អន្តរជាតិ

រុស្ស៊ីព្រមានពីការប្រឈមមុខដោយផ្ទាល់ជាមួយអាមេរិកនិងណាតូដោយគំរាមថានឹងវាយប្រហារជាសម្ងាត់លើយន្តហោះចារកម្មគ្មានមនុស្សបើករបស់អាមេរិកនៅលើសមុទ្រខ្មៅ

ប្រែសម្រួល៖រតនា

កាលពីថ្ងៃសុក្រនេះ ប្រធានាធិបតីរុស្សី លោកវ្ល៉ាឌីមៀ ពូទីន មេដឹកនាំមហាអំណាចនុយក្លេអ៊ែរ បានប្រកាសសាជាថ្មីថាអាមេរិកនិងលោកខាងលិចកំពុងបង្កឲ្យមានសង្រ្គាមកូនកាត់ជាមូយរុស្សីតាមរយ:សង្រ្គាមនៅអ៊ុយក្រែននាំឲ្យធ្លាក់ចូលទៅក្នុងជម្លោះយ៉ាងធ្ងន់ធ្ងរធ្ងរជាមួយរុស្សីដោយផ្ទាល់។ មេដឹកនាំក្រឹមឡាំងរូបនេះបានគម្រាមថានឹងវាយប្រហារជាសម្ងាត់លើយន្តហោះចារកម្មគ្មានមនុស្សបើករបស់អាមេរិកនៅលើសមុទ្រខ្មៅដើម្បីជាការសកសឹក។

ការគំរាមរបស់លោកពូទីននេះគឺជាការប្រថុយប្រថានមួយប្រកបដោយគ្រោះថ្នាក់បំផុតដែលនឹងបង្ក

ឲ្យក្លាយទៅជាជម្លោះយោធាផ្ទាល់រវាងរុស្ស៊ី និងអាមេរិករួមទាំងប្រទេសលោកខាងលិច។

សេចក្តីថ្លែងការណ៍ធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិថ្មីរបស់លោកពូទីនគឺលោក Andrey Belousov ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះនៅទីក្រុងមូស្គូបានណែនាំដល់អគ្គសេនាធិការយោធារុស្សីឲ្យចាត់វិធានការឆ្លើយតបភ្លាមៗចំពោះការបង្កហេតុណាមួយដោយយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍របស់សហរដ្ឋអាមេរិកនៅលើសមុទ្រខ្មៅ។

លោក ពូទីន ក៏បានធ្វើការព្រមានមួយដាច់ដោយឡែកថា” មេដឹកនាំអាមេរិកនិងលោកខាងលិចកំពុងបង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដោយផ្ទាល់ជាមួយរុស្ស៊ី “ ដែលជាជម្លោះនុយក្លេអ៊ែរ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Andrey Belousov បានកត់សម្គាល់ពីការកើនឡើងនៃការឈ្លបយកការណ៍របស់យន្តហោះគ្មានមនុស្សបើកយុទ្ធសាស្ត្ររបស់អាមេរិក លើដែនទឹកនៃសមុទ្រខ្មៅ និងបានរំលឹកអំពីការផ្គត់ផ្គង់អាវុធរយ:ចម្ងាយឆ្ងាយរបស់អាមេរិកនិងលោកខាងលិចដល់ទាហានអ៊ុយក្រែនដើម្បីវាយប្រហារលើទីតាំងយោធានិងហេដ្ឋារចនាសម្ព័ន្ធនានានៅលើទឹកដីរបស់រុស្ស៊ី”។ .

សកម្មភាពទាំងនេះបានបង្ហាញពីការចូលរួមកាន់តែស៊ីជម្រៅខ្លាំងឡើងរបស់សហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្តណាតូក្នុងជម្លោះនៅអ៊ុយក្រែន។

ភាពតានតឹងនាពេលបច្ចុប្បន្ននៅក្នុងដែនសមុទ្រខ្មៅត្រូវបានរំលេចក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលយន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក Global Hawk របស់សហរដ្ឋអាមេរិករងការគំរាមដោយយន្តហោះ MiG-៣១ របស់រុស្សីដ៏គួឲ្យភ្ញាក់ផ្អើលក្នុងពេលហោះឈ្លបយកការណ៍នៅលើដែនទឹកអព្យាក្រឹតរបស់សមុទ្រខ្មៅក្នុងរយ:កម្ពស់ ៥២,៥០០ ហ្វីត ។

សកម្មភាពដោយឡែកមួយទៀតគឺមានការឈ្លបយកការណ៍ និងយន្តហោះចម្បាំងអេឡិចត្រូនិកត្រូវបានអមដំណើរក្នុងសប្តាហ៍នេះដោយយន្តហោះចម្បាំង Typhoon របស់អង់គ្លេសមិនតិចជាងបួនគ្រឿងនោះទេ ខណៈដែលពួកគេធ្វើការហោះនៅលើដែលទឹកនៃសមុទ្រខ្មៅ។

សកម្មភាពហោះឈ្លបយកការណ៍ទាំងពីរនេះត្រូវបានបណ្តាញឃោសនាដែលគាំទ្រសង្គ្រាមរុស្ស៊ីបានជំរុញឲ្យលោកពូទីនធ្វើសកម្មភាពឆ្លើយតបដែលពួកគេមើលឃើញថាជាផែនការកំណត់គោលដៅសំខាន់ៗនៅក្នុងទឹកដីរុស្សីដើម្បីផ្តល់ទិន្ន័យទាំងនេះទៅឲ្យយោធាអ៊ូយក្រែនដាក់ពង្រាយកាំជ្រួចរបស់អាមេរិកនិងលោកខាងលិចសម្រាប់វាយប្រហារមកលើទឹកដីរុស្សី។

