សន្ដិសុខសង្គម

រថយន្តធំសណ្តោង,រ៉ឺម៉កកិ,នអ្នកដួ,លម៉ូតូរួចបើកគេចបាត់ស្រមោល

ដោយ÷សុខុម
ភ្នំពេញ៖ សមត្ថកិច្ចនៅមិនទាន់ចាប់បានតៃកុងរថយន្តធំសណ្តោងរ៉ឺម៉កដែលបើកកិនស្រ្តីម្នាក់បាត់,បង់ជី,វិតហើយបើករត់គេចនៅឡើយ។

ហេតុការណ៍នោះបានកើតឡើងនៅម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ តាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយហេតុការណ៍ភ្លាម សមត្ថកិច្ចចុះទៅដល់ បានបញ្ជាក់ថា ស្រ្តីរងគ្រោះបាត់បង់ជីវិតឈ្មោះម៉ា រ៉ាឌី អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ជាស្រី្តមេម៉ាយមានកូនស្រីម្នាក់អាយុទើបតែ១ខួប មានស្រុកកំណើតនៅខេត្តកំពត រីឯស្រ្តីអ្នកជិះរួមដំណើរពីក្រោយមិនរងរបួសឡើយ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ ស្រ្តី២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីកពណ៌សលាយក្រហម ពាក់ផ្លាកលេខ តាកែវ 1N-6431 ឌុបគ្នាធ្វើដំណើរពីត្បូងទៅជើងលឿនគ្រាន់បើដែរ ហើយពេលទៅដល់ត្រង់ចំណុចកើតហេតុមិនដឹងថាមានអ្វីកើតឡើង ស្រាប់តែឮប្រាវ លុះក្រឡេកមើលទៅឃើញអ្នកជិះម៉ូតូដួលរដូករណែលពេញផ្លូវ។ស្របពេលនោះក៏មានរថយន្តធុនធំសណ្ដោងកន្ទុយរ៉ឺម៉កសម្រាប់ដឹកកុងតឺន័រ១គ្រឿងបើកបរក្នុងទិសដៅស្របគ្នាកិនបណ្ដាលឲ្យស្លាប់ម្នាក់។បន្ទាប់មករថយន្តធុនធំនោះបានបើកគេចសំដៅទៅទិសខាងជើងបាត់ស្រមោល៕