ដោយ : បន្ទាយ
បន្ទាយមានជ័យ ÷កងកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានត្រៀមខ្លួនរួចជាស្រេច ទ្រោលសភាពការណ៍និងប្ដេជ្ញាការពារ ហើយប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងប្រមូលផ្ដុំធ្វើបាតុកម្មហិង្សាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
នោះដោយសារតែមានការញុះញង់ពីជនអគតិមួយក្តាប់តូចនៅក្រៅប្រទេស ដេីម្បីតែផលប្រយោជន៍ខ្លួនឯង លាបពណ៌លេីរាជរដ្ឋាភិបាល បំផុសព័ត៌មានមិនពិតធ្វើឱ្យមានការភាន់ច្រឡំ លេីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា -ឡាវ-វៀតណាម (DTA)។
ជាមួយគ្នានោះក្នុងនាមកងរាជអាវុធហត្ថខេត្តអោយដឹងកាលពីថ្ងៃទី២០ខែសីហាថា : មុននេះ និងពេលខាងមុខ កម្លាំងក៏បានរៀបចំត្រៀម ទ្រោលលើតួនាទីដេីម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យ ។
កម្លាំងបានត្រៀម២៤លេី២៤ម៉ោង និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព បង្ក្រាបដោយគ្មានការលើកលែងរាល់បទល្មេីសផ្សេងៗកុំឱ្យកេីតមាននៅក្នុងមូលដ្ឋាន ដូចជា ក្មេងៗទំនេីង ល្បែងស៊ីសង គ្រឿងញៀនជាដេីម ៕