អន្តរជាតិ

កញ្ញា Michigan Alma Cooper អាយុ ២២ ឆ្នាំ មកពីយោធាសហរដ្ឋអាមេរិកបានទទួលមកុដបវរកញ្ញាទី ៧៣ កាលពីថ្ងៃអាទិត្យ

ដោយ៖តារា

ប្រភពបានឲ្យដឹងថា នៅមុនពេលកញ្ញា Michigan Alma Cooper បានទទួលជ័យលាភីជាបវរកញ្ញាអាមេរិកនោះ មានរឿងច្របូកច្របល់ដ៏ចម្រូងចម្រាសជាច្រើនបានផ្ទុះឡើងនៅក្នុងអង្គភាពបវរកញ្ញាសហរដ្ឋអាមេរិកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធាន និងនាយកប្រតិបត្តិLaylah Rose។

ប្រភពបានបន្តថា កាលពីខែឧសភា កញ្ញា Noelia Voight អាយុ ២៤ ឆ្នាំ បានលាឈប់ពីតំណែងបវរកញ្ញាសហរដ្ឋអាមេរិករយៈពេល ៧ ខែក្នុងតំណែងនេះដោយសារតែមានបញ្ហាសុខភាពផ្លូវចិត្ត។ បន្ទាប់មកបវរកញ្ញា UmaSofia Srivastava អាយុ ១៧ឆ្នាំ ដែលជាអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម Claudia Michelle ក៏បានលាលែងពីតំណែងបវរកញ្ញាភ្លាមៗផងដែរ។

ប្រភពបានប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍ថា មានបញ្ហាដ៏ចម្រូងចម្រាសជាច្រើនលេចឡើងថាបវរកញ្ញាទាំងនោះត្រូវបានប្រធាន និងនាយកប្រតិបត្តិគ្រប់គ្រងកម្មវិធីបវរកញ្ញាអាមេរិកLaylah Rose រំលោភបៀតបៀន បង្កឲ្យបវរកញ្ញាទាំងនោះមានបញ្ហាសុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។

ប៉ុន្តែកាលពីសប្តាហ៍មុន កញ្ញា Hawaii Savannah Gankiewicz អាយុ ២៨ ឆ្នាំ ដែលបានកាន់តំណែងជាបវរកញ្ញាសហរដ្ឋអាមេរិកអស់រយៈពេលជិត ៣ ខែបន្ទាប់ពីកញ្ញា Voight ដែលបានលាលែងពីតំណែងកន្លងមកនោះបានច្រានចោលការចោទប្រកាន់ទាំងនេះ។

នាងបាននិយាយថា “ឥឡូវនេះខ្ញុំបានជាប់ជាបវរកញ្ញាអាមេរិកជិតបីខែហើយ ខ្ញុំសូមបញ្ជាក់ថាការចោទប្រកាន់ទាំងនេះគឺវាមិនពិតនោះទេ។កញ្ញា Gankiewicz បាននិយាយយ៉ាងដូច្នេះនៅក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មាន Fox News កាលពីថ្ងៃព្រហស្បតិ៍។

បន្ទាប់មក Gankiewicz ត្រូវបានរងការរិះគន់យ៉ាងចាស់ដៃនិងមានអ្នកបញ្ចេញមតិស្អប់ខ្ពើមលើរូបនាងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ការគ្រងមកុដបវរកញ្ញាកាលពីថ្ងៃទី ១០ ខែឧសភា។ នាងធ្លាប់បាននិយាយការពារអង្គភាពបវរកញ្ញាសហរដ្ឋអាមេរិកនៅក្នុងបទសម្ភាសកាលពីថ្ងៃទី ២៨ ខែកក្កដា។

នាងបានអះអាងថា “ប្រធាន និងនាយកប្រតិបត្តិLaylah Rose មានចិត្តល្អ ហើយវាបានធ្វើឲ្យខ្ញុំខូចចិត្តនៅពេលដែលRose ត្រូវបានគេស្អប់ខ្ពើម។ ខ្ញុំបានឮពីភាគីទាំងសងខាងអំពីរឿងនេះ ហើយវាធ្វើឲ្យខ្ញុំងឿងឆ្ងល់ដែលថាភាគីម្ខាងទៀតព្យាយាមលាបពណ៌លើភាគីម្ខាងដែលមើលទៅវាអាក្រក់ខ្លាំងណាស់”។

កញ្ញា Voight បានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់ Gankiewicz នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថានាង “មានការខកចិត្តយ៉ាងខ្លាំង” ចំពោះការអះអាងមិនត្រឹមត្រូវរបស់ Gankiewicz យ៉ាងដូច្នេះ ។

ចំណែកSrivastava ក៏បានសម្តែងការខកចិត្តរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ផងដែរចំពោះការអះអាងរបស់ Gankiewicz លើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប្រភពបានប្រាប់អ្នកយកព័ត៌មាន The Post ថា នៅក្នុងលិខិតលាលែងពីតំណែងដំបូងរបស់នាងដែលបានបង្ហោះលើ Instagram នោះ Voigt បានដាក់អក្សរធំទីមួយនៃប្រយោគនីមួយៗដោយសរសេរថា “ AM SILENCED”។

នាងបាននិយាយថា “ខ្ញុំនឹងមិនឈរសម្រាប់នរណាម្នាក់ដែលបំពានលើរូបខ្ញុំ ឬ Noelia នោះទេ ប្រសិនបើខ្ញុំឈរសម្រាប់នរណាម្នាក់នោះវាជាការឲ្យតម្លៃប្រកបដោយភាពស្មោះត្រង់របស់ខ្ញុំចំពោះការអះអាងរបស់ Noelia ខ្ញុំសូមបញ្ជាក់ម្តងទៀតថាវាជម្រើសដ៏ត្រឹមត្រូវរបស់ខ្ញុំក្នុងការលាឈប់ពីអង្គភាពនេះ”។

នាងបាននិយាយទៅកាន់ Gankiewicz ថា “សូមកុំធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក។ សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើងគឺជាធម្មជាតិរបស់យើង” Voigt បានសរសេរចំណងជើងក្នុងការបង្ហោះសាររបស់នាងយ៉ាងដូច្នេះទៅកាន់ Gankiewicz ។

ប្រភពបានប្រាប់អ្នកយកព័ត៌មាន The Post ថានាយកប្រតិបត្តិបវរកញ្ញាសហរដ្ឋអាមេរិក Laylah Rose បង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើអត្តសញ្ញាណរបស់ Voigt និង Srivastava ។

តំណាងក្រុមហ៊ុន Voight និង Srivastava ប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍ថា ពួកនាងចង់ចាកចេញពីស្ថានភាពបែបនេះ។

“ពួកគេចង់បញ្ចប់រឿងនេះ ហើយពួកគេជូនពរដល់បេក្ខនារីថ្មីកញ្ញា Michigan Alma Cooper សូមឲ្យមានសំណាងល្អ ហើយសង្ឃឹមថានាងនឹងមិនមានបទពិសោធដូចជាពួកគេនោះទេ” Denise White អ្នកតំណាងឲ្យ Voight និង Srivastava បានប្រាប់អ្នកយកព័ត៌មាន The Post យ៉ាងដូច្នេះ៕