បទវិភាគ

បទវិភាគ៖ជម្លោះដ៏រ៉ាំរ៉ៃរវាងរុស្ស៊ីនិងអ៊ុយក្រែនបានបង្ហាញឲ្យឃើញនូវចំណុចខ្សោយរបស់មេដឹកនាំរុស្ស៊ីលោក Putin

ប្រែសម្រួល៖ រតនា

ការវាយបកទម្លុះព្រំដែនរុស្ស៊ី របស់អ៊ុយក្រែនគឺជាការរំលឹកដល់លោក Vladimir Putin នៅក្នុងឆ្នាំនេះដែលបានធ្វើឲ្យគាត់បានដឹងខ្លួនថា អ៊ុយក្រែនបានមើលឃើញនូវចំណុចខ្សោយដ៏ពិតប្រាកដរបស់គាត់។

គួរំលឹកថានៅពេលដែលទាហានរុស្ស៊ីបានវាយចូលក្នុងតំបន់ Kharkiv កាលពីពីរខែមុន កម្លាំងក្រុង Kyiv កំពុងសម្លឹងមើលភាពចន្លោះប្រហោងនៅតាមព្រំដែនរបស់រុស្សី ដោយសិក្សារកមើលថាតើរុស្សីអាចដឹងអំពីទីតាំងដែលងាយរងគ្រោះរបស់ខ្លួននៅត្រង់ណាខ្លះហើយរៀបចំយុទ្ធសាស្ត្រការពារខ្លួនដូចម្តេចខ្លះ។ តែផ្ទុយទៅវិញ យោធាអ៊ុយក្រែនទំនងជាបានរកឃើញទីតាំងដែលងាយរងគ្រោះរបស់រុស្សីនៅលើផែនទីបន្ទាប់មកក៏បើកការវាយឆ្មក់ទម្លុះព្រំដែនចូលជ្រៅទៅក្នុងទឹកដីរបស់រុស្សីដែលជាយុទ្ធសាស្រ្តមួយបង្វែរស្ថានការសឹកឲ្យធ្លាក់ចំពីលើក្បាលក្រុងមូស្គូតែម្តង។

កិច្ចប្រតិបត្តិការរបស់យោធាអ៊ុយក្រែនបានឈានចូលដល់មួយសប្តាហ៍ហើយមិនថាលទ្ធផលចុងក្រោយក្លាយទៅជាយ៉ាងណានោះទេ។ ការវាយលុយរបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ីបានបង្កឲ្យមានការងឿងឆ្ងល់ថាប្រហែលជារុស្សីមានការរង្គោះរង្គើផ្ទៃក្នុង នៅក្នុងការសម្រេចចិត្តបញ្ជូនទ័ពរាប់ពាន់នាក់ទៅកាន់តំបន់ Kursk និងលើសពីនេះ គឺកំពុងជម្រុញឲ្យអ៊ុយក្រែនទាញយកផលប្រយោជន៏កាន់តែច្រើនឡើងថែមទៀតនៅក្នុងកាល:ទេស:បែបនេះ។ កាលពីខែមិថុនាកន្លងទៅទាហានស៊ីឈ្នួលរបស់ក្រុម Wagner បានវាយលុកចូលទៅក្នុងតំបន់ Rostovរបស់អ៊ុយក្រែន។ តែឥឡូវនេះគឺជាកងយោធាផ្ទាល់របស់អ៊ុយក្រែន ដែលកំពុងតែវាយរុលទៅមុខនៅក្នុងទឹកដីរុស្សីដែលពួកគេទំនងជាចង់កាន់កាប់ទឹកដីនៅតាមបណ្តោយព្រំដែនទំហំ ១,០០០ គីឡូម៉ែត្រក្រឡា។

ក្រុមអ្នកវិភាគស្ថានការណ៏សឹកនៅចុងសប្តាហ៍នេះបានដាក់តួលេខថាប្រហែលជាមួយភាគបីនៃទឹកដីនៅតាមបណ្តោយព្រំដែនត្រូវបានវាយកាន់កាប់ដោយយោធាអ៊ុយក្រែន។ មេបញ្ជាការអ៊ុយក្រែន Oleksandr Syrskyi បានអះអាងថាមានសេចក្តីរាយការណ៏ជាច្រើននិយាយអំពីប្រតិបត្តិការសឹករបស់យោធាអ៊ុយក្រែននៅលើទឹដីរុស្សីបើទោះបីជាទីក្រុងម៉ូស្គូព្យាយាមបិទបាំងពីប្រជាជនក្នុងស្រុករបស់ខ្លួនក៏ដោយ។

ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Kyiv កាលពីថ្ងៃចន្ទសមាជិកព្រឹទ្ធសភាជើងចាស់មកពីគណបក្សសាធារណរដ្ឋ Lindsey Graham និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យអាមេរិក លោក Richard Blumenthal បានហៅប្រតិបត្តិការឆ្លងព្រំដែនរបស់យោធាអ៊ុយក្រែនថាជាការវាយចូល “ជាប្រវត្តិសាស្ត្រ”។

ការវាយលុកឆ្លងព្រំដែនលឿនដូចផ្លេកបន្ទោររបស់យោធាអ៊ុយក្រែនគឺជាឧទាហរណ៍សម្រាប់ជាបទពិសោធមួយថ្មីទៀតក្នុងការចល័តទ័ពនៅក្នុងសង្គ្រាមបើធៀបនឹងយោធារុស្សីមានចលនាយឺតយ៉ាវនៅរយៈពេលជាច្រើនខែដោយជាប់គាំងនៅលើទីតាំងតែមួយដដែល។ គេនៅមិនទាន់ដឹងច្បាស់ទេថាតើកងកម្លាំងអ៊ុយក្រែនកំពុងឈរជើងនៅលើទីតាំងណាខ្លះនៅឡើយទេ។ បើយោងតាមវីដេអូដែលលេចធ្លាយបានបង្ហាញថាវាស្ថិតនៅឆ្ងាយៗជាប់តាមបណ្តោយព្រំដែនរបស់រុស្ស៊ីប្រហែល ២៨ ម៉ាយពីព្រំដែន។

ចំណែកខាងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានបង្ហាញពីកង្វះតម្លាភាពហើយព្យាយាមបិទបាំងព័ត៌មានពិតប្រាកដពីជួរមុខរួមទាំងអភិបាលក្រុង Kursk ក៏បានលាក់បាំងព័ត៌មានស្តីពីស្ថានការណ៏ដ៏ច្របូកច្របល់នៅក្នុងតំបន់នេះផងដែរ។

ចំពោះដំណឹងដែលគេទទួលបានពីវិមានក្រឹមឡាំងគឺបញ្ជាក់ថាវាមិនមានលក្ខណៈធ្ងន់ធ្ងនោះរទេ។ នៅពេលដែលលោក Alexei Smirnov អភិបាលស្តីទី Kursk រាយការណ៏ជូនលោក Putin តាមទូរទស្សន៍រដ្ឋកាលពីថ្ងៃចន្ទថា មាន២៨ទីតាំងស្ថិតនៅក្រោមការវាយកាន់កាប់របស់អ៊ុយក្រែននិងមានពលរដ្ឋបាត់ខ្លួនចំនួន២,០០០ នាក់ហើយអ្នកស្រុកចំនួន ១២១,០០០ នាក់ត្រូវបានជម្លៀសចេញទៅរកកន្លែងសុវត្ថិភាព។

លោកពូទីនបានបង្វែរសុំណួរទៅកាន់មេទ័ពរបស់គាត់អំពីដំណោះស្រាយក្នុងការធ្វើសង្រ្គាមអស់រយៈពេល ៣០ ខែដែលពួកគេដឹងច្បាស់ណាស់ថានៅមិនទាន់មានដំណោះស្រាយនៅឡើយទេ។ ប៉ុន្តែលោក ពូទីន បានព្យាយាមដើរតួដូចលោក យ៉ូសែប ស្តាលីន ដែលមានបទពិសោធជាប្រវត្តិសាស្ត្រនៅក្នុងការលុកលុយបែបនេះរបស់រុស្ស៊ីហើយលោក យ៉ូសែប ស្តាលីនមិនបានធ្វើអ្វីផ្សេងក្រៅពីការផ្សាយតាមទូរទស្សន៍ដើម្បីបិទបាំងការដឹកនាំដែលប្រកបទៅដោយការបរាជ័យរបស់គាត់នោះទេ។

