សន្ដិសុខសង្គម

កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងកម្លាំងមូលដ្ឋានកងរាជឣាវុធក្រុង ស្រុកល្បាតនិងការពារជាប្រចាំ

ដោយ :បន្ទាយ
បន្ទាយមានជ័យ៖ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងកម្លាំងមូលដ្ឋានកងរាជឣាវុធក្រុង ស្រុក ទាំង៩ ជាប្រចាំ ពីមុនថ្ងៃទី១៨ខែសីហា មកទល់ថ្ងៃទី២២ខែសីហាឆ្នាំ២០២៤ នេះ បានធ្វើការចុះល្បាត ការពារសន្តិសុខ សណ្តាប់ធ្នាប់និងរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្តរៀងៗខ្លួន។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានអោយដឹងថា: ប្រតិបត្តិការនេះដេីម្បីទ្រោលសភាពការណ៍មានការទប់ស្កាត់នូវបទល្មេីសផ្សេងៗ ដែលបង្កអសន្តិសុខនៅក្នុងសង្គម  ជាពិសេសការប៉ុនប៉ងប្រមូលផ្ដុំ ធ្វើបាតុកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ក្រុមជ្រុលនិយមដែលប៉ុនប៉ងបង្កអសន្តិសុខ ចលាចលសង្គមជាតិកម្ពុជា ៕