អន្តរជាតិ

ព័ត៌មានលម្អិតថ្មីវេជ្ជបណ្ឌិតសន្និដ្ឋានថាថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តទំនងជាជំរុញឲ្យខ្មាន់.កាំភ្លើងអាយុ២០ឆ្នាំបា.ញ់.ប្រ-ហារ.លោកTrump

ប្រែសម្រួល៖ តារា

អ្នកជំនាញផ្នែកចិត្តសាស្រ្តនិយាយថា ទោះបីមិនមានហេតុផលណាមួយច្បាស់លាស់ក៏ដោយតែបើយោងតាមប្រវត្តិលើអ៊ីនធឺណិតរបស់ ខ្មាន់.កាំ.ភ្លើងThomas Crooks បានបង្ហាញថាខ្មាន់កាំភ្លើងបានស្វែងរកព័ត៌មានទាក់ទងអំពី “ជំងឺបាក់ទឹកចិត្ត”។

អ្នកជំនាញផ្នែកចិត្តសាស្រ្តបានគូសបញ្ជាក់ថា ស្ថានភាពរបស់ខ្មាន់.កាំភ្លើងThomas Crooks នេះ បានបង្ហាញអំពីជំងឺបាក់ទឹកចិត្តដែលមានរយៈពេលយូរមកហើយដែលធ្វើឲ្យប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ របស់ខ្លួនជាធម្មតាគេតែងតែកត់សម្គាល់ឃើញថាអ្នកមានជំងឺបាក់ទឹកចិត្តដូចជាខ្មាន់កាំ.ភ្លើងThomas Crooks បានបង្កឲ្យមនុស្សស្អប់ខ្លួនឯងយ៉ាងខ្លាំងហើយលែងចង់រស់តទៅទៀត។

យោងតាមការស្រាវជ្រាវមួយចំនួនបានរកឃើញថា មនុស្សដែលមានជំងឺបាក់ទឹកចិត្តបានប្រព្រឹត្តអំពើឧ.ក្រិដ្ឋ.កម្មដ៏ឃោរឃៅប្រហែលជា ៣ លើកលើសពីការរំពឹងទុក។ យ៉ាងហោចណាស់មួយភាគបួននៃអ្នកបា.ញ់ប្រ.ហារទ្រង់ទ្រាយធំនៅក្នុងកំណត់ត្រារបស់អាមេរិកបង្កឡើងដោយសារតែមានជំងឺបាក់ទឹកចិត្តឬជំងឺផ្លូវចិត្តផ្សេងទៀត។

សេចក្តីសន្និដ្ឋានដែលថា ខ្មាន់.កាំភ្លើងCrooks អាចនឹងមានជំងឺបាក់ទឹកចិត្តហើយបានប្រើថ្នាំប្រឆាំងនឹងជំងឺនេះត្រូវបានក្លាយជាប្រធានបទជជែកវែកញែកនៅក្នុងពិភពវេជ្ជសាស្ត្រ៖ តើថ្នាំទាំងនោះមានតួនាទីបង្កើតទំនោរជំរុញឲ្យមនុស្សធ្វើអត្តឃាតបានដែរឬទេ?

ក្រុមមន្រ្តីអនុវត្តច្បាប់មានការភ្ញាក់ផ្អើលដោយមិនដឹងថាមកពីមូលហេតុអ្វីបានជាជម្រុញឲ្យ Crooks កំណត់គោលដៅលើលោក Trump ចំណែកនិន្នាការនយោបាយរបស់ខ្មាន់.កាំភ្លើងThomas Crooks ហាក់មានភាពច្របូកច្របល់ខ្លាំង។

បើយោងតាមបញ្ជីចុះឈ្មោះខ្មាន់កាំភ្លើងមកពីបក្សសាធារណរដ្ឋហើយត្រូវជាសម្ព័ន្ធមិត្តរបស់ក្រុមអភិរក្សនិយមគាត់ថែមទាំងបានបរិច្ចាគប្រាក់ដល់ចលនារីកចម្រើននៅឆ្នាំ ២០២១។

បើទោះបីជាមិនមានហេតុផលណាមួយក៏ដោយ ក៏លោកវេជ្ជបណ្ឌិតបានអះអាងថាខ្មាន់.កាំភ្លើងThomas Crooks ទំនងជារងនូវឥទ្ធិពលនៃជំងឺបាក់ទឹកចិត្តដែលអាចជំរុញឲ្យគាត់ធ្វើការបា.ញ់ប្រ.ហារដ៏សា.ហាវមកលើហ្វូងមនុស្សដែលមានវត្តមានលោក Trumpនៅក្នុងនោះផងដែរ ។

