បច្ចេកវិទ្យា

យាន Curiosity Rover របស់ NASAបានរកឃើញនូរធាតុស្ពាន់ធ័រសុទ្ធមាននៅលើភពអង្គារ

ប្រែសម្រួលៈតារា

អ្នកវិទ្យាសាស្ត្របានឲ្យដឹងថាយាន Curiosity Rover របស់ NASA បានរកឃើញដ៏គួរឲ្យរំជួលចិត្តនូរធាតុស្ពាន់ធ័រសុទ្ធនៅលើភពព្រះអង្គារ។

ការរកឃើញនេះត្រូវបានធ្វើឡើងបន្ទាប់ពី Curiosity ទម្ងន់មួយតោនបានបើកលើគំនរថ្ម ហើយបានបំបែកដុំថ្មមួយចំហៀងក្នុងខណៈពេលដែលកំពុងតាមដានលើឆានែល Gediz Vallis យ៉ាងស៊ីជម្រៅ និងរលកខ្យល់ដែលគេជឿថាត្រូវបានបង្កើតឡើងដោយសារធាតុទឹកកាលពី ៣ ពាន់លានឆ្នាំមុន។

Ashwin Vasavada អ្នកវិទ្យាសាស្ត្រគម្រោង Curiosity នៅមន្ទីរពិសោធ Jet Propulsion Laboratory របស់ NASA នៅ Pasadena រដ្ឋកាលីហ្វ័រញ៉ា បានប្រាប់អ្នកយកព័ត៌មាន CNN ថា “ខ្ញុំគិតថាវាជាការរកឃើញដ៏ចម្លែកបំផុតសម្រាប់បេសកកម្មទាំងមូលចំពោះអ្វីដែលយើងមិននឹកស្មានដល់នៅទីនោះខ្ញុំចង់និយាយថា យើងមានសំណាងក្នុងការបំពេញបេសកកម្មទាំងមូលនៅទីនោះ។ មិនមែនថ្មនីមួយៗមានអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅខាងក្នុងនោះទេ “។

ប្រតិបត្តិកររបស់យាន Curiosity Rover បានប្រទះឃើញថ្មពណ៌សពីចម្ងាយ ហើយអ្នកវិទ្យាសាស្ត្រចង់ស្រាវជ្រាវបន្ថែមទៀត។ នៅថ្ងៃទី ៣០ ខែឧសភា អ្នកវិទ្យាសាស្ត្រ Vasavada និងក្រុមរបស់គាត់បានពិនិត្យមើលរូបភាពរបស់យាន Curiosity Rover ដែលបង្ហាញពីថ្មកំទេចនៅលើផ្លូវរត់របស់កង់វា។

អ្វីដែលពួកគេបានឃើញនៅពេលដែលពួកគេពង្រីករូបភាពវានោះគឺគេមើលឃើញពណ៌ដ៏ស្រស់ស្អាតនៅខាងក្នុងគឺជាអ្វីដែលបានបង្ហាញពីដំបូងថាជាថ្ម Martian ធម្មតា។ពួកគេកាន់តែរំភើបនៅពេលដែលធ្វើការវិភាគរកឃើញថាវាជាស្ពាន់ធ័រទាំងស្រុង។

យោងតាម Vasadava ជាទូទៅ ថ្មស្ពាន់ធ័រគឺមានពណ៌ “ស្រស់ស្អាត ថ្លា និងគ្រីស្តាល់” ប៉ុន្តែដោយសារតែអាកាសធាតុនៅលើទីនោះរាប់លានឆ្នាំបណ្តាលឲ្យដុំខ្សាច់ផ្ទុះបែកផ្នែកខាងក្រៅដុំថ្មដោយលាយបញ្ចូលគ្នាជាមួយនឹងសារធាតុ Martian ដែលមានពណ៌ទឹកក្រូច។ទីភ្នាក់ងារCNN រាយការណ៍ថា ស្ពាន់ធ័រសុទ្ធបង្កើតបានតែនៅលើផែនដីក្រោមលក្ខខណ្ឌធ្ងន់ធ្ងរ ដូចជាដំណើរការភ្នំភ្លើង ឬក្នុងប្រភពទឹកក្តៅ។

ការរកឃើញនេះអាចផ្តល់ឲ្យនាយកប្រតិបត្តិ SpaceX លោក Musk នូវការបំផុសគំនិតបន្ថែមទៀតដើម្បសម្រេចគោលដៅរបស់គាត់ក្នុងការធ្វើអាណានិគមលើភពក្រហមនាពេលអនាគត៕