ដោយ : បន្ទាយ
ព្រំដែនកម្ពុជា -ថៃ : កិច្ចប្រជុំគណ:កម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា -ថៃលើកទី៣០(RBC-30) ថ្ងៃទី២៧-២៨ខែមិថុនាឆ្នាំ២០២៤ នៅខេត្តអយុធ្យា(ភាសាវប្បធម៌និងប្រវត្តិសាស្ត្រហៅព្រះនគរស្រីអយុធ្យា) ស្ថិតនៅបណ្តាខេត្តតំបន់កណ្តាល នាខាងជើងឈៀងខាងលិចរាជធានីបាងកកជិត៨០គម(៧៩,៥គម) ប្រទេសថៃ ។
ក្នុងនោះ មន្ត្រីក្រុមលេខានៃគណ:កម្មាធិការនេះបានធ្វើដំណើរតាមរថយន្តក្រុងរបស់កងទ័ពថៃភូមិភាគទី១ ពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត.ខេត្តបន្ទាយមានជ័យ- ខ្លកងលឹក ខេត្តស្រះកែវឆ្ពោះទៅសាលប្រជុំនៅខេត្តនោះតាំងពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៤ ហើយចូលរួមប្រជុំការងារក្រុមលេខាដែលមានមេបញ្ជាការរងយោធភូមិភាគ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធភូមិភាគនៅថ្ងៃទី២៧ខែមិថុនា។
រីឯថ្នាក់ដឹកនាំនៃយោធភូមិភាគ អភិបាលខេត្តនានានឹងធ្វើដំណើរតាមរថយន្តពិសេស(VIP) នាថ្ងៃទី២៧ខែមិថុនា ឆ្ពោះទៅកាន់ខេត្តនោះដែរហើយ ៕