អន្តរជាតិ

ត្រីឆ្លាមយក្សបានជាប់គាំងនៅលើឆ្នេរខ្សាច់ធ្វើឲ្យអ្នកហែលទឹកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ប្រែសម្រួល៖ សហការី
ត្រីឆ្លាមយក្សមួយក្បាលត្រូវបានរលករុញច្រានមកទើរលើឆ្នេរខ្សាច់ Rockaway ក្នុងតំបន់ Queens ក្បែរទីក្រុងញូវយ៉ក បង្កឲ្យអ្នកស្រុកនៅជុំវិញទីនោះមានការភ្ញាក់ផ្អើល នេះបើយោងតាមរូបភាពដែលគេថតបាន។

អ្នកស្រុកឈ្មោះ Zoe Berger ដែលមានវត្តមាននៅឯឆ្នេរ Rockaway ក្នុងតំបន់ Queens កាលពីថ្ងៃចន្ទ បានឃើញត្រីឆ្លាមយក្សកំពុងតែជាប់គាំងនៅលើឆ្នេរខ្សាច់។

Zoe Berger បាននិយាយថា ត្រីឆ្លាមយក្សមួយក្បាលនេះមិនបាននៅយូរទេ វាត្រូវបានគេសង្គ្រោះវាឲ្យត្រលប់ទៅទឹកជ្រៅវិញប្រកបដោយសុវត្ថិភាព។

បុរសម្នាក់ក្នុងចំណោមបុរសបីនាក់ដែលបានជួយសង្រ្គោះត្រីឆ្លាមយក្សមួយក្បាលនោះបានខិតខំទាញព្រុយរបស់វា ហើយអូសក្បាលវាបង្វិលឲ្យត្រឡប់ចុះទៅក្នុងទឹកជ្រៅវិញ។

ទីបំផុត ត្រីឆ្លាមត្រូវបានបុរសទាំងបីនាក់នោះជួយសង្រ្គោះឲ្យចុះទៅក្នុងទឹកជ្រៅវិញ ហើយវាបានហែលទៅឆ្ងាយពីអ្នកដែលមកហែលទឹកលេងកម្សាន្តនៅតាមឆ្នេរ Rockaway ក្នុងតំបន់ Queens ៕