ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោកអ៊ុ រាត្រី អភិបាលខេត្តនឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមការងារចម្រុះខេត្ត ក្រុង បន្តចុះត្រួតពិនិត្យ ស្រាវជ្រាវរកទីតាំងផលិតនិងលក់ទឹកក្រាធំ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី០៣ខែកក្កដាថា: ការចុះនោះ ទទួលបានលទ្ធផលដូចខាងក្រោម ៖
1- នៅសង្កាត់ប៉ោយប៉ែត មានចំនួន៤ទីតាំង ដូចជា :
១-ឈ្មោះ អ៊ី សេងគង់ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទីតាំងផលិត និងចែកចាយផលិតផលទឹកក្រាធំ) បានដកហូតសម្ភាររួមមាន ៖ ឆ្នាំងសម្រាប់ស្ងោរស្លឹកក្រាធំចំនួន១៣ឆ្នាំង ,ចានដែកធំចំនួន១០ ,ធុងក្លាសេធំចំនួន៥., ដបថ្នាំសម្រាប់លាយចំនួន៤ដប (ALLERGIN) ,ស្លឹកក្រាធំចំនួន៥គីឡូក្រាម,ដបសម្រាប់ច្រកទឹកចំនួន១០១៤ដប ។
២-ឈ្មោះ ចាន់ បារាំង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់ផ្ទះជួលភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ទីតាំងផលិត និងចែកចាយផលិតផលទឹកក្រាធំ) បានដកហូតសម្ភាររួមមាន ៖ ឆ្នាំងសម្រាប់ស្ងោរស្លឹកក្រាធំចំនួន៤ឆ្នាំង ,ទឹកសម្រាប់លាយចំនួន២៥ដប ,ធុងធំក្លាសេចំនួន២ធុង មានទឹកដែលសម្រេចរួច ៨០ដប ,ស្លឹកក្រាធំចំនួន១៤គីឡូក្រាម
៣-ឈ្មោះ ស្រីលីន ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់ផ្ទះជួលភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ទីតាំងផលិត និងចែកចាយផលិតផលទឹកក្រាធំ) បានដកហូតសម្ភាររួមមាន ៖ ឆ្នាំងសម្រាប់ស្ងោរស្លឹកក្រាធំចំនួន៣ឆ្នាំង , ទឹកសម្រាប់លាយចំនួន៣៥ដប ,ធុងធំក្លាសេចំនួន១ធុង មានទឹកសម្រេចរួច ២២ដប, ចានដែកធំចំនួន២
៤-ឈ្មោះ យ៉ា ធុង ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់ផ្ទះជួលភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ទីតាំងផលិត និងចែកចាយផលិតផលទឹកក្រាធំ ) បានដកហូតសម្ភាររួមមាន ៖ ឆ្នាំងសម្រាប់ស្ងោរស្លឹកក្រាធំចំនួន១ឆ្នាំង,ស្លឹកក្រាធំចំនួន៣ថង់, ចានដែកធំចំនួន១ ។
2 -សង្កាត់ផ្សារកណ្តាល មានចំនួន៤ទីតាំង :
