អន្តរជាតិ

តើSpaceXអាចជួយបញ្ចប់បញ្ហាសង្រ្គោះអវកាសយានិករបស់ Boeing យ៉ាងដូចម្តេចប្រសិនបើយាន Starliner មិនអាចជួសជុលបាននោះ?

ប្រែសម្រួល៖សហការី

SpaceX ទំនងជាអាចនឹងមកជួយសង្គ្រោះអវកាសយានិកពីរនាក់របស់ក្រុមហ៊ុន Boeingដែលជាប់គាំងនៅស្ថានីយអវកាសអន្តរជាតិ បន្ទាប់ពីយានចម្លង Boeing Starliner នៅតែមានការលេចធ្លាយអេលីយ៉ូមជាច្រើនកន្លែងបង្កការលំបាកដល់ការជួសជុល។

អវកាសយានិក Butch Wilmore និង Suni Williams បានធ្វើដំណើរទៅកាន់ទីអវកាសជាមួយនិងយានចម្លង Starliner កាលពីថ្ងៃទី ៥ ខែមិថុនា ហើយត្រូវបានគេសន្មត់ថានឹងស្នាក់នៅស្ថានីយអវកាសអន្តរជាតិ ISS ក្នុងរយៈពេលត្រឹមតែប្រាំបួនថ្ងៃប៉ុណ្ណោះ ប៉ុន្តែយានចម្លង Starliner មានបញ្ហាជាមួយនិងគ្រឿងម៉ាស៊ីនបណ្តាលឲ្យមានការពន្យារកាលបរិច្ឆេទក្នុងការវិលត្រឡប់មកវិញរបស់ពួកគេហើយ NASA កំពុងខិតខំយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហាជាប់គាំងនេះ។

ក្រុមហ៊ុន Boeing-ជាគូប្រជែងដ៏មានសក្តានុពលរបស់SpaceX បានដើរដល់ទីបញ្ចប់ដែលទំនងជាអាចនិងទាញយកSpaceX ដើម្បីនាំអវកាសយានិកទាំងពីរនាក់មកផ្ទះវិញជាមួយនិងយានចម្លង Crew Dragon របស់ខ្លួន។

វាអាចក្លាយជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុន Boeing ដ៏ធំដែលជាអ្នកមានបញ្ហានៅក្នុងលំហអាកាសក្រោយពីបានចំណាយអស់ប្រហែល ១.៥ ពាន់លានដុល្លារលើសពីកិច្ចសន្យា ៤.៥ ពាន់លានដុល្លារដំបូងរបស់ខ្លួនជាមួយ NASA ដោយសង្ឃឹមថានឹងធ្វើឲ្យ Starliner ជាជម្រើសទីពីរក្នុងការធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។

ភ្នាក់ងារ NASA និងក្រុមហ៊ុន Boeing បានលើកឡើងថាបញ្ហាបច្ចុប្បន្ននៅលើ Starliner មិនតម្រូវឲ្យខ្ចីដៃ SpaceX ប្រើយានចម្លង Crew Dragon នោះទេគឺវាអាស្រ័យលើកិច្ចសន្យារវាងក្រុមហ៊ុន Boeing និង NASA ។

ក្រុមហ៊ុន SpaceX ដែលថ្មីៗនេះបានបញ្ជូនអ្នកអវកាសយានិកបួននាក់ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS កាលពីខែមីនា មានសមត្ថភាពផ្ទុកអ្នកដំណើរចាប់ពី ២ ទៅ ៤ នាក់ក្នុងពេលតែមួយ ប៉ុន្តែវាអាចដាក់មនុស្សបន្ថែមបាននៅក្នុងគ្រាមានអាសន្ន។

SpaceX ជាក្រុមហ៊ុនតែមួយគត់ដែលមានកិច្ចសន្យាក្នុងការដឹកជញ្ជូនអវកាសយានិក និងគ្រឿងបរិក្ខារទៅកាន់ស្ថានីយអវកាសចាប់តាំងពីឆ្នាំ ២០២០។

SpaceX មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់អ្នកយកព័ត៌មាន The Post សម្រាប់ការធ្វើអត្ថាធិប្បាយកាលពីថ្ងៃអង្គារនោះទេ។

