ដោយ : បន្ទាយ
បន្ទាយមានជ័យ :សាលមហោស្រពសម្តេចតេជោហ៊ុន សែននៃមន្ទីរគណ:កម្មាធិការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ ក្រុមការងារចុះពង្រឹងនិងគណបក្សមូលដ្ឋានបានធ្វកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណបក្សខេត្តនេះ ។
លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងមានការអញ្ជើញចូលរួមលោក ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារគណបក្សពីថ្នាក់ជាតិ ខេត្តនិងក្រុង-ស្រុកទាំង៩ ចំនួនជាង៨០០នាក់។
លោកអ៊ុ រាត្រី ប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្តបន្ទាយមានជ័យខេត្តបន្ទាយមានជ័យបានធ្វើរបាយការណ៍លទ្ធផលការងារគណបក្សខេត្តលើការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ គឺទី១-សម្រាប់អាសន:ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យសរុបចំនួន២៥ ។ក្នុងនោះ គណបក្សប្រជាជនកម្ពុជា២២ (និងគណបក្សឆន្ទៈខ្មែរ៣) ។ចំណែកឯក្រុមប្រឹក្សាស្រុក ក្រុង មានអាសន:សរុប ១៥៩ ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា១៤៥ អាសនៈ (និងគណបក្សឆន្ទៈខ្មែរ២១ អាសន: គណបក្សកម្លាំងជាតិ២ :និងគណបក្សខ្មែររួមរួបជាតិ១ )។
នាឱកាសនោះលោក កែ គឹមយ៉ាន បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកជួបក្រុមប្រឹក្សា ក្រុមការងារគ្រប់ថ្នាក់និងសមាជិកអង្គពិធី ។
ក្នុងនាមគណបក្សប្រជាជនកម្ពុជានិងប្រធានគណបក្សគឺសម្តេចតេជោ ហ៊ុន សែន លោកបានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយសាមគ្គីភាព និងស្មារតីទទួលខុសត្រូវ របស់ក្រុមការងារគ្រប់ថ្នាក់ គណបក្សមូលដ្ឋាន ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោតទាំងអស់ ដែលបានបន្តចូលរួមបោះឆ្នោតគាំទ្រ គណបក្សនៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ទទួលបាននូវជោគជ័យយ៉ាងត្រចះត្រចង់លើសសន្ទស្សន៍ផែនការដែលបានដាក់ចេញ ។
នាឱកាសនោះ លោកនិងក្រុមការងារបានឧបត្ថម្ភសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ចំនួន ៨៣៦នាក់ ម្នាក់ៗ៥ម៉ឺន សរុប ៤១,៨០០,០០០រៀល ផងដែរ៕