យោងតាមការពិនិត្យឡើងវិញលើទូរសព្ទ និងកុំព្យូទ័ររបស់ខ្មាន់កាំភ្លើង Crooks ដោយ FBI បានរកឃើញថាគាត់មានជំងឺបាក់ទឹកចិត្តហៅថា Googled ។

គេនៅមិនទាន់ដឹងច្បាស់ទេថាតើខ្មាន់កាំភ្លើងThomas Crooks ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺនេះដែរឬទេ ដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សពេញវ័យប្រហែល ១៧ លាននាក់ទូទាំងសហរដ្ឋអាមេរិក។

ជំងឺបាក់ទឹកចិត្តហាក់ដូចជាដុំភ្លើងដែលកំពុងតែឆេះខ្លាំងនៅក្នុងអារម្មណ៏ដែលអាចបង្កឲ្យទៅជាកំហឹងក្នុងចិត្តប្រឆាំងនឹងខ្លួនឯងហើយនិងមនុស្សដទៃទៀតផងដែរ។

យោងតាមការធ្វើរោគវិនិច្ឆ័យគឺវាធ្វើឲ្យអារម្មណ៍ស្ថិតនៅក្នុងសភាពសោកសៅយ៉ាងជ្រាលជ្រៅបំផុត, រួមទាំងធ្វើឲ្យមនុស្សអស់សង្ឃឹម, បាត់បង់ចំណាប់អារម្មណ៍ក្នុងសកម្មភាពផ្សេងៗ, កម្លាំងធ្លាក់ចុះ, ចំណង់អាហារចុះខ្សោយ, អារម្មណ៍ច្របូកច្របល់, អាកប្បកិរិយាចម្លែកៗហើយគិតរកធ្វើអត្តឃាតសម្លាប់ខ្លួនឯងឬសម្លាប់អ្នកដទៃតែម្តង។

វេជ្ជបណ្ឌិត Hands បានបន្ថែមថា “ជាធម្មតាជំងឺបាក់ទឹកចិត្តគឺវាធ្វើឲ្យមនុស្សស្អប់ខ្លួនឯង។

‘ខ្ញុំសូមធ្វើការគូសបញ្ជាក់ពាក្យថា  ស្អប់ខ្លួនឯង ដែលជារឿយៗក្នុងពេលខ្លះ ការស្អប់នោះត្រូវបានព្យាករណ៍ពីសំណាក់អ្នកខាងក្រៅ។

ការសិក្សារបស់សាកលវិទ្យាល័យ Oxford ឆ្នាំ ២០១៥ លើមនុស្សប្រហែល ៤៧,០០០ នាក់ក្នុងប្រទេសស៊ុយអែត ទាំងអ្នកដែលមានជំងឺបាក់ទឹកចិត្ត និងគ្មាន បានរកឃើញថា អ្នកដែលមានជំងឺបាក់ទឹកចិត្តមានប្រហែល ៣ ដងច្រើនជាងប្រជាជនទូទៅនៅក្នុងការប្រព្រឹត្តបទឧក្រិដ្ឋដូចជាមនុស្សឃាត ការរំលោភបំពានធ្ងន់ធ្ងរ ឬប្លន់ជាដើម។

បើយោងតាមទូរសព្ទរបស់ខ្មាន់កាំភ្លើង Crooks បានបង្ហាញថា នៅក្នុងប៉ុន្មានសប្តាហ៍មុននឹងឈានទៅដល់ការបា.ញ់ប្រ.ហាររបស់គាត់មកលើលោក Trump ខ្មាន់.កាំ.ភ្លើង Crooksបានចូលមើលព្រឹត្តិការណ៏លើអ៊ីនធឺណិតស្តីអំពីជនឯកោ Ethan Crumbley ដែលបាន.បាញ់.ស.ម្លាប់មិត្តរួមថ្នាក់បួននាក់នៅវិទ្យាល័យ Michigan ក្នុងឆ្នាំ ២០២១។មន្រ្តីអនុវត្តច្បាប់បានឲ្យដឹងថាខ្មាន់កាំភ្លើង Crooks មានរូបថតទាំងលោក Biden និង Trump នៅក្នុងទូរសព្ទដៃ។

