សន្ដិសុខសង្គម

សមត្ថកិច្ចនគរបាលឃាត់ខ្លួននារីរូបស្រស់ដែលយកកាំភ្លើងបាញ់មួយគ្រាប់ថតបង្ហោះតាមហ្វេសប៊ុក

ដោយ:សុខុម
ភ្នំពេញ៖ ក្រោយបង្ហោះរូបភាពវីដេអូយកកាំភ្លើងខ្លីបាញ់មួយគ្រាប់ចេញពីក្នុងរថយន្តពេលកំពុងធ្វើដំណើរនោះ សមត្ថកិច្ចនគរបាលក៏បានបើកការស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនបានភ្លាមៗដើម្បីយកទៅសួរនាំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែសីហាឆ្នាំ២០២៤។

ប្រភពបានឲ្យ Cambodia Flash News (CFN) ដឹងថា៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចុះឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុក Yubee Ly ដែលបានបង្ហោះវីដេអូបាញ់កាំភ្លើងខ្លីឡេីងលេី ហើយសរសេរខ្លឹមសារ «កាចចឹងធ្វេីប្រពន្ធបងបាននៅ» ។

ពេលនេះសមត្ថកិច្ចបាននាំខ្លួននាងមកដល់នាយកដ្ឋានព្រហ្មទណ្ឌហេីយដេីម្បីធ្វេីការសួរចម្លេីយ ពាក់ព័ន្ធនឹងករណីវីដេអូបាញ់កាំភ្លើងខ្លីឡេីងលេី ។

ប្រភពបន្ថែមថា កាំភ្លើងខ្លីនោះជារបស់សង្សារនាងដែលធ្វើការជាកងកម្លាំងប្រដាប់អាវុធក្នុងអង្គភាពមួយផងដែរ៕