អន្តរជាតិ

តុលាការចោទប្រកាន់ស្ត្រីជាមន្រ្តីគុគដែលបានលួចរួមភេទជាមួយបុរសអ្នកទោសហើយបានថតវិដេអូបង្ហោះតាមបណ្តាញសង្គម

ប្រែសម្រួល៖រតនា

តុលាការបានចោទប្រកាន់ Linda De Sousa Abreu អាយុ ៣០ ឆ្នាំ អតីតមន្រ្តីពន្ធនាគារ​ពី​បទ​ប្រព្រឹត្ត​ខុស​នៅ​ក្នុង​ការិយាល័យ​សាធារណៈ​តាម​រយៈការចែកចាយ​វីដេអូលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​​បង្ហាញរូបខ្លួនឯងដែលជា​សមាជិក​បុគ្គលិក​ពន្ធនាគារ​បាន​រួម​ភេទ​ជាមួយ​អ្នក​ទោសនៅ​ក្នុង​បន្ទប់​ពន្ធនាគារ។

ភ្នាក់ងារប៉ូលិសបាននិយាយថាឥឡូវនេះតុលាការបានចោទប្រកាន់នាង Linda De Sousa Abreu អាយុ ៣០ ឆ្នាំជាអតីតមន្ត្រីពន្ធនាគារ HMP Wandsworth ហើយបញ្ជាឲ្យនាំខ្លួនមកកាន់តុលាការនៅថ្ងៃចន្ទ។

ភ្នាក់ងារប៉ូលិស Metropolitan បានបើកការស៊ើបអង្កេតកាលពីថ្ងៃសុក្រ “បន្ទាប់ពីរកឃើញថាវីដេអូ​រួម​ភេទរបស់នាងនៅក្នុងពន្ធនាគារ HMP Wandsworth ត្រូវបាននាងចែកចាយជាសាធារណៈលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម” ។

Scotland Yard បាននិយាយថា Linda De Sousa Abreu ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានប្រព្រឹត្តខុសនៅក្នុងការិយាល័យសាធារណៈនៅថ្ងៃដដែលនោះហើយត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងប៉ូលិស។

Linda De Sousa Abreuត្រូវបានតុលាការបញ្ជាឲ្យប៉ូលិសនាំខ្លួនរូបនាងទៅកាន់តុលាការនៅថ្ងៃចន្ទដើម្បីបើកសវនាការជាបថម៕