ព័ត៌មានជាតិ

ថ្ងៃក្តៅ.ហួត.ហែង មេឃរកកល់ភ្លៀងដែរតែមិនភ្លៀង ,អ្នកស្រុកតាមភូមិជនបទនៅខេត្តភាគពាយ័ព្យនិងឧត្តរបន្តបួង.សួងសុំទឹកភ្លៀង

ដោយ : បន្ទាយ
បន្ទាយមានជ័យ : អស់រយ:ពេល១ខែប្លាយឬជាង៣០ថ្ងៃហើយដែលកូនរដូវប្រាំងចុងខែកក្កដាដើមខែសីហាបានអូសបន្លាយ។

អាកាសធាតុនិងព្រះសុរិយាបានបន្តដុតក្តៅហួតហែងបង្កផលប៉ះពាល់ដល់មនុស្ស សត្វ រុក្ខជាតិ ដំណាំ។ ប៉ុន្តែបើមើលទៅមេឃវិញក្នុង១ថ្ងៃៗក៏មានទូទឹម ពពកមីរដេរដាសខ្មៅធ្លាក់ចុះទាបមកផែនដី បង្កើតខ្យល់ជំនោរត្រជាក់រកកល់ភ្លៀងដែរ តែមិនភ្លៀងឬក៏កន្លែងខ្លះមានភ្លៀងធ្លាក់ខ្លាំងនិងភ្លៀងរលឹមរាយប៉ាយដែរ។

ទោះជាយ៉ាងណា ជាទូទៅនិងសរុបរួម របាយទឹកភ្លៀងទាំងនោះមានតិចតួចស្តួចស្តើង មិនអាចដោះស្រាយតម្រូវការរបស់មនុស្ស សត្វនិងដំណាំកសិកម្មបានឡើយ។នេះបើតាមមន្ត្រីជំនាញ មន្ត្រីអាជ្ញាធរដែនដីនិងពលរដ្ឋ ពិសេសបងប្អូនប្រជាកសិករនៅតាមភូមិនៃខេត្តខ្លះមាន ពោធិ៍សាត់.បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ បានអោយសារព័ត៌មានដឹងកាលពីថ្ងៃទី៣០ខែសីហាឆ្នាំ២០២៤ ។

ហេតុនេះ បានជាមកទល់ថ្ងៃទី៣០ខែសីហានេះ អ្នកស្រុកតាមភូមិជនបទមួយចំនួននៅខេត្តភាគពាយ័ព្យនិងឧត្តរបានបន្តប្រារព្ធពិធីបួងសួងសុំទឹកភ្លៀង។

មកទល់ពេលនេះឥទ្ធិពលអាក្រក់នៃកូនរដូវប្រាំងបន្តអូសបន្លាយនេះបន្តក្តៅហួតហែង គ្មានភ្លៀងបង្អុរមកនិងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងសុខភាពសត្វ បង្ករងផលប៉ះពាល់និងខូចខាតដំណាំមានស្រូវ ដំណាំចម្ការជាបន្តបន្ទាប់ ។

កត្តាបម្រែបម្រួលអាកាសធាតុឬឡើងកម្តៅផែនដីនេះ មន្ត្រីអាជ្ញាធរដែនដី មន្ត្រីសមត្ថកិច្ចជំនាញ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុននិងប្រជាពលរដ្ឋនៅតែមិនអាចរកដំណោះស្រាយបាន។

ហេតុនេះមកទល់ថ្ងៃទី៣០ខែសីហានេះ គេសង្កេតឃើញ អ្នកស្រុកភូមិខ្លះបន្តប្រារព្ធពិធីតាមទម្លាប់និងជំនឿរបស់ខ្លួនដើម្បីបួងសួងសុំទឹកភ្លៀង។

អ្នកស្រុកតំបន់ជនបទនោះ បានដង្ហែគ្នា ដង្ហែសត្វឆ្មាច្រកក្នុងទ្រូរួចជះទឹកដាក់,បាននិមន្តព្រះសង្ឃសូត្រធម៌,បានដង្ហែគ្នារាំច្រៀង,បានធ្វើពិធីលែងឬប្រោសត្រីរ៉ស់,បានបញ្ជាន់អារក្ស…..ជាដើមដើម្បីសុំអោយមានភ្លៀងបង្អុរចុះមកអោយជោកជាំ។

ប៉ុន្តែ ជាលទ្ធផលនៃពិធី បូលរួមនឹងព្រះសង្ឃគឺព្រះធម្មវនវាសីចន្ទ មុនី ជាចៅអធិការវត្តចន្ទប្បជោត្តនារាម “ហៅវត្តាសុត”ឬអាស្រម ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងនិមន្តមកបួងសួងផងក៏មិនទាន់បានលទ្ធផលអ្វី(ភ្លៀងធ្លាក់)អោយសមស្របដែរ៕