អន្តរជាតិ

ស្ត្រីទីមួយអ៊ុយក្រែនរំលឹកអំពីការតស៊ូស្លាប់រស់របស់លោក Volodymyr Zelenskyyនៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនិងរំលឹកពីប្រវត្តិស្នេហា

ប្រែសម្រួល៖ រតនា

អ្នកស្រី Olena Zelenska ដែលជាស្ត្រីទីមួយរបស់អ៊ុយក្រែនបាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីមួយថាសង្រ្គាមដែលកំពុងតែបន្តជាមួយរុស្ស៊ីបានក្លាយជានិមិត្តរូបស្លាប់រស់នៃចំណងអាពាហ៍ពិពាហ៍របស់នាងជាមួយស្វាមីនាងគឺលោកប្រធានាធិបតី Volodymyr Zelenskyy ។

ស្ត្រីទីមួយអ្នកស្រីOlena Zelenska បាននិយាយថានាងបានជួយជំរុញការដឹកនាំរបស់លោ Volodymyr Zelenskyyឲ្យមានភាពរឹងមាំក្នុងការប្រឈមមុខនឹងសង្រ្គាមប្រកបដោយការបង្ហូរឈាមដែលកំពុងតែបន្តជាមួយរុស្ស៊ី និងបង្កឲ្យមានសភាពចលាចលផ្នែកនយោបាយផ្ទៃក្នុងរបស់ពួកគេទាំងនេះគឺជា “ភស្តុតាង”បង្ហាញថានាងបានរៀបការជាមួយដៃគូស្លាប់រស់ដ៏ត្រឹមត្រូវតាំងពី២០ ឆ្នាំកន្លងមក។

អ្នកស្រីOlena Zelenska បានប្រាប់អ្នកយកព័ត៌មានDaily Mail នៅការិយាល័យប្រធានាធិបតីក្នុងទីក្រុង Kyiv ថា “យើងបានជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាអាសន្ន” ។នាង​បាន​បន្ត​ថា​៖ “​ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ចុះ​ចាញ់សត្រូវនោះ​ទេ”។

អ្នកស្រី Olena Zelenska បាននិយាយជាភាសាអ៊ុយក្រែនទៅកាន់អ្នកយកព័ត៌មានថា គាត់ និងកូនរបស់គាត់ទាំងពីរនាក់បានរស់នៅដាច់ដោយឡែកពីលោកប្រធានាធិបតី Volodymyr Zelenskyy ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពាននៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

លោក Volodymyr Zelenskyy បានជ្រើសរើសការស្នាក់នៅក្នុងប្រទេសដែលកំពុងតែមានសង្រ្គាមបើទោះបីជាគាត់ត្រូវបានផ្តល់ឱកាសឲ្យគេចខ្លួនហើយជ្រកកោនដោយសុវត្ថិភាពក៏ដោយ។

ភាពក្លាហានរបស់លោក Volodymyr Zelenskyy បានធ្វើឲ្យស្ត្រីទីមួយ Olena Zelenska ស្រឡាញ់ស្វាមីរបស់នាងកាន់តែខ្លាំងឡើងបើទោះបីជាមានឱកាសតិចតួចក្នុងការចំណាយពេលជាមួយនិងលោក Volodymyr Zelenskyy គឺជាដៃគូស្លាប់រស់នៅក្នុងជីវិតរបស់នាង។

អ្នកស្រីOlena Zelenska បាននិយាយថា “ខ្ញុំនិយាយដោយស្មោះត្រង់ខ្ញុំមានមោទនភាពចំពោះគាត់​ខ្ញុំ​បាន​ជ្រើសរើស​មនុស្សម្នាក់ដែលត្រឹម​ត្រូវ “។

“នៅក្នុងព្រឹតិ្តការណ៏ដ៏គួរឲ្យភ័យខ្លាចខ្ញុំមិនដែលសង្ស័យអំពីការប្រែប្រួលអាកប្បកិរិយារបស់គាត់នោះទេហើយខ្ញុំ​កាន់​តែ​មាន​មោទនភាព​ចំពោះ​ភាព​អត់ធន់​របស់​គាត់។

