សន្ដិសុខសង្គម

ម៉ូតូបុកគ្នាពេញទំហឹងនាវេលាទៀបភ្លឺបណ្តាលឲ្យបា.ត់ប.ង់ជី.វិតនិងរបួ.ស៤នាក់

ដោយ៖កំចាយ

កំពត÷ យ៉ាងហចណាស់ក៏មានមនុស្សប្រុសស្រី៣នាក់បានស្លា.ប់ និងម្នាក់ទៀតរង.របួ.សបន្ទាប់ពីម៉ូតូបុកគ្នាពេញទំហឹងកាលពីវេលាទៀបភ្លឺថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ ហេតុការណ៍នេះបានកើតឡើងនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលបានបាត់.បង់.ជី.វិតក្នុងហេតុការណ៍ខាងលើគឺ ១. ឈ្មោះ ស៊ូ ចិន្តា ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិពកតាមុំ ឃុំសំពងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ២. ឈ្មោះ គន សិលា ភេទប្រុស អាយុ ១៨ឆ្នាំ។ ៣. ឈ្មោះ សេន រ៉ានុត ភេទប្រុស អាយុ ២០ឆ្នាំ។ ទាំង២នាក់មានទីលំនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ចំណែកអ្នករង.របួសឈ្មោះ អេន ឡុងនី ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី២ ខែសីហា មានករណីម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹងពេលកំពុងបើកបរច្រាសទិសគ្នា។ មុនគ្រោះថ្នាក់កើតឡើង គឺយុវជនម្នាក់បានជិះម៉ូតូម៉ាកអុិចសេនទ័រដោយល្បឿនយ៉ាងលឿននៅលើផ្លូវលេខ៧៣៥ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចក្បែររង្វង់មូលរូបសំណាកត្រីផ្សោតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាលក៏បានបុកម៉ូតូម៉ាកហុងដា សេ១២៥ មកពីមុខធ្វើដំណើរដោយយុវជន និងយុវតី៣នាក់ពេញទំហឹងបណ្តាលឲ្យដួលដេករដូករណែលពេញផ្លូវតែម្តង។

សមត្ថកិច្ចបានបន្តថា ពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញយុវជនជាអ្នកបើកម៉ូតូទាំង២នាក់បានស្លា.ប់ភ្លាមៗ ចំណែកនារីម្នាក់របួ​.សធ្ងន់ និងម្នាក់ទៀតរបួ.សស្រាល។ ជាអកុសល ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ នារីម្នាក់ក៏បានបាត់.បង់ជី.វិតដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក៕