ដោយ៖ Jing Jang
ក្រុមតោខៀវ Chelsea លត់ក្រុមម្ចាស់ផ្ទះ Wolves យ៉ាងចាស់ដៃ ដោយលទ្ធផល 6ទល់2 យកបាន3ពិន្ទុ នៅសប្ដាហ៍ទី2 កាលពីយប់ថ្ងៃអាទិត្យទី២៥ ខែសីហា ឆ្នាំ២០២៤។ នេះជាជ័យជម្នះដំបូងរបស់ Chelsea ក្រោមការដឹកនាំរបស់លោក Enzo Maresca នៅរដូវកាលនេះ បន្ទាប់ពីប្រកួតចាញ់ Manchester City នៅថ្ងៃបើកឆាក ។
នៅតង់ទី1 ក្រុមទាំង2ធ្វើការវាយសម្រុកគ្នាទៅវិញទៅមក ដោយរកបានម្នាក់2គ្រាប់ លុះពេលចូលតង់ទី2 ក្រុមភ្ញៀវបានដាក់សំពាធយ៉ាងខ្លាំង ហើយខ្សែបម្រើស្លាប N. Madueke បានធ្វើរឿងដ៏ភ្ញាក់ផ្អើល ដោយរូបគេបានស៊ុតបញ្ចូលទីបាន 3គ្រាប់ម្នាក់ឯង (Hat-trick) ចំណាយពេលត្រឹម14នាទីតែប៉ុណ្ណោះ ហើយកីឡាករចំណូលថ្មី João Félix ក៏ធ្វើបានមួយគ្រាប់ផងដែរនៅនាទីទី80 ។ ខណៈខ្សែបម្រើឆ្នើមវ័យក្មេង Cole Palmer ដែលកំពុងឡើងជើងក៏ជាចំណែកដ៏ធំក្នុងការទទួលបានជ័យជម្នះផងដែរ រូបគេបានស៊ុតបញ្ចូលទី 1គ្រាប់ និងបង្កើតឱកាស3លើកទៅឲ្យ N. Madueke ។
ឆ្លងកាត់2ប្រកួតដំបូងតោខៀវ Chelsea ឈ្នះ1 ចាញ់1 មាន3ពិន្ទុ ឈរលេខ8 នៃក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ៕