ដោយ : បន្ទាយ
ព្រំដែនកម្ពុជា-ថៃ ៖មន្ត្រីរដ្ឋបាលខេត្ត រួមទាំងជំនាញនានាបានទៅជួបប្រជុំពិភាក្សាដើម្បីពង្រឹងទំនាក់ទំនង និងការយោគយល់ល្អរវាងខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជានិងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។
មន្ត្រីដែលចូលរួមកិច្ចប្រជុំនោះបានឲ្យដឹងកាលពីថ្ងៃទី២០ខែសីហា ឆ្នាំ២០២៤ ថា: កិច្ចប្រជុំនេះធ្វើឡើងនៅបន្ទប់ប្រជុំពេជ្របូព៌ា( Phetchaburapha )នៃមន្ទីរអប់រំនិងសិក្សាធិការខេត្តស្រះកែវ តំបន់២ (អប់រំបឋមសិក្សា) ស្ថិតនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។
ប្រតិភូថៃ-កម្ពុជានៃខេត្តទាំងពីរគឺដឹកនាំដោយអភិបាលរង១រូបក្នុងចំណោមអភិបាលរង៣រូបនៃខេត្តស្រះកែវនៃព្រះរាជាណាចក្រថៃ និងអភិបាលរង១រូបក្នុងចំណោមអភិបាលរង១០រូបនៃខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ។
សមភាគីបានសម្តែងនិងរំលឹកសង្ខេបពីដំណើរការខេត្តសម្ព័ន្ធមេត្រីភាពបន្ទាយមានជ័យ-ស្រះកែវដែលបានធ្វើទំនាក់ទំនង កិច្ចសហប្រតិបត្តិការនិងមិត្តភាពជាមួយគ្នាដែលបានផ្លែផ្កា ឬលទ្ធផលការងារ ៕