អន្តរជាតិ

អ៊ុយក្រែនបង្ហាញវីដេអូទ័ពពិសេសវាយរំដោះកោះពស់ដើម្បីជាការរំលឹកខួបពីរឆ្នាំនៃការរំដោះកោះពស់ពីការកាន់កាប់របស់ទាហានរុស្សី

ប្រែសម្រួល៖រតនា
យោងតាមខ្សែវីដេអូដែលមើលមិនសូវឃើញច្បាស់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានបង្ហាញពីពេលវេលាដែលកម្លាំងពិសេសរបស់ទាហានអ៊ុយក្រែនបានបើកការវាយលុកដ៏ខ្លាំងក្លាដើម្បីរំដោះកោះយុទ្ធសាស្ត្រមួយកន្លែងពីការកាន់កាប់របស់ទាហានរុស្ស៊ី។

វីដេអូដែលបង្ហាញអំពីល្បិចកលយុទ្ធសាស្ត្រប្រយុទ្ធហៅថា (Call of Duty) ត្រូវបានផ្សព្វផ្សាយដោយភ្នាក់ងារសម្ងាត់របស់អ៊ុយក្រែន ដើម្បីជាការរំលឹកខួបលើកទី ២ នៃការរំដោះកោះពស់លើដែនទឹកសមុទ្រខ្មៅ។

យោងតាមខ្សែវីដេអូ គេឃើញកោះនេះរងនូវការវាយប្រហារដោយការទម្លាក់គ្រាប់បែកពីលើអាកាស នៅមុនពេលបើកការវាយប្រហារដោយឧទ្ធម្ភាគចក្រ។

ខ្សែវីដេបង្ហាញពីកម្លាំងពិសេស SBU របស់អ៊ុយក្រែន លោតចេញពីឧទ្ធម្ភាគចក្របើកការវាយប្រហារមកលើទាហានរុស្ស៊ី។

ប្រតិបត្តិការសិករបស់កងទ័ពអ៊ុយក្រែនបានជំរុញឲ្យទាហានរុស្ស៊ីដកថយ។

យោធារុស្ស៊ីបានអះអាងថាខ្លួនបានដកថយ “តាមក្បួនយុទ្ធសាស្ត្រ” ប៉ុន្តែតាមការពិតទាហានរុស្សីត្រូវបានទ័ពពិសេសអ៊ុយក្រែនវាយរុញច្រានបង្ខំឲ្យដកថយ។

ការវាយរំដោះយកកោះពស់ចុងក្រោយគឺធ្វើឡើងនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ប៉ុន្តែតាមការអះអាងរបស់យោធារុស្សីឲ្យដឹងថាបានធ្វើឡើងនៅ ថ្ងៃទី ៧ ឧសភា ដែលជាថ្ងៃវាយរំដោះយកកោះពស់របស់ទាហានអ៊ុយក្រែននៅក្នុងគ្រាចុងក្រោយ។

សារព័ត៌មាន Kyiv Independent បានរាយការណ៏ថា “ការកាន់កាប់កោះពស់អនុញ្ញាតឲ្យយោធារុស្ស៊ីបិទច្រកសមុទ្រខ្មៅនៅតំបន់ Odesa និងបើកការវាយប្រហារដោយកាំជ្រួចដោយផ្ទាល់ប្រឆាំងនឹងអ៊ុយក្រែនរហូតដល់ថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២២។ អ៊ុយក្រែនបានបាញ់ពន្លិចនាវាចម្បាំងរុស្សីប្រភេទ Mosvka ដែលជានាវាចម្បាំងនៃកងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី”។

នាវាផ្ទុកកាំជ្រួចប្រភេទ Slava-class Moskva បានបម្រើការអស់រយៈពេលជិត ៤០ ឆ្នាំមកហើយ។
នេះជាការខាតបង់ដ៏ធំបំផុតមួយរបស់រុស្សីចាប់តាំងពី Belgrano របស់ទ័ពជើងទឹករុស្សីដ៏ធំបំផុតដែលត្រូវបានបាញ់ពន្លិចចាប់តាំងពីសង្គ្រាមលោកលើកទី ២ ។

យ៉ាងហោចណាស់កាំជ្រួចចំនួនពីរត្រូវបានគេរាយការណ៍ថាបានវាយប្រហារលើនាវាចម្បាំងរុស្សី Moskova បណ្តាលឲ្យផ្ទុះឆេះ។

ពាក្យស្លោកជាតិរបស់អ៊ុយក្រែនបានរំលេចនៅលើផ្ទាំងរូបភាព អាវយឺត និងសូម្បីតែត្រាប្រៃសណីយ៍ជាដើម។
ទាហានអ៊ុយក្រែនចំនួន ១៩ នាក់ដែលត្រូវរុស្សីចាប់ខ្លួននៅលើសមរភូមិវាយរំដោះកោះពស់ត្រូវបានទាហានរុស្សីដោះលែងនៅថ្ងៃទី ៣១ ខែឧសភាក្នុងការដោះដូរជាមួយទាហានរុស្ស៊ីបន្ទាប់ពីពួកគេបានចំណាយពេលអស់ ៨០០ ថ្ងៃក្នុងមន្ទីរឃុំឃាំងរបស់រុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទៅទស្សនាកោះពស់បន្ទាប់ពីកោះនេះត្រូវបានរំដោះ។
ទ័ពពិសេស SBU របស់អ៊ុយក្រែនបាននិយាយថាប្រតិបត្តិការរំដោះកោះពស់គឺជា “បេសកកម្មដែលមានសារៈសំខាន់ខ្លាំងណាស់” ។

យោធាអ៊ុយក្រែនបានដាក់ពង្រាយយន្តហោះដ្រូនជាបន្តបន្ទាប់ដើម្បីត្រួតត្រាភាគខាងលិចនៃដែនទឹកសមុទ្រខ្មៅ។វាគឺជាដំណាក់កាលដំបូងនៃជោគជ័យដ៏សំខាន់មួយរបស់ទាហានអ៊ុយក្រែននៅក្នុងសង្រ្គាមប្រឆាំងរុស្សី ដើម្បីរារាំងកិច្ចប្រតិបត្តិការរបស់កងទ័ពជើងទឹករុស្ស៊ីនៅភាគខាងលិចនៃដែនទឹកសមុទ្រខ្មៅ៕