ព័ត៌មានជាតិ

កាកបាទក្រហមខេត្តកំពង់ចាមប្រគល់ផ្ទះមនុស្សធម៌ជូនដល់គ្រួសារពលរដ្ឋក្រីក្រចំនួនពីរគ្រួសារនៅឃុំកោះ សូទិន

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានដឹកនាំសហការី អញ្ជើញប្រគល់ផ្ទះមនុស្សធម៌ចំនួន ពីរខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រចំនួន ពីរ គ្រួសារ នៅឃុំ ស្រុកកោះសូទិន កាលពីរសៀលថ្ងៃទី ១០ កក្កដានេះ។

តាមការឱ្យដឹងពីមន្រ្តី នៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំចាមបានឱ្យដឹងថា៖ ផ្ទះមនុស្សធម៌ទាំងពីរខ្នង ដែលមួយខ្នងៗ មានទទឹង ៤ ម៉ែត្រ និងបណ្តោយ ៦ ម៉ែត្រ ហើយក្នុងមួយខ្នងស្ថាបនាអស់ទឹកប្រាក់ប្រមាណ ១០លានរៀល ។

មន្រ្តីដដែលបានបន្តថា៖ ក្នុងនោះផ្ទះលេខរៀងទី ២០ បានប្រគល់ជូនគ្រួសារអ្នកស្រី សែ យ៉េក និងផ្ទះដែលមានលេខរៀងទី២១ បានប្រគល់ជូនគ្រួសារអ្នក ស្រី អោម ស៊ីផា នៅភូមិទី២ ឃុំ ស្រុកកោះសូទិន ទាំងអស់គ្នា៕