ព័ត៌មានជាតិ

វឌ្ឍនភាពការងារក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីរាជការក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលនៅខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ កិច្ចប្រជុំអំពីវឌ្ឍនភាពការងារក្នុងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីរាជការក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនៃខេត្តបន្ទាយមានជ័យត្រូវបានធ្វើឡើងនៅសាលាខេត្តកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។

អញ្ជើញចូលរួមក្នុងពិធីខាងលើរួមមាន ប្រធានមន្ទីរមុខងារសាធារណ:និងប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាលរងស្រុក ក្រុង មន្ត្រីមន្ទីរដូចខាងលើ ជិត១ពាន់នាក់ ។

លោកនៅ  ចំរើន ប្រធានមន្ទីរមុខងារសាធារណ:ខេត្តបន្ទាយមានជ័យអោយដឹងថា: ដំណើរការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីរាជការក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលគឺមានធ្វើនៅគោលដៅតាមគ្រឹះស្ថានអប់រំ មូលដ្ឋានបឋមសិក្សានិងមត្តេយ្យសិក្សាសាធារណ: មជ្ឈមណ្ឌលសហគមន៍និងអង្គភាពសុខាភិបាលមូលដ្ឋានមានប៉ុស្តិ៍ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ និងកម្រឹត២ ហើយសមាសភាពក្រុមការងារធ្វើនេះ គឺយោងសេចក្តីសម្រេចសំខាន់២ ។

ការធ្វើនេះចែកជា៣ដំណាក់កាល :ដំណាក់កាលទី១ ក្រុមការងារបច្ចេកទេសក្រសួងមុខងារ ដែលមានការបណ្តុះបណ្តាលនិងប្រព័ន្ធគ្រប់គ្រងក្នុងប្រព័ន្ធកម្មវិធីHRP.MCS ,Download,App។ដំណាក់កាលទី២ គឺក្រុមការងារបច្ចេកទេសបានបង្កើតតម្រូវអោយសិក្ខាកាមប្រើប្រាស់ឈ្មោះអ្នកប្រើ(Username ជាអត្តលេខមន្ត្រីរាជការនិងផ្តល់លេខសម្ងាត់(Password) ចូលប្រើប្រាស់និងបំពេញ) Google Sheed តាមGoogle Form ដើម្បីទទួលបាន Username និងPassword ។ ប៉ុន្តែសិក្ខាកាមនៅមិនទាន់អាចចូលប្រើប្រាស់ប្រព័ន្ធនេះបាននៅឡើយ ។ដំណាក់កាលទី៣ ក្រុមការងារបច្ចេកទេស សម្រេចផ្តល់សិទ្ធិដល់ក្រុមការងារមន្ទីរមុខងារ ក្នុងការបង្កើតអ្នកប្រើប្រាស់និងដើរតួនាទីជាមួយសិក្ខាកាម ។

លោកនៅ ចំរើន ទទួលស្គាល់ថា ដំណើរការនេះមានបញ្ហាប្រឈមជាច្រើន តែក៏មានដំណោះស្រាយដែរ ដូចជាចុះផ្តល់បទបង្ហាញ ទំនាក់ទំនងជាមួយប្រធាន អនុប្រធានអង្គភាព ។

ជាលទ្ធផល ការខិតខំនិងយកចិត្តទុកដាក់របស់ប្រធាន អនុប្រធានគ្រឹះស្ថានអប់រំមូលដ្ឋាននិងអង្គភាពសុខាភិបាលសម្រេចបានគិតត្រឹមខែសីហាឆ្នាំ២០២៤ : វិស័យអប់រំធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីរាជការសម្រេចបាន២៩៦/៤២១សាលា ឬ៧០,៣%និងវិស័យសុខាភិបាលធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីរាជការសម្រេចបាន០/៧៦អង្គភាព ឬស្មើ០% ។

ទិសដៅបន្តគឺក្រសួងមុខងារនឹងបិទបញ្ចប់ការធ្វើបច្ចុប្បន្នភាពនេះត្រឹមដំណាច់ខែសីហានេះ ហើយមន្ទីរមុខងារប្តេជ្ញាថា នឹងសម្រេចកិច្ចនេះត្រឹមថ្ងៃទី១៣ខែសីហា ។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានណែនាំ ផ្តល់អនុសាសន៍និងស្តីបន្ទោសដែរអោយឈួ ប៊ូនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡា  លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល អនុប្រធានមន្ទីរ / ការិយាល័យជំនាញនិងជាពិសេសប្រធាន អនុប្រធានគ្រឹះស្ថានអប់រំមូលដ្ឋាននិងអង្គភាពសុខាភិបាលត្រូវតែអនុវត្តអោយបានសម្រេចការងារនេះតាមផែនការ៕