សន្ដិសុខសង្គម

ក្មេងស្រី៣នាក់លួចចេញពីផ្ទះទៅលេងទឹកបឹងលង់ស្លា.ប់ទាំងអស់

ដោយ÷សុខុម
កណ្តាល ៖កម្លាំងសមត្ថកិច្ចដឹកនាំបញ្ជាផ្ទាល់ដោយ លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅយប់ថ្ងៃទី០៨កក្កដានេះបានរកឃើញសពក្មេងស្រីចំនួន៣នាក់ហើយក្រោយពីបាត់ខ្លួនអស់ជាច្រើនម៉ោង។

សមត្ថកិច្ចបាននិយាយថា ៖ មុនពេលកើតហេតុ ជនរងគ្រោះទាំង០៣នាក់ បានចេញពីផ្ទះនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ។តាមកាមេរ៉ាសុវត្ថិភាព ក្មេងរងគ្រោះទាំង៣នាក់នាំគ្នាដើរចេញពីក្នុងបុរីរណបសុភមង្គល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះមកដល់ថ្ងៃត្រង់មិនឃើញក្មេងមករកបាយដូចសព្វដង ពេលនោះក្រុមគ្រួសារក៏នាំគ្នាស្វែងរកទៅដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភារក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗ។ឃើញដូចនោះសង្ស័យថាក្មេងៗលង់ទឹកក៏មានការភ្ញាក់ផ្អើលតែម្តង។

ក្រោយបាត់ក្មេង នគរបាលក៏បានរាយការណ៍ជូនលោក គួច ចំរើន អភិបាលខេត្ត សមត្ថកិច្ចបានប្រើទូកនិងអ្នកចុះជ្រមុជទឹករកតាំងពីថ្ងៃរហូតដល់យប់ទើបឃើញក្មេងស្រីទាំងបីនាក់៕