ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រៀមទទួលការចេញពីកម្ពុជាទៅប្រទេសថៃក្បួនរថយន្តនៃព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលនឹងប្រារព្ធធ្វើនៅរាជធានីភ្នំពេញនិងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ខាងមុខ។
ហេតុនេះកាលពីថ្មីៗនេះក្នុងដើមខែសីហានេះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខ សុវត្ថិភាព និងទទួលស្វាគមន៍ ជូនដំណើរនូវការចាកចេញប្រតិភូក្រសួងទេសចរណ៍មួយក្រុម ដឹកនាំដោយលោកគុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍និងអ្នកឧកញ៉ា លាង ពៅ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីបម៉ុង ដែលបានចុះមកត្រួតពិនិត្យស្ថានការណ៍ទូទៅនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺដើម្បីមើលតម្រាយផ្លូវត្រៀមទទួលក្បួនរថយន្តទេសចរណ៍អន្តរជាតិ ដែលត្រឡប់មកពីចូលរួមព្រឹត្តិការណ៍Gumball 3000 Rally in Cambodia នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ខាងមុខ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។
ជាមួយគ្នានេះដែរកាលណោះប្រតិភូក៏បានជួបប្រជុំសំណេះសំណាលជាមួយមន្ត្រីជំនាញដើម្បីសិក្សាឈ្វេងយល់អំពីនីតិវិធីក្នុងការបំពេញបែបបទជូនក្បួនរថយន្តភ្ញៀវទេសចរផងដែរ៕