វេជ្ជបណ្ឌិត Rachel Toles ដែលជាចិត្តវិទូនៅគ្លីនិកដែលមានអាជ្ញាប័ណ្ណមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានជំនាញក្នុងការសិក្សាអំពីឧក្រិដ្ឋជនហិង្សាបានប្រាប់ DailyMail.com ថាខ្មាន់.កាំ.ភ្លើង Crooks ទំនងជាកំពុងស្វែងរកវិធី.សម្លា.ប់ម.នុស្ស “ដែលអាចធ្វើឲ្យគេមើលឃើញ” នៅលើភពផែនដី ដើម្បីបង្កើតកំណត់ត្រាមួយដ៏ពិតប្រាកដសម្រាប់ជីវិតរបស់ខ្លួន។

នេះជាព័ត៌មានលម្អិតដែលបែកធ្លាយជាថ្មីដែលទាក់ទងទៅនឹងការកឃើញនូវប្រវត្តិនៃជំងឺបាក់ទឹកចិត្តរបស់ Crooks តាមរយ:ទូរសព្ទដៃ។

អ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត និងជាសហស្ថាបនិកនៃ Cochrane Collaboration ដ៏ល្បីល្បាញ ដែលជាស្ថាប័នស្រាវជ្រាវផ្អែកលើភស្តុតាងនៅក្នុងចក្រភពអង់គ្លេសលោកសាស្ត្រាចារ្យ Peter Gøtzsche បានលើកឡើងថាថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្តអាចដើរតួនាទីមួយពាក់ព័ន្ធនឹងករណីទាំងនេះ។

គាត់បានអះអាងថា វាពិតជាអាចទៅរួចដែលថាខ្មាន់.កាំភ្លើង Crooks កំពុងប្រើថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តដែលបង្កើនហានិភ័យក្នុងការជំរុញឲ្យមានការធ្វើ.អត្ត.ឃាត។

បើយោងតាមការសិក្សាមួយរបស់វិទ្យាស្ថានសម្រាប់ការអនុវត្តថ្នាំសុវត្ថិភាព ដែលជាក្រុមឃ្លាំមើលក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅរដ្ឋ Pennsylvania បានបញ្ជាក់ថាថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត បង្កឲ្យមានអាកប្បកិរិយាហិង្សា។

ក្រុមអ្នកស្រាវជ្រាវបានប្រមូលរបាយការណ៍ជាង ៧៨០,០០០ ស្តីពីផលប៉ះពាល់អវិជ្ជមានដែលទាក់ទងនឹងថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តមានចំនួនចាប់ពីចន្លោះ ៤៨៤ ទៅ១,៩៣៧ នាក់ដែលមានការពាក់ព័ន្ធនឹងអំ.ពើហិង្សា រួមទាំងអំ.ពើមនុស្ស.ឃាត ឬការរំលោភលើរាងកាយជាដើម។

ពួកគេបានកំណត់អត្តសញ្ញាណថាថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តចំនួន ៣១ មុខមាន ៦ភាគរយនៃចំនួនសរុប មានទំនាក់ទំនងមឹនសមាមាត្រទៅនឹងអំពើហិង្សា។ ទាំងនេះរួមបញ្ចូលថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត ១១មុខ ដូចជា Prozac ថ្នាំ ADHD មួយចំនួន និងថ្នាំ sedative មួយចំនួន Paxil ដែលធ្វើឲ្យកើនឡើងដល់ទៅចំនួន ១០ ដងឬថយមកនៅត្រឹម៨ដង។

យោងតាមការសិក្សាដាច់ដោយឡែកមួយស្តីពីថ្នាំ PLoS ត្រូវបានរកឃើញថាមនុស្សវ័យក្មេងដែលប្រើថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តដូចជា Prozac ទំនងជាប្រព្រឹត្តបទឧក្រិដ្ឋដោយហិង្សាបង្កឲ្យមានការកើនឡើងនូវហានិភ័យដល់ទៅ ៤៣ ភាគរយចំពោះក្មេងអាយុចាប់ពី ១៥ ទៅ ២៤ ឆ្នាំ។

