សន្ដិសុខសង្គម

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចូលរួមប្រកាសសមាសភាពក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមប្រកាសសមាសភាពក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងពិធីផ្សព្វផ្សាយសេចក្តីណែនាំផ្សេងៗតាមប្រព័ន្ធវីឌីអូ Zoom នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ស្នងការរាជធានីខេត្តទាំង២៥ ។

កិច្ចប្រជុំនេះមានរបៀបវារៈមួយចំនួនដូចជា៖

១-ប្រកាសសមាសភាពក្រុមការងារប្រឆាំការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

២-ផ្សព្វផ្សាយសេចក្តីណែនាំវិធានការអនុវត្តសម្រាប់ជនបរទេសដែលបានប្តឹងស្នើសុំកិច្ចអន្តរាមគមន៍សង្គ្រោះ

និង ៣-បញ្ហាផ្សេងៗ៕