អន្តរជាតិ

អាមេរិកព្រមានថាខ្លួនកំពុងប្រឈមមុខនឹង “វិបត្តិស្រដៀងគ្នានឹងវិបត្តិមីស៊ីលគុយបាក្នុងលំហ” ខណៈដែលរុស្សីដាក់ផែនការកម្ទេចផ្កាយរណបរបស់ខ្លួន

ប្រែសម្រួល៖ រតនា
វ៉ាស៊ីនតោន៖ លោក Mike Turner ប្រធានគណៈកម្មាធិការស៊ើបការណ៏អាមេរិក បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា អាមេរិកកំពុងស្ថិតនៅលើជ្រុងនៃវិបត្តិមីស៊ីលគុយបាថ្មីមួយលើកនេះ ខណៈដែលប្រទេសរុស្ស៊ីកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណប ហើយវាគួឲ្យចម្លែកដែលរដ្ឋបាលលោក Biden ឲ្យមេដៃដល់ពួកគេទីវិញ។

នៅក្នុងវេទិការមួយនៅ មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ លោកTurner (R-Ohio) បានអំពាវនាវដល់ប្រធានាធិបតី Biden បង្កើនការដាក់សម្ពាធលើរុស្សីដើម្បីរារាំងក្រុងមូស្គូពីការបាញ់ទម្លាក់ផ្កាយរណប ដែលអាចធ្វើឲ្យបាត់បង់អ្វីៗគ្រប់យ៉ាងពី GPS សម្រាប់សេវាទូរសព្ទនិងអ៊ីនធឺណិតសម័យទំនើប ។
គាត់បាននិយាយថា “យុគសម័យអវកាសបានចាប់ផ្តើមនៅពេលដែលរុស្ស៊ីបាញ់បង្ហោះ Sputnik ក្នុងឆ្នាំ ១៩៥៧ ។ ភ្នែករបស់ពិភពលោកបានងាកទៅលើមេឃ ហើយឆ្ងល់ថាតើអវកាស និងបច្ចេកវិទ្យាឥឡូវនេះនឹងផ្លាស់ប្តូរជីវិតនៅលើផែនដីយ៉ាងដូចម្តេចទៅនៅក្នុងយុគសម័យអវកាសហើយប្រសិនបើវាត្រូវបញ្ចប់ទៅវិញនៅពេលដែលរុស្ស៊ីបាញ់បង្ហោះអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណបរបស់ខ្លួនក្នុងគន្លងតារាវិថី”។

លោក Turner បានបន្ថែមថា ឧត្តមសេនីយ៍ B. Chance Saltzman អគ្គសេនាធិការនៃកងកម្លាំងអវកាសបានហៅកាលបរិច្ឆេទនៃការបាញ់បង្ហោះដែលគួរឲ្យភ័យខ្លាចថាជា “ថ្ងៃសូន្យរបស់អាមេរិក” ដោយសារតែផលប៉ះពាល់ដ៏ធំនិងជះឥទ្ធិពលលើកិច្ចប្រតិបត្តិការរបស់យោធាអាមេរិក និងជនស៊ីវិលផងដែរ។
ហើយ“ចាប់ពីថ្ងៃនោះតទៅ ការសន្មត់នៅលើផែនដីដួចជារក្សារទិន្ន័យចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងយោធារបស់យើងត្រូវតែមានជម្រើសជំនួសវាជាចាំបាច់នៅលើលំហ។ ឥឡូវនេះយើងមិនទាន់មាននៅឡើយទេរាប់ពាន់លាន និងលានដុល្លា និងពេលវេលាដែលយើងមិនទាន់មានក្នុងការបង្កើតប្រព័ន្ធស្ទួនដើម្បីរក្សានូវរទិន្ន័យសម្រាប់អ្វីៗដែលយើងសម្រេចបាននៅក្នុងយុគសម័យអវកាសដ៏ទំនើបមួយនេះ”។

  • “ពូទីនដាក់ផែនការប្រយុទ្ធជាសម្ងាត់”

រដ្ឋបាលលោក Biden បានសារភាពដោយស្ទាក់ស្ទើរក្នុងខែកុម្ភៈថា គណៈកម្មាធិការស៊ើបការណ៍សម្ងាត់អាមេរិកបានបញ្ជាក់ថា រុស្ស៊ីបានធ្វើការអស់ជាច្រើនឆ្នាំដើម្បីបញ្ជូននុយក្លេអ៊ែទៅកាន់ទីអវកាស ដែល Turner បាននិយាយថា ការសារភាពដោយស្ទាក់ស្ទើររបស់រដ្ឋបាលលោក Biden នេះបានកើតឡើងបន្ទាប់ពីរងនូវសម្ពាធ “ដ៏លើសលុបពីបក្សទាំងពីរ” នៅក្នុងសភា “ដើម្បីបង្ហាញជាសាធារណៈអំពីការគំរាមកំហែងរបស់រុស្សីដែលកំពុងកើតឡើង” ។

