ព័ត៌មានជាតិ

កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាបំបួសកុលបុត្រ កុលធីតាចំនួន៦៣០ អង្គ /នាក់

ដោយ : បន្ទាយ
ភ្នំពេញ : ធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍និងជាព្រះឧត្តមទីប្រឹក្សាសម្តេចសង្ឃនាយក បានអញ្ជើញឧទ្ទេសនាមដល់សិក្ខាកាមកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ /នាក់ វគ្គទី១១ ឆ្នាំ១១ ដែលពិធីប្រារព្ធនៅវត្តភ្នៀតសិម្ពលីសង្កាត់ភ្នៀត ខណ្ឌកំបូល រាជធានីភ្នំពេញ ។

កម្មវិធីមានប្រធានបទ: “សម្មាវាយាមោ (ការព្យាយាមត្រូវ)។

សូមបញ្ជាក់ថា: កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនាបំបួសកុលបុត្រ កុលធីតា វគ្គទី១១ បាន ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ខែកក្កដា ឆ្នាំ២០២៤ដ៏ខ្លីខាងមុខនេះ ។
នេះបើតាមអ្នករៀបចំនិងចាត់ចែងកម្មវិធីឲ្យដឹងកាលពីថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៤ ។

កម្មវិធីនេះ ដឹកនាំរៀបចំដោយព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា – សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក និងជាព្រះវិន័យធរគណរាជធានីភ្នំពេញ, ព្រះគ្រូអនុគណខណ្ឌកំបូល និងជាព្រះចៅអធិការវត្តភ្នៀតសិម្ពលីនិងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ៕