ដោយ : បន្ទាយ
ភ្នំពេញ :ក្នុងរយៈកាលចុងក្រោយនេះ គេបានឃើញសកម្មភាពអាវុធហត្ថនិងនគរបាលបានធ្វើការបង្ក្រាបក្មេងទំនើងខ្ទង់រយពាន់នាក់ ធ្វើការអប់រំនិងមានបញ្ជូនទៅតុលាការផ្តន្ទាទោសផងដែរ រហូតធ្វើឲ្យសកម្មភាពភាពក្មេងទំនើងត្រូវបានស្ងប់ស្ងាត់ ទទួលបានការគាំទ្រនិងសាទរពីមហាជនគ្រប់មូលដ្ឋាន។
ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤ ។
ទោះជាបែបនេះក្តី ស្រាប់តែកាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២៤ មានសិស្សសាលា០៦នាក់ បាននាំគ្នាបំពានបម្រាម ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ធ្វើការបង្ក្រាបបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអប់រំនៅចំពោះមុខអាណាព្យាបាលនិងឲ្យធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិនិងកិត្តិយសគ្រួសារ បង្កការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្កភាពអនាធិបតេយ្យក្នុងសង្គមផងដែរ។
តាមសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញបានអោយដឹងថា : ក្មេងទំនើងទាំង០៦នាក់នេះ មាន០២នាក់បានធ្វើសកម្មភាពបង្ហោះម៉ូតូនិង០៤នាក់ទៀត ប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិចនិងមើលរឿងអាសអាភាស ហើយគេចសាលា(មិនចូលរៀននៅម៉ោងក្នុងកាលវិភាគសិក្សា)៕