ប្រែសម្រួល៖ ស-សម្បត្តិ
ប្រភពពីមន្រ្តីសេវាសន្តិសុខបានប្រាប់អ្នកយកព័ត៌មាន The Post ថាខ្មាន់កាំភ្លើងដែលប៉ុន.ប៉ង.ធ្វើឃាតអតីតប្រធានាធិបតី Donald Trump កាលពីថ្ងៃសៅរ៍ត្រូវបានកំណត់អត្តសញ្ញាណថាជា Thomas Matthew Crooks មានអាយុ ២០ ឆ្នាំ។
មន្រ្តីសេវាសន្តិសុខបានឲ្យដឹងថាខ្មាន់កាំភ្លើងឈ្មោះថា Crooks មកពី Bethel Park, Pa., បានបា.ញ់មកលើលោក Donald Trump យ៉ាងហោចណាស់ចាប់ពីចន្លោះប្រាំទៅប្រាំពីរគ្រាប់ហើយមួយ.គ្រាប់បានត្រូវចំស្លឹកត្រចៀកខាងស្តាំរបស់ Trump ក្នុងអំឡុងពេលដែលលោកមានការជួបជុំនៅខាងក្រៅទីក្រុង Butler ក្រៅតំបន់ Pittsburgh។
ប្រភពពីមន្រ្តីដដែលបាននិយាយថា ខ្មាន់កាំភ្លើង Crooks បានលូននៅលើដំបូលរោងចក្រដែលមានចម្ងាយជាង ១៣០ យ៉ាតពីវេទិការឃោសនារបស់លោក Trump នៅឯ Butler Farm Show ។អាជ្ញាធរបានរឹបអូសកាំភ្លើងអាកាពាក់កណ្តាលស្វ័យប្រវត្តិមួយដើមពីកន្លែងកើតហេតុ។
Bethel Park គឺជាភូមិមួយដែលមានចម្ងាយ ៤០ ម៉ាយពីភាគខាងត្បូងនៃកន្លែងដែលមានការជួបជុំនៅក្នុងទីក្រុង Butler ដែលត្រូវបានធ្វើឡើងដោយលោក Trump ។
យោងតាមកំណត់ត្រាអ្នកបោះឆ្នោតរបស់រដ្ឋខ្មាន់កាំភ្លើង Crooks មកពីបក្សសាធារណរដ្ឋដែលបានចុះឈ្មោះនៅក្នុងបញ្ជីអ្នកបោះឆ្នោត។
ទីភ្នាក់ងារសារព័ត៌មាន Intercept បានរាយការណ៍ថា ខ្មាន់កាំភ្លើងបានបរិច្ចាគប្រាក់ចំនួន ១៥ ដុល្លារក្នុងលក្ខណ:ជាបុគ្គល ជូនដល់គណៈកម្មាធិការទទួលបន្ទុកធ្វើសកម្មភាពផ្នែកនយោបាយ ActBlue កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ គឺចំថ្ងៃសម្ពោធឡើងកាន់តំណែងរបស់លោក Biden។
នៅក្នុងពេលនោះ Crooks មានអាយុត្រឹមតែ ១៧ ឆ្នាំ។ យោងតាមកំណត់ត្រាបានបង្ហាញថា Crooks បានចុះឈ្មោះបោះឆ្នោតក្នុងអាយុ ១៨ ឆ្នាំនៅក្នុងខែកញ្ញាក្នុងឆ្នាំដដែលក្នុងនាមជាសមាជិករបស់បក្ស បក្សសាធារណរដ្ឋ GOP ។
មូលហេតុដែលថាហេតុអ្វីបានជា Crooksប៉ុនប៉ងកំចាត់បេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋនោះគឺមិនមានអ្នកណាដឹងច្បាស់លាស់នោះទេ។
នៅព្រឹកថ្ងៃអាទិត្យភ្នាក់ងារស៊ើបការ FBI បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍ ដោយហៅករណីរបស់ ខ្មាន់កាំភ្លើង Crooks ថាជា “ប្រធានបទដែលពាក់ព័ន្ធដ៏ចាក់ស្រេះមួយ” នៅក្នុងការវាយប្រហារលើលោក Trump ។ ផ្លូវជុំវិញផ្ទះរបស់ខ្មាន់កាំភ្លើង Crooks ត្រូវបានប៉ូលិសបិទ។
អ្នកជិតខាងម្នាក់បានប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍ថា គាត់បានឃើញក្រុមអន្តរាគមន៏នៅខោនធី Allegheny កំពុងរៀបចំឆ្មក់ចូលទៅក្នុងផ្ទះរបស់ ខ្មាន់កាំភ្លើង Crooks ភ្លាមៗបន្ទាប់ពីម៉ោង ១ ទៀបភ្លឺ។
Dan Maloney អាយុ ៣០ ឆ្នាំបាននិយាយទាក់ទងនឹងអ្នក.បា.ញ់.ប្រហារ Thomas Crooks ថា “ខ្ញុំបានឃើញគេបិទប្រកាសឈ្មោះរបស់គាត់ថាជាឃាតករខ្មាន់កាំភ្លើង គាត់ជាអ្នកស្រុករស់នៅក្នុង Bethel Park គាត់រស់នៅចម្ងាយ ៣ ម៉ាយពីផ្ទូះខ្ញុំ” ។
“ខ្ញុំបានចុះទៅទីនោះ ហើយបាននិយាយជាមួយក្រុមអន្តរាគមន៏នៅម៉ោង ១ និង០៦ នាទីព្រឹក គាត់ថាគាត់ហៀបនឹងចូលទៅក្នុងផ្ទះខ្មាន់កាំភ្លើង។
ខ្ញុំមិនធ្លាប់ស្គាល់ខ្មាន់កាំភ្លើងនោះទេពីព្រោះគ្មានអ្នកណាម្នាក់នៅក្នុងសង្កាត់នេះនិយាយរកគ្នានោះទេ។“វាជាសោកនាដកម្មមួយដែលម្នាក់បានស្លាប់ ហើយម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