សេដ្ឋកិច្ច

ទឹកប្រាក់រង្វាន់១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ បានធ្លាក់ដល់ដៃអ្នកខេត្តព្រៃវែងម្នាក់ទៀតហើយ

ព្រៃវែង ៖ នៅក្នុងរដូវកាលថ្មី នៃឆ្នាំ២០២៤នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានរកឃើញអតិថិជនដែលមានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល ម្នាក់ទៀតហើយដែលជាអ្នកខេត្តព្រៃវែង និងមានមុខរបរជាកម្មកររោងចក្រកាត់ដេរ។

សម្រាប់អ្នកដែលមានសំណាងបានឈ្នះរង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ ខាងលើនេះមានឈ្មោះ សន វុដ្ថា ភេទប្រុស អាយុ ២៤ឆ្នាំ មានអាសយដ្ឋានភូមិព្រៃគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្ន បម្រើការងារជាកម្មកររោងចក្រកាត់ដេរនៅសួនកាណាឌីយ៉ា រាជធានីភ្នំពេញ។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាននាខេត្តព្រៃវែង លោក សន វុដ្ថា បានប្រាប់ឱ្យដឹងថា ដោយសារតែកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ លោក និងភរិយាបានសម្រេចចិត្តមកបម្រើការងារជាកម្មកររោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ ដើម្បីទទួលបានចំណូលគ្រាន់ទំនុកបម្រុងជីវភាពគ្រួសារ។

លោកបានបន្តឱ្យដឹងទៀតថា នៅពេលមកដល់រោងចក្រដែលជាកន្លែងធ្វើការ ជាទម្លាប់ លោកតែងទិញភេសជ្ជៈតែបៃតង អ៊ីឈីតាន់ រស់ជាតិគូលេនទទួលទានជាប្រចាំ ព្រោះវាមានរសជាតិឈ្ងុយឆ្ងាញ់ និងធ្វើឱ្យមានកម្លាំង អារម្មណ៍ល្អ។ លុះកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅពេលសម្រាកបាយថ្ងៃត្រង់ លោកបានទិញតែបៃតង អ៊ីឈីតាន់ រស់ជាតិគូលេន ចំនួន១ដង សម្រាប់ទទួលទានអំឡុងពេលធ្វើការ។ លុះពេលមួលគម្របដបទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលនៅនឹងគម្របដបតែម្ដង។ គ្រាន់តែឃើញភ្លាម លោកពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយបានហៅមិត្តរួមការងារឱ្យជួយមើល និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខដែលមានស្រាប់នៅជាប់គម្របដប។

អ្នកមានសំណាងរូបនេះបានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ ១០០លានរៀលពីតែបៃតង អ៊ីឈីតាន់ នឹងយកមួយចំនួនសងបំណុលគេ និងយកមួយចំនួនទៀតជូនអ្នកមានគុណទាំងសងខាង ហើយនៅសល់ប៉ុន្មានទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា សម្រាប់រដូវកាលថ្មី ឆ្នាំ២០២៤ នេះ អ៊ីឈីតាន់បានចាប់ផ្តើមចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ទៀតហើយ ដោយក្នុងនោះមានទឹកប្រាក់១០០លានរៀល ១៥០រង្វាន់, ១០លានរៀល ១៥០រង្វាន់, ម៉ូតូហុងដាឌ្រីម ១៥០គ្រឿង, ទូរស័ព្ទអាយហ្វូន ១៥០គ្រឿង, ១លានរៀល ៥០ម៉ឺនរាប់ពាន់រង្វាន់ និងអ៊ីឈីតាន់ រាប់លានដបថែមទៀតផង។ អ៊ីឈីតាន់ ចែកពិត ចែកធំ ហើយចែកច្រើនជាងមុន….