ការសិក្សារបស់ក្រុមស៊ុយអែតនៅក្នុងឆ្នាំ ២០១៥ បានរកឃើញថាទំនាក់ទំនងរវាងការប្រើថ្នាំ SSRIs លទ្ធផលមានការប្រែប្រួលទៅតាមអាយុ។

យោងតាមការពិនិត្យឡើងវិញនៅឆ្នាំ ២០១៦ លើការសាកល្បងលើមនុស្សជាង ៧០ នាក់បានរកឃើញថាមានការកើនឡើងដូចជាការធ្វើបាបខ្លួនឯងជាដើមដែលកើតឡើងចំពោះតែកុមារ និងមនុស្សវ័យជំទង់ដែលបានប្រើថ្នាំ SSRIs ប៉ុន្តែមិនមែនចំពោះមនុស្សពេញវ័យនោះទេ។

បើយោងតាមការសិក្សាផ្សេងទៀតត្រូវបានគេរកឃើញថា ថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តអាចមានឥទ្ធិពលប្រឆាំងនឹងខ្លួនឯង ហើយវាពិបាកក្នុងការបែងចែកថាតើជំងឺបាក់ទឹកចិត្តដោយខ្លួនឯងបង្កឲ្យមានអំពើហិង្សាដែរឬទេ?

ថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តជាទូទៅបង្កើនបរិមាណនៃសារធាតុជំរុញអារម្មណ៍ និងការគ្រប់គ្រងអារម្មណ៍ដែលមាននៅក្នុងខួរក្បាលស្រាប់។

ថ្នាំជំងឺបាក់ទឹកចិត្តSSRIs បង្កើនកម្រិត serotonin នៅក្នុងខួរក្បាលដោយរារាំងការស្រូបយកឡើងវិញ នូវ serotonin ចូលទៅក្នុងកោសិកាខួរក្បាលធ្វើឲ្យមានសារធាតុ serotonin កាន់តែច្រើននៅក្នុងខួរក្បាល។

ទន្ទឹមនឹងនេះដែរ SNRIs បង្កើនកម្រិតទាំង serotonin និង norepinephrine នៅក្នុងខួរក្បាល។ ពួកវារារាំងការស្រូបមកវិញនូវសារធាតុបញ្ជូនសរសៃប្រសាទទាំងពីរនេះ។ តាមរយៈការបង្កើនកម្រិតនៃសារធាតុបញ្ជូនសរសៃប្រសាទទាំងនេះ ការថប់អារម្មណ៍ត្រូវបានកាត់បន្ថយ អារម្មណ៍ត្រូវបានធ្វើឲ្យប្រសើរឡើង ហើយសុខុមាលភាពផ្លូវចិត្តទាំងមូលត្រូវបានពង្រឹងផងដែរ។អាយុហាក់ដូចជាដើរតួនាទីមួយយ៉ាងសំខាន់។

នៅក្នុងអាយុ ២០ ឆ្នាំ ខួរក្បាលរបស់ខ្មាន់.កាំភ្លើង Crooks មិនត្រូវបានអភិវឌ្ឍពេញលេញទេ ហើយនឹងមិនមានអភិវឌ្ឍរហូតដល់អាយុ ២៥ ឆ្នាំ។

យោងតាមការស្រាវជ្រាវមួយចំនួន រួមទាំងលោកវេជ្ជបណ្ឌិត Amir Raz សាស្ត្រាចារ្យផ្នែកព្យាបាលរោគប្រសាទនៅនាយកដ្ឋានចិត្តសាស្រ្តនៅសាកលវិទ្យាល័យ McGill បានណែនាំថា ការទទួលទានសារធាតុ serotonin សម្រាប់កុមារគឺជាការប្រថុយប្រថានបំផុតមួយ។

គាត់បានប្រាប់ Scientific American នៅក្នុងឆ្នាំ ២០០៧ ថា “ខួរក្បាលរបស់មនុស្សកំពុងអភិវឌ្ឍនៅពេលយើងនៅក្មេងហើយការប្រើថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តអាចប៉ះពាល់ដល់សរសៃប្រសាទក្នុងខួរក្បាល ជាពិសេសនៅពេលនិយាយអំពីធាតុមួយចំនួនដែលទាក់ទងនឹងភាពតានតឹង អារម្មណ៍។

