ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៧ .សហវ .សរ អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០២៤ .២០២៧ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិឆ្នាំ២០២៥។កម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៤ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។
លោកបឹង គឹមសឹង្ហ ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអានរបាយការស្តីពីសារាចរណែនាំលេខ០០៧ .សហវ.សរ អហក ថា អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្តីពីប្រព័ន្ឋហិរញ្ញវត្ថុសាធារណ:និងចរាចរស្តីពីប្រតិទិនសម្រាប់ រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥។
ក្នុងនោះ រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយះពេលមធ្យម និង ក្របខ័ណ្ឌថវិការរយៈពេលមធ្យម សារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៥ -២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥។
លោកបឹង គឹមសឹង្ហ បានបន្តថា :ក្នុងនោះមន្ទីរហិរញ្ញវត្ថុខេត្ត បានធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល-ចំណាយថវិកាខេត្តឆ្នាំ២០២៤នេះ ដល់មន្ត្រីអ្នកប្រតិបត្តិ ថវិកាមកពីមន្ទីរពាក់ព័ន្ធ ផ្សេងៗ បង្ហាញអំពីរបៀបនៃការអនុវត្ត សារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដើម្បីពិនិត្យពិភាក្សា និងពន្យល់ណែនាំ លើការប្រើប្រាស់ និងបិទបញ្ជីចំណូល-ចំណាយ ថវិកាខេត្ត សម្រាប់ឆ្នាំ២០២៤ ឲ្យមានប្រសិទ្ធភាពផងដែរ ។
ក្នុងនោះ មន្រ្តីជំនាញទាំងអស់ត្រូវយល់ អំពីការអនុវត្តន៍តាមនីតិវិធីច្បាប់ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុ បានកំណត់ច្បាស់លាស់អំពី ពេលវេលា មិនអាចមានភាពយឺតយ៉ាវបានឡើយ ហើយស្របតាមគោលការណ៍ដែលក្រសួងដាក់ចេញមកផង។
ក្នុងកិច្ចប្រជុំនោះ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក៏បានធ្វើការណែនាំដល់ប្រធានមន្ទីរ ថ្នាក់ ស្រុក ក្រុង ឃុំសង្កាត់ទាំងអស់ស្ដីពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោង ថវិការបស់រដ្ឋាភិបាលថ្នាក់ខេត្ត ព្រោះ វាមានសារៈសំខាន់ណាស់សម្រាប់លោក លោកស្រី ជាមន្ត្រីរាជការដែលពាក់ព័ន្ធតាមរយៈការផ្តល់ជាគោលការណ៍រៀបចំគម្រោងថវិកាឆ្នាំ២០២៤ របស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងស័ក្តសិទ្ធភាព ធានាការគ្រប់គ្រងការអនុវត្តថវិកាដើម្បីឈានទៅបង្កើតលទ្ធផលជាក់ស្ដែងដែលអាចវាស់វែងបាននិងការរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលបំណងនយោបាយអាទិភាពរបស់រដ្ឋបាលថ្នាក់ខេត្ត។
បើតាមលោកអភិបាលខេត្ត ដើម្បីសម្រេចបាននូវគោលដៅនៃការធ្វើទំនើបកម្មនិងការពង្រឹងប្រព័ន្ធថវិកានៅរដ្ឋបាលថ្នាក់ខេត្ត មន្ត្រីជំនាញពាក់ព័ន្ធត្រូវអនុវត្តអោយបានល្អនិងមានប្រសិទ្ធភាពតាមលក្ខខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈនិងថវិកាឆ្នាំ២០២៤ ដែលចែងក្នុងច្បាប់រួចជាស្រេចហើយផងដែរ ៕