ដោយ : បន្ទាយ
បន្ទាយមានជ័យ : កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយ កម្លាំងអធិការដ្ឋានក្រុងសិរីសោភ័ណ បានចុះត្រួតពិនិត្យទីតាំងហាងលក់កាហ្វេដែលរងការចោទប្រកាន់និងសង្ស័យបង្កប់លេងល្បែងសុីសងខុសច្បាប់ចំនួនពីរទីតាំង។អ្នកចោទប្រកាន់និងសង្ស័យនោះគឺអ្នកសារព័ត៌មាន បានចុះផ្សាយរបស់សារព័ត៌មានទៀតផង។
នេះបើតាមមន្ត្រីនគរបាលជំនាញអោយដឹងកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៤ ។
មន្ត្រីបន្តថា បន្ទាប់ពីមានការចោទប្រកាន់នោះ នគរបាលជំនាញដូចខាងលើបានចុះត្រួតពិនិត្យនៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤ វេលាម៉ោង៩:៣០នាទី ដែលមានដូចជា ៖
– ទី១: នៅហាងកាហ្វេមួយកន្លែងយីហោអាហារដ្ឋានភពថ្មី ដែលស្ថិតនៅភូមិអូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ម្ចាស់ទីតាំងឈ្មោះ ឡុក លឹមម៉ៅ ភេទប្រុសអាយុ៥៨ឆ្នាំ ។
– ទី២ : នៅហាងកាហ្វេមួយកន្លែងទៀត ដែលស្ថិតនៅភូមិខ្លាកូនចាស់ សង្កាត់ កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ម្ចាស់ទីតាំងឈ្មោះ ជុំ នេន ភេទស្រី អាយុ៤១ឆ្នាំ ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តនិងលោកអធិការនគរបាលក្រុងសិរីសោភ័ណបានអោយដឹងថា: ពាក់ព័ន្ធទីតាំងទាំងពីរកន្លែងខាងលើ កម្លាំងជំនាញបានចុះត្រួតពិនិត្យ (សម្ងាត់និងចំហរ?) តែមិនមានល្បែងសុីសងលេងក្នុងនោះដូចការចោទប្រកាន់តាមរយ:ភ្នាក់ងារសារព័ត៌មានខ្លះបានចុះផ្សាយតាមប្រភពអនាមិកនោះឡើយ។
ទោះជាយ៉ាងនេះក្តី ក៏កម្លាំងជំនាញបានធ្វើកិច្ចសន្យា ជាមួយម្ចាស់ទីតាំង មិនអោយមានលួចលេងល្បែងស៊ីសងខុសច្បាប់ដាច់ខាត ។បើរកឃើញប្រព្រឹត្តគឺថាមានសកម្មភាពលេងល្បែងខុសច្បាប់ នឹងចាត់ការតាមច្បាប់ដោយគ្មានការលើកលែងឬបន្ធូរបន្ថយឡើយ ៕