សន្ដិសុខសង្គម

សិស្សសាលាជិះម៉ូតូឌុបគ្នាជ្រុលចង្កូតបុកចូលក្រោមគោយន្តកែច្នៃបាត់បង់.ជី.វិតម្នាក់និងម្នាក់ទៀតរបួ.សធ្ងន់

ដោយ÷សុខុម
មណ្ឌលគិរី÷ត្រឹមមួយប៉ព្រិចភ្នែកយុវសិស្សម្នាក់បានបាត់.បង់ជី.វិតនិងអ្នកជិះពីក្រោយកំពុងជួយសង្គ្រោះក្នុងហេតុការណ៍ជិះម៉ូតូវ៉ាជែងគ្នាជាក្រុមដល់ចំណុចផ្លូវកោងរេចង្កូតបុកគោយន្តកែច្នៃមួយគ្រឿងកាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិពូហ៊ូង ឃុំចុងផ្លាស់ ខេត្តមណ្ឌលគិរី។

លោក ចាន់ សុផារី នាយប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភី សោភ័ណ អាយុ១៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា បាត់បង់ជី.វិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត។ឈ្មោះ ស្រុីន ជីឆ័ង អាយុ១៤ឆ្នាំ រងរបួសធ្ងន់បាក់ជើងខាងឆ្វេង កំពុងជួយសង្រ្គោះ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះចេញពីសាលាបើកបរ១ក្រុម មានម៉ូតូ៣គ្រឿង។ ម៉ូតូ១គ្រឿងមានគ្នា២នាក់ ពេលបើកបរមកដល់ចំណុចកើតហេតុ ជនរងគ្រោះក៏បានវ៉ាជែងគ្នាជ្រុលចង្កូតទៅបុកនឹងគោយន្តកែច្នៃបើកបរបញ្ច្រាសទិសគ្នា ។ម៉ូតូជនរងគ្រោះជ្រុលកៀបជាប់ចូលក្រោមគោយន្តបណ្ដាលឲ្យស្លា.ប់និងរបួស។ចំណែកអ្នកបើកបរគោយន្តឃើញដូចនោះក៏រត់គេចខ្លួន។

ក្រោយហេតុការណ៍កើតឡើង វត្ថុតាង ត្រូវមន្ត្រីជំនាញបានធ្វើការវាស់វែងនិងបញ្ជូនទៅរក្សាទុកនៅ ប៉ុស្តិ៍រដ្ឋបាលចុងផ្លាស់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