១-យកមនុស្សមកធ្វេីការសាកសួរនៅអធិការដ្ឋានចំនួន ៣នាក់ ស្រី១នាក់(ជនជាតិថៃទាំង៣) មានឈ្មោះដូចខាងក្រោម៖១- ឈ្មោះ នុត ថាវ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំជនជាតិថៃ នៅក្នុង បុរី សាន ស៊ានហូរ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។២-ឈ្មោះ ថាវីសាក់ ភេទប្រុស អាយុ ២៧ឆ្នាំ នៅក្នុងបុរី សានស៊ានហូ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ។៣-ឈ្មោះ ព្រេវប្រាវ ភេទស្រី អាយុ ២៤ឆ្នាំ នៅក្នុងបុរី សានស៊ានហូ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ។
ទីតាំងផលិត និងចែកចាយផលិតផលទឹកក្រាធំ បានដកហូតសម្ភាររួមមាន ៖ទឹកស្លឹកក្រាធំចំនួន៦០ដបធំ ,ស្លឹកក្រាធំចំនួន១ថង់,ថ្នាំដបតូចពណ៌ខៀវចំនួន៥០ដប ,ថ្នាំដបតូចពណ៌ក្រហមចំនួន៥០ដប ។
២-ឈ្មោះ សុខ គីម ភេទស្រី អាយុ៤១ឆ្នាំ នៅក្នុង បុរី សាន ស៊ានហូរ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ទីតាំងផលិត និងចែកចាយផលិតផលទឹកក្រាធំ ) បានដកហូតសម្ភាររួមមាន ៖ ស្លឹកក្រាធំចំនួន៩ថង់ ,ថ្នាំដបតូចពណ៌ក្រហមចំនួន៤៤០ដប ,ទឹកស្លឹកក្រាធំចំនួន៨៧ដបធំ , ឆ្នាំងស្ងោរទឹកស្លឹកក្រាធំចំនួន២ធុងជ័រចំនួន២ ,ចង្រ្កានហ្រ្គាសចំនួន២ ,ម៉ាស៊ីនសម្រាប់កិនក្រាធំចំនួន២។
៣-យកមនុស្សមកធ្វេីការសាកសួរនៅអធិការដ្ឋាន ចំនួន ២នាក់ប្រុស(ជនជាតិថៃ)។១-ឈ្មោះ វង្ស សាកន ភេទប្រុស អាយុ២៧ឆ្នាំ នៅក្នុង បុរី សាន ស៊ានហូរ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២-ឈ្មោះ បានជឺត ភេទប្រុស អាយុ២៤ឆ្នាំ នៅក្នុងបុរី សានស៊ានហូ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ។
ទីតាំងផលិត និងចែកចាយផលិតផលទឹកក្រាធំ បានដកហូតសម្ភាររួមមាន ៖ ស្លឹកក្រាធំចំនួន៨០ថង់ ,ទឹកស្លឹកក្រាធំចំនួន៦៣ដបធំ,ថ្នាំដបតូច ពណ៌ក្រហមចំនួន៨៣ដប,ឆ្នាំងស្ងោរទឹកស្លឹកក្រាធំចំនួន២ ,ចង្រ្កានហ្រ្គាសចំនួន២។
៤-កន្លែងលក់អាហារ(ពុំស្គាល់អត្តសញ្ញាណ) នៅក្នុង បុរី សាន ស៊ានហូរ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទីតាំងលក់ផលិតផលទឹកក្រាធំ ដកហូតបាន: ទឹកស្លឹកក្រាធំ ចំនួន ១៣ដបធំ ,ស្លឹកក្រាធំ ចំនួន ១ថង់។
3-សង្កាត់អូរជ្រៅ មានចំនួន១ទីតាំង
១-ឈ្មោះ ហួត សុងហោ ភេទប្រុស នៅក្នុងស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដកហូតសម្ភាររួមមាន ៖ ទឹកស្លឹកក្រាធំចំនួន៤០ដបធំ ,ទឹកស្លឹកក្រាធំចំនួន៣៥ដបតូច,ថ្នាំដបតូច DIPHENYLចំនួន១៨ដប,ថ្នាំដបតូច ALLERGINចំនួន៤៣ដប,ម៉ាស៊ីនកិនចំនួន១ ,ជញ្ជីងថ្លឹងចំនួន១,ទឹកស្លឹកក្រាធំផលិតរួចចំនួន១ធុងធំ,ឆ្នាំងស្ងោរទឹកស្លឹកក្រាធំចំនួន១៧ ,ចង្រ្កានចំនួន១៧,ធុងសម្រាប់ច្រោះចំនួន១,ស្លឹកក្រាធំចំនួន១ធុង ៕