សន្ដិសុខសង្គម

មិនទាន់ចាប់បានតៃកុងរថយន្តម៉ាកហ្វតបុក.ម៉ូ.តូ បណ្ដាលឲ្យបាត់បង់.ជី.វិតពីរនាក់

ដោយ:សុខុម
សៀមរាប៖ មកដល់ថ្ងៃទី១៤កក្កដានេះសមត្ថកិច្ចនៅមិនទាន់ចាប់បានអ្នកបើកបររថយន្តបុកអ្នកជិះម៉ូតូបាត់បង់ជីវិតចំនួន២នាក់នៅឡើយ។ហេតុការណ៍នេះបានកើតឡើងនៅយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅលេីផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាកហ្វតពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT- 8024 ទិសដៅពីកេីតទៅលិច។ម៉ូតូម៉ាកC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KH -8098 ទិសដៅពីលិចទៅកេីត (បញ្រ្ចាសទិសគ្នា)។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ៖១. ឈ្មោះ អ៊ុយ ឆេីត ភេទប្រុសអាយុ ២៤ឆ្នាំ ទីលំនៅភូមិអូរខ្លុង ឃុំពង្រក្រោម ស្រុកជីក្រែង អ្នកបេីកបរម៉ូតូ។២.ឈ្មោះ ធំ ផល្លី ភេទប្រុសអាយុ ៣២ឆ្នាំ ទីលំនៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង អ្នករួមដំណេីរ៕