លោក Belousov ត្រូវបានគេមើលឃើញថាជាអាយ៉ងរបស់លោក Putin នៅមិនទាន់បានបញ្ជាក់ឲ្យច្បាស់ពីរបៀបដែលហៅថា “វិធានការឆ្លើយតបភ្លាមៗ” ចំពោះកាហោះហើររបស់យន្តហោះគ្មានមនុស្សបើកចារកម្មអាមេរិកនិងលោកខាងលិចដែលកើតឡើងច្រើនដងរក្នុងមួយសប្តាហ៍នៅឡើយទេ។

រុស្ស៊ីក៏បានបង្ហាញវីដេអូនៃការប្រឈមមុខដាក់គ្នារវាងយន្តហោះ Su-៣៥S របស់ខ្លួនជាមួយនឹងយន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាមេរិក ដែលទំនងជានៅលើដែនអាកាសរបស់ប្រទេសស៊ីរីនៅក្នុងសប្តាហ៍នេះ។

ក្រសួងការពារជាតិរុស្សីបានព្រមានថា “នឹងប្រើវិធីសាស្រ្តរារាំងសកម្មភាពឈ្លបយកការណ៏ជាបន្តបន្ទាប់បន្ថែមទៀតដើម្បីបញ្ឈប់សកម្មភាពយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនិងណាតូ” ។

កាលពីខែមីនាឆ្នាំមុន យន្តហោះ MQ-9 Reaper របស់អាមេរិកត្រូវបានវាយប្រហារដោយយន្តហោះចម្បាំងរុស្សីនៅក្នុងសមុទ្រខ្មៅ អាមេរិកបានចាត់ទុកឧបទ្ទវហេតុនេះថាជាការបំពានច្បាប់អន្តរជាតិ ដោយបន្ទោសរុស្ស៊ីថាជាការស្ទាក់ចាប់មិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ។

ដោយឡែក អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានចេញការព្រមានតាមទូរទស្សន៍រដ្ឋរុស្សីអំពីហានិភ័យដ៏ធ្ងន់ធ្ងរនិងបង្កឲ្យមានសភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិករួមទាំងលោកខាងលិច ដែលវាអាចនិងឈានដល់ការផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។

នៅក្នុងពេលថ្មីៗនេះគេបានសង្កេតឃើញប្រធានាធិបតី ពូទីន បញ្ជាឲ្យធ្វើលំហាត់សមយុទ្ធមួយដើម្បីអភិវឌ្ឍន៍ជំនាញជាក់ស្តែងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរមិនយុទ្ធសាស្ត្រ។

ប្រមុខការពារជាតិរុស្សីលោក Ryabkov បានអះអាងថា “យើងមិនដែលយល់ស្របជាមួយអាមេរិកអំពីសង្គ្រាមនុយក្លេអ៊ែរដែលមានក្នុងកម្រិតនោះទេ។”យើងតែងតែនិយាយថា ប្រសិនបើនិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅលើសមរភូមិ វានឹងនាំមកនូវគ្រោះថ្នាក់ជាសកលខ្លាំងណាស់ដែលយើងមិនអាចគ្រប់គ្រងវាបាននោះទេ “។

គាត់បានគូសបញ្ជាក់ថា “យើងត្រូវតែរិះរកយុទ្ធសាស្រ្តគ្រប់ទម្រង់ដើម្បីការពារមិនឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមនុយក្លេអ៊ែរ ពីព្រោះខ្ញុំជឿជាក់យ៉ាងមុតមាំថា វាមិនអាចទៅរួចទេក្នុងការធានាថាមិនឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរដែលមានកម្រិតទាបដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិករួមទាំងណាតូ។

រុស្សីលើកឡើងអំពីការវាយប្រហាររបស់យោធាអ៊ុយក្រែនដោយប្រើកាំជ្រួច ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកលើទីក្រុង Sevastopol នៅចុងសប្តាហ៍នេះ។

កាំជ្រួចមួយគ្រាប់បានធ្លាក់លើឆ្នេរដែលបង្កឲ្យមានមនុស្ស៤នាក់ស្លាប់ក្នុងនោះមានកុមារ២នាក់ និង១៥៣នាក់ទៀតរងរបួស។

ភ្លាមៗនោះ រុស្សីបានចោទប្រកាន់ថាយន្តហោះចារកម្មអាមេរិក Global Hawk មានជាប់ពាក់ព័ន្ធក្នុងការបញ្ជូនទិន្នយទៅឲ្យយោធាអ៊ុយក្រែនដើម្បីកំណត់គោលដៅវាយប្រហារមកលើទឹកដីរុស្សី។

ជាក់ស្តែងរុស្សីបានរកឃើញថាកំទេចកំទីរបស់កាំជ្រួចដែលត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់រុស្សី បាញ់ទម្លាក់បានខ្លះនោះគឺបង្ហាញថាជាការវាយប្រហារដោយមិសិល ATACMSរដែលអាមេរិកផ្តល់ឲ្យយោធាអ៊ុយក្រែន។

រុស្សីអះអាងថាគ្រាប់មិស៊ីលATACMSរបស់អាមេរិកត្រូវបានយោធាអ៊ុយក្រែនប្រើយ៉ាងពិតប្រាកដមែននៅក្នុងការវាយប្រហារមកលើឆ្នេរសមុទ្ររបស់ទីក្រុង Sevastopol ហើយបានគំរាមធ្វើការសងសឹក៕/