ដោយ : បន្ទាយ
បន្ទាយមានជ័យ : មានពាណិជ្ជករ អាជីវករ ឧស្សាហករ សេវាករជាអ្នកបោះឆ្នោតភាគច្រើនគឺចំនួន២៤៤នាក់លើអ្នកមានឈ្មោះក្នុងបញ្ជីចំនួន៣៥៨នាក់ បានចូលរួមបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងថ្មី អាណត្តិទី ៣ លើកទី១ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៤ ។
ដោយមានកិច្ចសហការរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តនិងសភាពាណិជ្ជកម្មខេត្ត ការិយាល័យបោះឆ្នោតនោះបានរៀបចំយ៉ាងល្អ សមរម្យនិងស្តង់ដារនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យតែម្តង។
ដំណើរបោះឆ្នោតយ៉ាងសស្រោកសស្រាំចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៣រសៀល ។ក្នុងនោះ មានបេក្ខជនឈរឈ្មោះបោះឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តចំនួន២០រូប ហើយត្រូវបោះឆ្នោតជុំទី១ ជ្រើសរើសយកចំនួន១៤នាក់/១៥រូប( ត្បិតនៅសល់សមាជិកចាស់ មិនទាន់ដាច់អាណត្តិទី២ លើកទី២ ចំនួន១រូប) ។
បេក្ខជន /នារី ឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ មាន ៖
១.- លោកស្រីតែ ឆៃយ៉ា ២-លោកស្រីចុង ជីងមុី ៣-លោកស្រីខា អ៊ាង ៤-លោកពិន សុផាន ៥-លោកស្រីប៊ុន រតនា ៦-លោកឱម សេតធាន់ ៧-លោកហុក វណ្ណៈ ៨-លោកហៀង សុខហេង ៩-លោកយិន ឃួង ១០-លោកសាមសុភ័ក្រ្ត ១១-លោកស្រីសេក កញ្ញា ១២-កញ្ញាហាក់ ទិដ្ឋាកា ១៣- ហេងទិត្យរស្មី ១៤-លោកចៃ ឡូ ១៥-លោករ៉ុង ម៉ានិត ១៦-លោកពិត ភីគីម ១៧- លោកលន់ គីមឡេង ១៨-លោកផូ លន ១៩-លោកឧកញ៉ាអុឹង វណ្ណម៉ៅ និង២០-លោកជា ស្រ៊ុន ។
ក្រោយពីបោះឆ្នោតនិងរាប់សន្លឹកឆ្នោតចប់ គណៈកម្មការបានរកឃើញបេក្ខជនជាប់ឆ្នោតជាសមាជិកជ្រើសតាំងតាមលំដាប់សំឡេងខ្ពស់មកទាប មាន១៤រូប គឺ ១.- លោកហុក វណ្ណៈ ២-លោកឧកញ៉ាអុឹង វណ្ណម៉ៅ ៣-លោកលន់ គីមឡេង ៤-លោកស្រីចុង ជីងមុី ៥-លោកស្រីខា អ៊ាង ៦-លោកស្រីសេក កញ្ញា ៧- លោកផូ លន. ៨-លោកពិត ភីគីម ៩-លោកស្រីប៊ុន រតនា ១០-លោករ៉ុង ម៉ានិត ១១-លោកឱម សេតធាន់ ១២-លោកយិន ឃួង ១៣-លោកស្រីតែ ឆៃយ៉ា និង១៤- លោកជា ស្រ៊ុន ។
បន្ទាប់ពីបោះឆ្នោតជុំទី១ គណៈកម្មការបានបោះឆ្នោតជុំទី២ដែលដើម្បីជ្រើសរើសប្រធាន ដោយមានបេក្ខជនតែម្នាក់បានឈរឈ្មោះ ។មានសមាជិកជ្រើសតាំសភាពាណិជ្ជកម្មចំនួន១៥នាក់ បានចូលរួមបោះឆ្នោត។ ជាលទ្ធផល សំឡេងគាំទ្រជាឯកច្ឆន្ទគ្មានជំទាសនិងអនុប្បវាទគឺគាំទ្រ១៥/១៥ ឲ្យលោកឧកញ៉ាអុឹងវណ្ណ ម៉ៅ ជាប្រធានសភាពាណិជ្ជកម្ម អាណត្តិទី៣ លើកទី១ និងការបោះឆ្នោតជុំទី៣ អ្នកបោះឆ្នោតជាសមាជិកជ្រើសតាំងបោះឆ្នោតជ្រើសរើសអនុប្រធាន៧នាក់ ដោយបានទៅលើ :
១- លោកហុត វណ្ណ: ២-លោករ៉ុង ម៉ានិត ៣-លោកស្រីខា អ៊ាង ៤- លោកស្រីចុង ជីងមុី ៥-លោកលន់.គឹមឡេង ៦-លោកលោកឱម សេតធាន់និង៧- លោកពិត ភីគីម ។
ពិធីបោះឆ្នោសភាពាណិជ្ជកម្មនេះ មានការចូលរួមជាអធិបតីដោយលោក ម៉ៅថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកអ៊ុរាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងចូលរួមដោយលោកកែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ លោកប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងមន្ត្រីជាច្រើននាក់។
លោកឧកញ៉ាអុឹង វណ្ណម៉ៅ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យអាណត្តិទី៣ លើកទី១ ដែលទើបជាប់ឆ្នោតបានប្តេជ្ញាចិត្តថា: នឹងខិតខំបំពេញការងារនេះអោយបានល្អ សភាអោយដំណើរការអោយរីកចម្រើននិងបង្កើនប្រសិទ្ធភាពសហគ្រាស និងវិស័យពាក់ព័ន្ធ ។
ចុងក្រោយលោកម៉ៅ ថូរ៉ា រដ្ឋលេខាលេខាក្រសួងពាណិជ្ជកម្មនិងលោកឧកញ៉ាងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍កោតសរសើរដំណើរការបោះឆ្នោតពេញប្រកបទៅដោយជោគជ័យ ក៏ដូចជាការផ្ដល់ឱកាស ឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់កាន់តែច្បាស់ ពីអត្ថប្រយោជន៍ នៃការ ចូលរួមជាសមាជិកជ្រើសតាំងសភាពពាណិជ្ជកម្មខេត្ត ហើយស្នើអោយប្រធាន អនុប្រធាននិងសមាជិកសភានេះត្រូវពង្រឹងសាមគ្គីភាព ឯកភាព ពង្រឹងប្រសិទ្ធភាពការងារដើម្បីអោយវិស័យឯកជននិងរដ្ឋមានការរីកចម្រើន ជាពិសេសត្រូវធ្វើការជិតស្និទ្ធជាមួយលោកអភិបាលខេត្តនិងជាមួយអាជ្ញាធរមានសមត្ថកិច្ចផង ៕