ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ការស្ដាប់និងឆ្លើយតបនូវក្ដីកង្វល់ ក៏ដូចជាសំណូមពរនិងសំណើរបស់ប្រជាពលរដ្ឋគឺជាការលើកកម្ពស់និងផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល អំពីកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភា និងកសាងសមិទ្ធផលនានា ។
នេះជាការលើកឡើងរបស់ថ្នាក់ដឹកនាំនិងវាគ្មិនក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៃឃុំស្រះរាំងស្រុកមង្គលបូរីា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។
លោក ហុក គឹមធួន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រះរាំង និងលោកបៀវ ថាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំស្រះរាំង ព្រមជាមួយអស់លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាស្រុកឃុំអភិបាលរងស្រុក មេបញ្ជាការមេបញ្ជាការរងកងឯកភាពមន្ទីរអង្គភាពពាក់ព័ន្ធបានរៀបចំវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាប្រឈមនិងសំណូមពរមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន គឺដើម្បីឲ្យថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានស្រុក មន្ត្រីជំនាញឆ្លើយតបឬដំណោះស្រាយជូនត្រឡប់វិញ ៕