សន្ដិសុខសង្គម

ទុក្ខព្រួយគ្រួសារមួយដោយសារសមាជិកញៀនគ្រឿងញៀននិងបង្កហិង្សា

ដោយ ៖បន្ទាយ

បន្ទាយមានជ័យ ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១៥ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានទទួលព័ត៌មានពីអាណាព្យាបាល(ត្រូវជាប្អូនស្រីបង្កើត)ថាបងប្រុសរបស់ខ្លួនបានប្រើប្រាស់គ្រឿងញៀន ហើយបានបង្កអំពើហិង្សានៅក្នុងគ្រួសារជាប្រចាំ នៅម្តុំសួនតេជោឈ្នះ ឈ្នះ ស្ថិតនៅភូមិ/សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ភ្លាមៗនោះ  កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបានចុះទៅដល់ទីតាំង ហើយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោឈ្មោះធី មករាពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ប៉ុន្តែគ្មានសម្ភារនិងវត្ថុតាងទេ។

សមត្ថកិច្ចបានបន្តថា: ទោះយ៉ាងណា  បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន។

តមក កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទៅមណ្ឌលស្តារនីតិសម្បទាកែប្រែជីវិតថ្មី-ភ្នំបាក់ ក្រុងសិរីសោភ័ណ ដើម្បីអប់រំបន្សាបផ្តាច់សារធាតុញៀន គឺតាមការសំណូមពររបស់អាណាព្យាបាលរបស់គាត់(ប្អូនស្រីបង្កើត) ។

សូមបញ្ជាក់ថា ជនញៀនគ្រឿងញៀននេះ បង្កបញ្ហាអំពើហិង្សាជាប្រចាំ ហើយមិនស្តាប់ដំបូន្មានម្តាយ បងៗទេ ។ ប៉ុន្តែនៅស្តាប់និងខ្លាចប្អូនស្រីខ្លះៗដែលជាជាក់ស្តែងជាអាណាព្យាបាលក្នុងគ្រួសារនេះ ។

ប្អូនស្រីអោយដឹងថា: គ្រួសារខ្លួនជួបនឹងទុក្ខព្រួយនេះគឺដោយសារបងប្រុសញៀនគ្រឿងញៀន  ហើយបង្ករឿងឥតឈប់ឈរ៕