ព័ត៌មានជាតិ

ពិនិត្យនិងផ្គូផ្គងវាយតម្លៃលើការងាររៀបចំការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តារាងកើនឡើងនិងថយចុះ របស់ក្រសួងមន្ទីររសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដោយ : បន្ទាយ
បន្ទាយមានជ័យ : ក្នុងសាលប្រជុំសាលាខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤ បានបើកកិច្ចប្រជុំស្តីពីការពិនិត្យនិងផ្គូផ្គង វាយតម្លៃ លើការងាររៀបចំ ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ និងតារាងកើនឡើងនិងថយចុះរបស់មន្ទីរនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

មន្ត្រីអ្នកពាក់ព័ន្ធនៃអាជ្ញាធរនិងសមត្ថកិច្ចជំនាញថ្នាក់ជាតិ ខេត្ត ស្រុក ក្រុង ដល់ឃុំ សង្កាត់សរុបជាង៣០០នាក់បានចូលរួម។

លោក បឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា :កិច្ចប្រជុំនេះដើម្បីពិនិត្យផ្គូផ្គងនិងវាយតម្លៃ លើការរៀបចំ លើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តារាងកើនឡើងនិងថយចុះទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២៣។

តាមសារាចរលេខ ០១២ ចុះថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០២០ ត្រូវបានដាក់ឲ្យអនុវត្ត ចំពោះអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដែលជា ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ចាប់ពីថ្ងៃទី០១ ខែ មករាឆ្នាំ២០២១តទៅ ដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣ ។ឆ្នាំ២០២២មានចំនួន១០៨ អង្គភាព រួចរាល់ឆ្នាំ២០២៣ មាននិងរួចរាល់បានទាំង១០៨អង្គភាព។ ក្នុងនោះមាន :
១,មន្ទីរ ជំនាញនិងអង្គភាព ជុំវិញខេត្តមានចំនួន ៣១អង្គភាព ២,រដ្ឋបាលខេត្តមានចំនួន៣និង ៣, សាលាក្រុង ស្រុក មានចំនួន ៩ និង ៤ ,រដ្ឋបាលឃុំ សង្កាត់ ចំនួន ៦៧ កើនសង្កាត់អូរជ្រៅ និងសង្កាត់អូរឬស្សី មន្ទីរ អង្គភាព ការអនុវត្តតាមប្រព័ន្ធ (SARMIS)មានចំនួន១០២អង្គភាព ១,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្ត ២,រតគារខេត្ត ៣,សាខាគយនិងរដ្ឋាករខេត្ត ៤,សាខាពន្ធដារខេត្ត។

លោក បឹង គឹមសឹង បានបន្តទៀតថា : និតីវិធីនៃការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានចំនួន២ មាន១, សៀវភៅបញ្ជីសារពើភណ្ឌត្រូវបានកត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋ ទាំងអស់ដែលត្រូវធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តង .ហៅថាបញ្ជីសារពើភណ្ឌឆ្នាំគោល ២ ,តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះ កត់ត្រានូវការកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំក្នុងចន្លោះរយៈពេល៥ឆ្នាំនៃឆ្នាំគោល។

ក្នុងនោះ លោក សុខ ធី ប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា : រាល់បណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ត្រូវទទួលខុសត្រូវចំពោះ ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងជំនាញ ក្នុងការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឆ្នាំគោលជារៀងរាល់៥ឆ្នាំម្ដង ឲ្យបានត្រឹមត្រូវគ្រប់ចំនួន និងចប់សព្វគ្រប់នៅក្នុងត្រីមាសទីមួយនៃឆ្នាំបន្ទាប់។

ប្រសិនបើមន្ទីរអង្គភាពណាមិនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងមានវិធានការកាត់ថវិកាក្នុងខ្ទង់ចំណាយប្រចាំឆ្នាំរបស់អង្គភាពនោះ។

លោក សុខ ធី បានក់ឲ្យដឹងបន្តទៀតថា : ក្នុងទម្រង់ទី១, សៀវភៅបញ្ជីសារពើភណ្ឌ ត្រូវកត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលត្រូវធ្វើឡើងក្នុងរយៈពេល៥ ឆ្នាំម្ដង ហៅថា បញ្ជីសារពើភណ្ឌឆ្នាំគោល មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ធ្លាប់បានធ្វើបញ្ជីសារពើភណ្ឌឆ្នាំគោលនេះបានចំនួន៤ដងរួចមកហើយ គឺឆ្នាំ ២០០៤ ឆ្នាំ២០០៩  ឆ្នាំ ២០១៤ និងឆ្នាំ២០១៩ ។

ទម្រង់ទី២, តារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះ កត់ត្រានូវការកើនឡើងនិងថយចុះនៃទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំក្នុងចន្លោះរយៈពេល៥ឆ្នាំ នៃឆ្នាំគោលដោយអនុលោម តាមគំរូជាធរមានហៅថាតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង-ថយចុះ។

លោកបានបញ្ជាក់ថា ផ្អែកតាមអនុក្រឹត្យលេខ៦៦ មាត្រា ២១អាជ្ញាធរកាន់កាប់ត្រូវរៀបចំនិងបំពេញបែបបទនិងនីតិវិធីចុះបញ្ជីអចលនទ្រព្យ និងស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៃអចលនទ្រព្យទាំងអស់ស្ថិតនៅក្រោមការកាន់កាប់របស់ខ្លួនទៅមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសូរិយោដីខេត្ត៕