សន្ដិសុខសង្គម

តៃកុងរថយន្តរត់គេចបន្ទាប់ពីបើកបុ.កអ្នកជិះម៉ូតូស្លា.ប់

ដោយ÷សុខុម
សៀមរាប÷មកដល់ថ្ងៃទី១៤កក្កដានេះសមត្ថកិច្ចខេត្តសៀមរាបនៅមិនទាន់ចាប់ខ្លួនអ្នកបើកបររថយន្តបង្កបណ្ដាលឲ្យបុកអ្នកជិះម៉ូតូម្នាក់បាត់.បង់ជីវិតកាលពីថ្ងៃ១៣កក្កដា២០២៤នៅឡើយ។


សមត្ថកិច្ចបាននិយាយថាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបានកើតឡើងនៅ វេលាម៉ោង២រសៀលថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំណុចចន្លោះ
បង្គោលគីឡូម៉ែត្រ លេខ(២៨-២៩)លើកំណាត់ដងផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិខ្វែក ឃុំមោងស្រុកស្រីស្នំ។


រថយន្តនិងម៉ូតូ ក្នុងទិសដៅស្របគ្នា (ពីត្បូងទៅជើង)។ អ្នកបើកបររថយន្តម៉ាក Nissan ចង្កូតស្តាំស៊េរីឆ្នាំ១៩៩៤ ពណ៌ទឹកប្រាក់
ពាក់ស្លាកលេខសៀមរាម ២A- ០៣២៩ បើកបរដោយឈ្មោះ ស្រស់ រស់នៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ (គ្មានរបួស)រត់គេច
ខ្លួន។អ្នកបើកបរម៉ូតូម៉ាក Dream C១០០ ស៊េរីឆ្នាំ២០២២ពណ៌ ខ្មៅពាក់ស្លាកលេខសៀមរាម១AN- ៨៧.៣០ ឈ្មោះ
ហឿន ម៉ុន ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិយាយម៉ី ឃុំជ្រោយនាងងួន ស្រុកស្រីស្នំស្លា.ប់តាមផ្លូវ៕