សំណួរពីរដែលនៅសេសសល់នោះគឺថា ទីមួយតើជោគវាសនាចុងក្រោយរបស់យោធាអ៊ុយក្រែននៅការលុកលុយលើទឹកដីរុស្សីនិងក្លាយទៅជាយ៉ាងណា?។ តើពួកគេព្យាយាមបន្តវាយកាន់កាប់ទំហំដីដ៏តូចតាចនេះឬ? តើពួកគេមានបំណងបន្តវាយលុកនៅទូទាំងកន្លែងដែលមិនបានការពារដែឬទេ? ហើយតើបស្ចិមប្រទេសត្រូវផ្តល់គ្រឿងបរិក្ខារមានតម្លៃប៉ុន្មានដល់កម្លាំងទ័ពដែលអាចជួយឲ្យអ៊ុយក្រែនពង្រឹងកិច្ចប្រតិបត្តការរបស់ខ្លួនជាបន្តទៀត? គុណសម្បត្តិនៃការវាយលុកឆ្លងព្រំដែននេះបានបង្កឲ្យមានការព្យាករណ៏ជាងមួយសប្តាហ៍មកហើយគឺតាំងតែវាត្រូវបានចាប់ផ្តើមពីដំបូងមក។ ព្រឹត្តិការណ៏ដ៏គួឲ្យ

ភ្ញាក់ផ្អើលនេះបានធ្វើឲ្យលោកពូទីនឈឺក្បាលយ៉ាងខ្លាំង។ ទីពីរសួថាតើវាអាចជះឥទ្ធិពលលើសមរភូមិជួរមុខខ្លាំងជាងមុនដូចជានៅ Donbasជាដើម?

ដូចជានៅក្នុងសប្តាហ៍មុនស្របពេលជាមួយគ្នានិងភាពជោគជ័យក្នុងកាវាយលុកឆ្លងព្រំដែនក្នុងតំបន់ Kursk ក៏មានដំណឹងដ៏អាក្រក់ផងដែរពីទីក្រុង Toretskរបស់អ៊ុយក្រែនដែលនៅជិត Pokrovsk ថាកងកម្លាំងរុស្ស៊ីបន្តវារុលទៅមុខដ៏បង្ហូរឈាមមិនថាភូមិតូចឬធំប៉ុនណានោះទេក៏ទីក្រុងមូស្គូនៅតែបន្តវាយកាន់កាប់ជាបន្តបន្ទាប់ថែមទៀត។

ប្រតិបត្តិការរបស់យោធាអ៊ុយក្រែនតាមបណ្តោយព្រំដែននៅក្នុងតំបន់ Kursk ដែលខ្លួនសង្ឃឹមថាអាចចាប់បង្ខំរុស្សីឲ្យដកខ្លួនចេញពីតំបន់ Donbas ហើយបង្វែរទ័ពមកការពារតាមបណ្តោយព្រំដែននោះគឺនៅមិនទាន់បានសម្រេចនៅឡើយនោះទេ។ កងទ័ពឆេឆេនដែលគាំទ្ររុស្សីហើយធ្លាប់បានទទួលការហ្វឹកហ្វឺនត្រូវបានរុស្សីចាប់ដាក់គុកជាទ្រង់ទ្រាយធំដែលគេដឹងថារុស្ស៊ីបានបញ្ជូនទ័ពដែលមិនសូវមានសមត្ថភាពប្រយុទ្ធរបស់ខ្លួនចូលទៅក្នុងសមរភូមិជាជំនួសវិញ។ ពូទីនក៏បានប្រគល់ផែនការប្រតិបត្តិការសឹកឲ្យទៅ FSB ដែលជាសេវាសន្តិសុខផ្ទៃក្នុងនិងទទួលខុសត្រូវគ្រប់គ្រងឆ្មាំព្រំដែនដែលបានបង្កើតឡើងដើម្បី “ប្រឆាំងភេរវកម្ម” ។ កងកម្លាំងនេះត្រូវបានគេប្រើពីមុនមកដើម្បីបង្រ្កាបការបះបោររបស់រដ្ឋឥស្លាមគឺមិនមានសមត្ថភាពប្រយុទ្ធតទល់ជាមួយយោធាអ៊ុយក្រែននោះទេ។