សាស្ត្រាចារ្យរងផ្នែកវិស្វកម្មអវកាសនៅសាកលវិទ្យាល័យ Illinois Urbana-Champaign លោក Michael Lembeck ដែលបានបម្រើការជាអ្នកប្រឹក្សាផ្នែកបាញ់បង្ហោះយានអវកាសរបស់ក្រុមហ៊ុន Boeing កាលពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៤ បានប្រាប់អ្នយកព័ត៌មាន The Post ថា Starliner នៅតែអាចនាំ Wilmore និង Williams ត្រឡប់មកកាន់ផែនដីវិញបាន។

លោក Lembeck បាននិយាយថា “ឥឡូវនេះ ខ្ញុំចង់និយាយថា តម្រូវការសម្រាប់ SpaceX គឺនៅទាបណាស់យើងនឹងដោះស្រាយបញ្ហានៅក្នុងពីរបីថ្ងៃខាងមុខនេះ”។

សាស្ត្រាចារ្យផ្នែកវិស្វកម្មអវកាសនៅសកលវិទ្យាល័យ New York , Lembeck និង Katsuo Kurabayashi បានប្រាប់អ្នកយកព័ត៌មាន The Post ថា NASA ទំនងជាពន្យារពេលការធ្វើដំណើរត្រឡប់មកវិញ ដើម្បីឲ្យពួកគេអាចចំណាយពេលសិក្សាបន្ថែមលើយានចម្លងមួយនេះ ខណៈដែលវានៅតែភ្ជាប់ទៅនឹងស្ថានីយអវកាស ISS ដើម្បីស្វែងយល់បន្ថែមជៀសវាងមានបញ្ហាក្នុងបេសកកម្មបន្ទាប់។

លោក Lembeck បានពន្យល់ថា ខណៈពេលដែលយានចម្លងអវកាសយានិកត្រូវត្រឡប់មកផែនដីវិញ នោះស្នូលយានចម្លងមានផ្ទុកគ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ និងធុងអេលីយ៉ូម នឹងមិនដំណើរការទេ។

Kurabayashi បានបន្ថែមថា “ជាមួយនឹងឧស្ម័ន helium ដ៏ច្រើនដែលនៅសេសសល់ត្រូវតែស៊ីគ្នានិងពេលវេលាឲ្យបានគ្រប់គ្រាន់ដើម្បីធានាថា Starliner ត្រូវបានរៀបចំយ៉ាងពេញលេញហើយត្រូវបញ្ជាក់ពីការធ្វើដំណើរត្រឡប់មកវិញ” ។

សាស្ត្រាចារ្យ NYU បានកត់សម្គាល់ថា ស្ថានភាពនៅតែមានភាពរលូន ហើយការអាប់ដេតបន្ទាប់ដែលបានមកពី NASA នឹងក្លាយជាសូចនាករមួយបង្ហាញពីបញ្ហាដែលបានវិវត្ត។

Kurabayashi បាននិយាយថា “ប្រសិនបើពួកគេចាប់ផ្តើមនិយាយអំពីបេសកកម្មជួយសង្គ្រោះដោយចៃដន្យ វានឹងបង្ហាញថាវាមានពិការភាពផ្នែកហាដវ៉ែរដែលអាចជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់អាយុជីវិតសម្រាប់Sarliner” ។

តាមបទពិសោធកន្លងមកសម្រាប់ពេលវេលាដែលនៅសេសសល់ចុងក្រោយដែលអវកាសយានិករបស់ណាសាត្រូវការជំនួយក្នុងការវិលត្រឡប់មកផែនដីវិញកាលពីឆ្នាំ ២០២២ នៅពេលដែលតួយានចម្លងSoyuz របស់រុស្ស៊ីបានលេចធ្លាយធ្វើឲ្យកីឡាករអាមេរិក Frank Rubio ជាប់នៅលើយានចម្លង។

ខណៈពេលដែល NASA បានពិចារណាលើការទាញយក SpaceX សម្រាប់ជំនួយនោះ Rubio នៅទីបំផុតអាចវិលត្រឡប់មកវិញជាមួយនិងយានចម្លង Soyuz ដែលរុស្ស៊ីបានបាញ់បង្ហោះ។

ឧប្បត្តិហេតុនេះត្រូវបានពន្យារពេលសម្រាប់បេសកកម្មអស់រយៈពេលប្រាំមួយខែដែល Rubio ជាប់គាំងច្រើនជាងមួយឆ្នាំ ឬ ៣៧១ ថ្ងៃ ដែលជារយៈពេលមួយអាចបំបែកកំណត់ត្រាសម្រាប់ជនជាតិអាមេរិកម្នាក់នេះនៅលើលំហអវកាស៕