សន្ដិសុខសង្គម

គ្រួសារទំពួននៅខេត្តរតនគិរី ប្តីផ្ដា/ច់ជី.វិតប្រពន្ធនិងកូន រួចបញ្ចប់ជី.វិតខ្លួនឯងតាមក្រោយ

ដោយ÷សុខុម
រតនគិរី÷សមត្ថកិច្ចបានចុះស៊ើបអង្កេតស្រាវជ្រាវលើករណីឃាតកម្មក្នុងគ្រួសារជនជាតិទំពួននៅខ្ទមចម្ការមួយដែលកើតឡើងកាលពីថ្ងៃទី២ខែកក្កដាឆ្នាំ ២០២៤ ចំណុចអូរសុនតុង ស្ថិតនៅភូមិកាហល ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។

សមត្ថកិច្ចនគរបាលស្រុកអណ្តូងមាសបានធ្វើរបាយការណ៍ថា មនុស្សចំនួន៣បាត់បង់ជីវិតមាន៖ ១. ឈ្មោះ សល់ ញ៉ែង ភេទស្រីអាយុ ២៥ឆ្នាំ ( ប្រពន្ធ) ,២. ឈ្មោះ សល់ ចាន់ធូ ភេទស្រីអាយុ ៧ ឆ្នាំ (កូន), ៣. ឈ្មោះ រចំ កេល ភេទប្រុសអាយុ៣៥ (ប្ដី)។

សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា៖ ជនរងគ្រោះទាំង២នាក់ម្ដាយនិងកូន ពិតជាស្លា.ប់ដោយសារអំពើឃាតកម្ម(អារក)ពិតប្រាកដមែន។ចំណែកជនបង្កជាប្ដីបន្ទាប់ពីធ្វើសកម្មភាពរួចបានធ្វើអត្តឃាត(ចងក)។


យោងតាមការបំភ្លឺពីអ្នកជិតខាង អំពើឃាតកម្មនេះអាចកើតឡើងដោយសាររឿងប្រចណ្ឌ៕