មិនមែនគ្រូពេទ្យទាំងអស់សុទ្ធតែជឿជាក់នោះទេ។ សម្រាប់ជាការឆ្លើយតបទៅនឹងសាររបស់លោកវេជ្ជបណ្ឌិត Gøtzsche នៅលើ X លោកវេជ្ជបណ្ឌិត Benjamin Martin Janaway ដែលជាគ្រូពេទ្យវិកលចរិតនៅចក្រភពអង់គ្លេសបានថ្លែងថា “ថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តគឺជាឧបករណ៍កែប្រែគីមីដែលមិនមានសារធាតុជំរុញឲ្យមានការធ្វើអត្តឃាតនោះទេ។’

លោកវេជ្ជបណ្ឌិត Hands បានសង្កត់ធ្ងន់ថា មនុស្សគ្រប់រូបដោះស្រាយជាមួយនឹងជំងឺបាក់ទឹកចិត្តរបស់ពួកគេខុសៗគ្នា។ ហើយមានមួយចំនួនតូចដែលអាចឆ្លើយតបទៅនឹងថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តជាមួយនឹងគំនិតធ្វើអត្តឃាត ឬគំនិតធ្វើសកម្មភាពផ្សេងៗ។

ឧទាហរណ៍ដូចជាខ្មាន់.កាំភ្លើង Crooks ត្រូវបានគេរាយការណ៍ថាមានលក្ខខណ្ឌសមរម្យជាមួយគ្រួសាររបស់គាត់ ប៉ុន្តែមិនបានចំណាយពេលច្រើនជាមួយពួកគេទេ ដែលបង្ហាញពីជម្លោះនៅក្នុងគ្រួសារ។ លោកវេជ្ជបណ្ឌិត Hands បានលើកលើងយ៉ាងដូច្នេះ។

គាត់ក៏ត្រូវបានអតីតមិត្តរួមថ្នាក់និយាយថាត្រូវបានមិត្តរួមថ្នាក់ផ្សេងទៀតធ្វើបាប។ គាត់ត្រូវបានគេចំអកចំពោះរបៀបស្លៀកពាក់របស់គាត់ ដោយអតីតមិត្តរួមថ្នាក់បានកត់សម្គាល់ថាគាត់ “ឯកោ” ហើយជារឿយៗហាក់ដូចជារស់នៅក្នុងសភាព “បាតសង្គម” ។

ឧក្រិដ្ឋជនជាច្រើនដែលប្រព្រឹត្តឧក្រិ.ដ្ឋកម្មហិង្សាមានជំងឺបាក់ទឹកចិត្តមានអារម្មណ៍ថាត្រូវបានកេមើលមិនឃើញខ្លួន និងមិនទទួលស្គាល់ពីសំណាក់អ្នកដទៃ ហើយច្រើនតែត្រូវបានគេមើលមកថាជាមនុស្សអាក្រក់ មនុស្ស ‘ចំលែក’ ឬមនុស្សដែលប្រកបដោយគ្រោះថ្នាក់។

ហេតុនេះហើយពួកគេចង់ស្វែងរកទម្រង់នៃការសងសឹកប្រឆាំងនឹងពិភពលោកដែលបានធ្វើឲ្យពួកគេមានលក្ខណៈខុសពីគេនៅក្នុងសង្គមស្របតាមទស្សនៈថាសង្គមស្អប់ពួកគេ។

លោកវេជ្ជបណ្ឌិត Hands បាននិយាយថា “ការស្អប់ខ្ពើមកាន់តែច្រើនឡើងដែលជំរុញឲ្យមានការសងសឹក។ មានរឿងពីរកើតឡើង៖ គឺមិនត្រឹមតែពួកគេធ្វើអំពើប្រឆាំងនឹងពិភពលោកដែលមើលមិនឃើញពួកគេនោះទេ បើតាមទស្សនៈរបស់ពួកគេ អ្នកណាស្អប់ពួកគេ អ្នកនោះត្រូវទទួលទណ្ឌកម្មពីពួកគេ។

‘គេត្រូវតែធ្វើឲ្យគេឃើញដូច្នេះគេត្រូវតែទៅសម្លាប់អ្នកដែលមើលរំលងពួកគេដើម្បីឲ្យពិភពលោកដែលមើលមិនឃើញពួកគេនោះមានការភ្ញាក់ផ្អើលឡើង។ ហើយបន្ទាប់មកពួកគេអាចបំផ្លាញខ្លួនឯងក្នុងពេលមួយប៉ប្រិចភ្នែក៕