ដោយ៖តារា
សមត្ថកិច្ចបានឲ្យដឹងថា ភ្ញៀវទេសចរដែលងុបងល់នឹងការលេងលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានជ្រលក់ទឹកលើផ្ទាំងគំនូររូងភ្នំបុរាណ ដើម្បីថតរូបឲ្យកាន់តែច្បាស់សម្រាប់យកទៅបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។
ឥឡូវភ្ញៀវទេសចររូបនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ទាប់ពីបានបង្ហោះរូបភាពសិល្បៈប្រវត្តិសាស្ត្រដែលរងការខូចខាត។
បុរសដែលជាភ្ញៀវទេសចរអាយុ ៣៩ ឆ្នាំ មិនត្រូវបានស្គាល់អត្តសញ្ញាណមកពីក្រុង Los Villares ប្រទេសអេស្ប៉ាញ ចង់បានរូបភាពកាន់តែភ្លឺច្បាស់នូវស្នាដៃគំនូរបុរាណដែលមិនអាចកាត់ថ្លៃបាន ដែលត្រូវបានគេគូរនៅក្នុងជួរភ្នំ Sierra Sur de Jaén របស់ប្រទេសកាលពីរាប់ពាន់ឆ្នាំមុន។
ដើម្បីទទួលបានរូបភាពដ៏ល្អឥតខ្ចោះ គាត់បានជ្រលក់ទឹកលើផ្ទាំងគំនូររូងភ្នំបុរាណដ៏មានតម្លៃដែលត្រូវបានចាត់ទុកថា “មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ” ក្រោយមកក៏បានបង្ហោះរូបភាពសើមៗនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook នេះបើយោងតាមក្រុមអភិរក្សធនធានធម្មជាតិហៅថា Guardia Civil ។
យោងតាមសារព័ត៌មាន The Daily Beast បានឲ្យដឹងថា សិល្បៈបុរាណនេះត្រូវបានធ្វើឡើងនៅលើថ្មកំបោរ ដែលមានជាតិអំបិលដែលវាអាចរលាយក្នុងទឹក ហើយវាត្រូវបានរលាយក្នុងទឹក ដោយបន្សល់ទុកតែសំណាកបណ្តាលឲ្យ “រងការខូចខាតដល់ផ្ទាំងគំនូរ ហើយមិនអាចជួសជុលបាន”។
ភ្លាមៗនោះវានៅមិនទាន់ដឹងច្បាស់ទេថានៅពេលណាដែលការខូចខាតទាំងនេះត្រូវបានកើតឡើងដែលរូបភាពផ្ទាំងគំនូរសិល្បៈដ៏ជាក់លាក់ទាំងនោះបានបង្ហាញឲ្យឃើញពីការខូចខាត ប៉ុន្តែសិល្បៈរូងភ្នំខ្លះ នៅក្នុងតំបន់ទាំងនេះបានបង្ហាញរូបភាពប្រឡាក់ពណ៌ខ្មៅ។
ផ្ទាំងគំនូរមួយចំនួននៅក្នុងជួរភ្នំដ៏អស្ចារ្យនេះត្រូវបានគេជឿថាមានអាយុកាលជាង ៦០០០ ឆ្នាំហើយ៕