  • វិសាលភាពទ័ព

អ្នកវិភាគជឿថាវិបត្តិក្រុងកៀវនិងលេចឡើងដូចជាកងកម្លាំងរបស់ខ្លួនដែលវាយឆ្លងព្រំដែនតើត្រូវបោះទីតាំងនៅកន្លែងណាបន្ទាប់ពីរយ:ពេលមួយខែឡើងទៅបើគិតចាប់ពីពេលនេះ? តើការអះអាងថាខ្លួនប្រើកម្លាំងទ័ពបានមកពីណានៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះឬក៏ជាទ័ពបម្រុងសម្រាប់ការវាយប្រហារនេះ? តើក្រុងកៀវអាចទាញយកអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រគ្រប់គ្រាន់ពីជ័យជំនះទាំងនេះដែលទីក្រុងម៉ូស្គូនៅតែមានទស្សនៈថាសត្រូវរបស់ខ្លួននិងចាញ់? តើការឈានទៅមុខរបស់យោធាអ៊ុយក្រែនអាចធ្វើឲ្យអ្នកគាំទ្រលោកខាងលិចជឿថាអ៊ុយក្រែនពិតជាបានទទួលផលមែនដែឬទេ?

អ្នកវិភាគមើលឃើញថារុស្ស៊ីជាលើកទីពីរនៅក្នុងរយៈពេល ១៥ ខែមានផ្ទុះរឿងដ៏អាម៉ាស់ជាច្រើនដូចជា ដំបូងឡើយ គឺបង្កដោយអ្នកដែលស្មោះត្រង់និងលោកពូទីន ដែលបានប្រព្រឹត្តអំពើពុករលួយ និងគ្រប់គ្រងទ័ពមិនបានល្អ។ លើកនេះវាគឺជារឿងរបស់ FSB ផ្ទាល់សម្រាប់លោកពូទីន ដែលពួកគេមិនមានសមត្ថភាពគ្រប់គ្រងព្រំដែនឲ្យជៀសផុតពីសង្គ្រាម។គឺមិនខុសពីដើមឈើដែលនឹងត្រូវដួលរលំដោយមិនឮសំឡេងនោះទេប្រហែលជាពេលនោះជិតមកដល់ហើយ។

ទាំងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងលោក Putin របស់រុស្ស៊ីបានព្យាយាមបង្កការញុះញង់ទាក់ទងនឹងតួនាទីរបស់ខ្លួននៅក្នុងកិច្ចពិភាក្សារកសន្តិភាព។ លោក ពូទីន បាននិយាយថា អ៊ុយក្រែនកំពុងព្យាយាមកែលម្អគោលជំហររបស់ខ្លួន។ ក្រុមអ្នកឃ្លាំមើលសង្កេតឃើញថានៅមុនពេលចរចាហាក់ដូចជាខ្វះរបៀបវារៈ និងការជឿទុកចិត្តរវាងភាគីនិងភាគី។

ផ្នែកលោក Zelensky បាននិយាយកាលពីថ្ងៃចន្ទថា “តើ ការលុកលុយមានប្រយោជន៍សម្រាប់នាំមកនូវ សន្តិភាពឲ្យខិតកាន់តែជិតដែរឬទេ។ លោកបានបន្ថែមថា៖ “ ពិភពលោកត្រូវតែបង្ខំឲ្យរុស្សីងាកមកចរចារកសន្តិភាពប្រសិនបើលោកពូទីននៅតែរឹងរុសបន្តសង្រ្គាម។ ទីក្រុង Kyiv ដឹងថា ខ្លួនមិនអាចចូលតុចរចាជាមួយរុស្ស៊ីដោយមិនប្រើកណ្តាប់ដៃឲ្យខ្លាំងនោះទេ ព្រោះរបៀបចរចាបោកបញ្ឆោតរបស់វិមានក្រឹមឡាំង បានបង្ហាញឲ្យយើងឃើញថា ពួកគេធ្វើវាឲ្យជាប់គាំងមួយរយៈមកហើយ។

មេបញ្ជាការអ៊ុយក្រែន Syrskyi អះអាងថាកងទ័ពខ្លួនវាយកាន់កាប់បាន ១,០០០ គីឡូម៉ែត្រក្រឡាហើយនេះគឺជាការលុកលុយឆ្លងព្រំដែនជាលើកដំបូងរបស់ពួកគេដែលធ្វើឲ្យកងទ័ពរុស្សីបរាជ័យនៅក្នុងសង្រ្គាម៕