សន្ដិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងជាចោរឆក់ប្លន់០៨នាក់រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ដោយ : បន្ទាយ
ភ្នំពេញ : ក្មេងទំនើង០១ក្រុម មានរហស្សនាម«DMS» (ក្រុមដើមស្តៅ) នៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ តែងតែធ្វើសកម្មភាពកាប់ប្លន់ម៉ូតូនិងឆក់ទ្រព្យសម្បត្តិអ្នកដទៃជាច្រើនលើកច្រើនសា នៅសង្កាត់ព្រែកកំពឹស ,វត្តឫស្សីសាញ់ ខណ្ឌដង្កោ ,នៅទួលពង្រ ខណ្ឌពោធិ៍សែនជ័យ និងច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ ធ្វើការបង្ក្រាបជាបន្តបន្ទាប់បានចំនួន០៨នាក់ និងបានបញ្ជូនទៅតុលាការ។

មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញអោយដឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ថា: ក្មេងទំនើងទាំងនេះរួមមាន ១-ឈ្មោះ​ ចាន់ ប្រុសពៅ  អាយុ២០ឆ្នាំ, ២.ឈ្មោះ ហ៊ឹម សុខសេរីវឌ្ឍនា  អាយុ១៨ឆ្នាំ, ៣.ឈ្មោះ សូវ៉ុន រតនៈ  អាយុ ១៨ឆ្នាំ, ៤.ឈ្មោះ វ៉ាត សីហា អាយុ ១៥ឆ្នាំ, ៥.ឈ្មោះ ឡុង ដារ៉ា អាយុ ១៥ឆ្នាំ, ៦.ឈ្មោះ ថន ភារុណ អាយុ ១៨ឆ្នាំ, ៧.ឈ្មោះ ជ័យ សុខា  អាយុ ១៨ឆ្នាំ, ៨-ឈ្មោះ ឡេង វ៉ាន់ឌី អាយុ ១៧ឆ្នាំ។

ជនសង្ស័យទាំង០៨នាក់បានឲ្យដឹងស្រដៀងគ្នាថា : ពួកខ្លួននិងបក្ខពួកជាច្រើននាក់ផ្សេងទៀត ពិតជាបានប្រព្រឹត្តអំពើ ឆក់, កាប់ប្លន់, និងប្រើអំពើហិង្សាជាច្រើនលើកច្រើនសាមកហើយ មានដូចជា៖ ឆក់ទូរសព្ទចំនួន០២លើក ចំណុចផ្លូវជាតិលេខ៣ និង ផ្លូវ៦០ម៉ែត្រ កាលពី៦ខែមុន, កាប់ប្លន់ ម៉ូតូចំនួន០៤លើក ចំណុចផ្លូវជាតិលេខ៣ ជិតដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, ចំណុចវត្តឫស្សីសាញ់, ចំណុចភូមិព្រែកកំពឹស និងចំណុចទួលពង និងធ្លាប់វាយកាប់គ្នា នៅសង្កាត់ព្រែកកំពឹស, ផ្សារអ៊ីអន៣, ផ្លូវ៦០ម៉ែត្រ, ផ្លូវលេខ ២១៧ ជិតស្រាបៀរកម្ពុជា, ចសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