អ្នកស្រី Olena Zelenskaក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថាគាត់មិនដែលបង្ហាញអាកប្បកិរិយាស្អប់ខ្ពើមប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinម្តងណានោះទេ ។

យោងតាមសម្តីរបស់ស្ត្រីទីមួយ អ្នកស្រីOlena Zelenska ថា​ប្រទេសរុស្ស៊ីកំពុងត្រូវបានគ្រប់គ្រងដោយ “មេដឹកនាំដែលមានចរិតដូចសត្វចម្លែក” ។

ក្នុងខណ:ដែលត្រូវបានសួរថាតើគាត់មានការព្រួយបារម្ភអំពីលទ្ធភាពរបស់លោក Donald Trump ដែលបាននិយាយនៅក្នុងពេលឃោសនាថានឹងកាត់បន្ថយជំនួយសម្រាប់យោធាអ៊ុយក្រែនប្រសិនបើគាត់ឈ្នះការបោះឆ្នោតឡើងវិញនោះអ្នកស្រី Olena Zelenska បាននិយាយថានាងសង្ឃឹមថាគ្មានអ្វីដែលអាចនិយាយជាមុនបានក្រៅពី “ការរំពឹងទុកនោះទេ”។

អ្នកស្រី Olena Zelenska បាននិយាយថា “មានប្រទេសជាច្រើនទៀតដែលផ្ញើក្តីសង្ឃឹមរបស់ខ្លួនដោយរំពឹងទៅលើការបោះឆ្នោតប្រធានាធិបតីនៅអាមេរិករួមទាំងប្រទេសយើងផងដែរ”។

ក្រុមមន្ត្រីអ៊ុយក្រែនបានធ្វើការប៉ាន់ស្មានថា ជនស៊ីវិលអ៊ុយក្រែនជាង ១១,០០០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពី ១៨ ខែមុន ក៏ដូចជាទាហានរបស់ខ្លួនត្រូវបានស្លាប់ជាង ១០ ម៉ឺននាក់។

កាលពីថ្ងៃសៅរ៍កងទ័ព រុស្ស៊ីបានបាញ់មីស៊ីលឆ្លងទ្វីប និងទម្លាក់គ្រាប់បែកពីលើអាកាសក្នុងទឺកដិអ៊ុយក្រែនបានបង្កឲ្យមានការផ្ទុះឆេះជាច្រើនកន្លែងនៅក្នុងទីក្រុង Sumy និងបានសម្លាប់ទាហានអ៊ុយក្រែនចំនួនពីរនាក់។

វិមានក្រឹមឡាំងក៏បានបង្ហោះដ្រូន kamikaze ពេញមួយយប់ចូលទៅក្នុងដែនអាកាសអ៊ុយក្រែនកាលពីថ្ងៃសុក្រ។ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើនៅងក្នុង​ខណៈពេល​ដែលយោធា​អ៊ុយក្រែនកំ​បន្តវាយ​រុល​ចូលទៅ​ក្នុង​ទឹក​ដី​រុស្ស៊ីកាន់តែជ្រៅ។។

ទីក្រុងមូស្គូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលយោធាអ៊ុយក្រែនបានវាឆ្លងផ្លូវចូលទៅក្នុងទីក្រុង Sudzhe នៅក្នុងតំបន់ Kursk នៅក្នុងសប្តាហ៍នេះ។

អ្នក​ជំនាញ​យោធា​បារាំង​ម្នាក់​បាន​បន្ទោស​រុស្ស៊ី​ចំពោះការ​អសមត្ថភាព​ក្នុង​ការតាមដានចលនាទ័ពរបស់​អ៊ុយក្រែន។

អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន IESD ក្នុងទីក្រុង Lyon លោក Yohann Michel បានប្រាប់អ្នកយកព័ត៌មានរ៉យទ័រថា “រុស្ស៊ីបរាជ័យលើផ្នែកស៊ើបការណ៍សម្ងាត់ទាំងស្រុង” ៕