គាត់បាននិយាយថា “គណៈកម្មាធិការស៊ើបការណ៍សម្ងាត់សភាត្រូវតែជម្រុញឲ្យធ្វើដូច្នេះ ខ្ញុំគិតថា ការបង្ហាញអ្នកនូវការខ្ជះខ្ជាយពេលវេលាដែលរដ្ឋបាលលោក Biden មិនបានធ្វើការឆ្លើយតបចំពោះរឿងនេះនោះទេ” ។
ប៉ុន្តែ Turner បានប្រកែកថា ការលាតត្រដាងនោះនៅមិនទាន់គ្រប់គ្រាន់ទេ សម្រាប់ប្រជាជនអាមេរិកគឺស្ថិតនៅក្នុងភាពងងឹតលើវឌ្ឍនភាពនៃលទ្ធភាពនិងសមត្ថភាពរបស់រុស្ស៊ី។

គាត់បាននិយាយថា “រដ្ឋបាលនិយាយថាខ្លួនបានប្រាប់ពិភពលោកអំពីស្ថានភាពនៃការអភិវឌ្ឍរបស់រុស្សីរួចរាល់ហើយនេះមានន័យមិនខុសពីការគូររូបលើក្តារខៀននោះទេ តើនេះមានន័យថាវាហាក់ដូចជាជាគម្រោងស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍ឬមួយយ៉ាងណា? … តើវាអាចមានក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រូវបានបង្កើតឡើងដែរឬទេ? តើមានផ្កាយរណបដែលជាគោលដៅសម្រាប់រុស្សីបំផ្លាញដែរឬទេ?

លោកបានបន្ថែមថា៖ “ទាំងអស់នេះគឺជាសំណួរសម្រាប់រដ្ឋបាលលោក Biden ហើយពួកគេកំពុងចៀសវាងការពិភាក្សានេះព្រោះពួកគេគេចពីការសារភាពថាពួកគេពិតជាមិនបានធ្វើអ្វីនោះទេ”។

ខណៈពេលដែលវានៅតែមិនច្បាស់ថាតើដំណាក់កាលនៃការអភិវឌ្ឍអាវុធដែលជាល្បែងផ្លាស់ប្តូរហ្គេមដ៏មានសក្ដានុពលរបស់ប្រធានាធិបតីរុស្ស៊ីស្ថិតនៅក្នុងដំណាក់កាលនេះលោក Turner បានបំផុសគំនិតជាច្រើនដែលគាត់បាននិយាយថាអាចជាយន្តការការពារនិងរារាំងផែនការរបស់ប្រធានាធិបតីរុស្ស៊ីដែលអាមេរិកនៅតែមិននឹកស្មានដល់ថាលោក Vladmir Putin បានដាក់ពង្រាយវាជាសម្ងាត់។

លោកបានរំលឹកថា សេតវិមានត្រូវតែធ្វើបន្ថែមទៀត ដើម្បីបង្ហាញដល់សាធារណជនអាមេរិកអំពីការគំរាមកំហែងនុយក្លេអ៊ែររបស់សត្រូវដែលលោកបានសន្មតថារដ្ឋបាល Biden ខ្លាចក្នុងការបង្ហាញថា ពួកគេមិនបានដោះស្រាយបញ្ហាចម្បងដែលជាហានិភ័យឲ្យបានត្រឹមត្រូវនោះទេ។

លោក Turner បាននិយាយថា “ខ្ញុំជឿថា មានការយឺតយ៉ាវក្នុងការពិភាក្សា ពីព្រោះពួកគេមិនចង់ទទួលស្គាល់ថាពួកគេមិនបានធ្វើអ្វីសោះ ហើយយើងកំពុងដើរទៅរកថ្ងៃសូន្យ ‘Day Zero’ ដែលមិនអាចត្រឡប់វិញបាន” លោកTurner បាននិយាយដូច្នេះ។

លោកក៏បាននិយាយផងដែរថា ការលើកឡើងនូវរឿងមិនពិតចំពោះសារៈសំខាន់នៃការអភិវឌ្ឍអាវុធប្រឆាំងផ្កាយរណប ត្រូវតែប្រឆាំងដាច់ខាត។

សេតវិមានគួរតែដោះស្រាយការពិតនៃស្ថានការណ៍ ហើយនិយាយដោយបើកចំហអំពីវា ព្រោះថា “វ្ល៉ាឌីមៀ ពូទីន កំពុងដាក់ផែនការជាសម្ងាត់”។

“អ្នកមិនទាន់បានឮរដ្ឋបាលនិយាយថា ‘នេះគឺជាបន្ទាត់ក្រហមមួយ នេះគឺជាការផ្លាស់ប្តូរ និងមហន្តរាយដ៏ខ្លាំងក្លាដែលដាក់ហានិភ័យនៃសមិទ្ធិផលទាំងអស់ដែលយើងមានរួមបញ្ចូលទាំងអវកាសដូចជាទិន្ន័យសេដ្ឋកិច្ច ការការពារជាតិ និងទំនាក់ទំនងអន្តរជាតិរបស់យើង” ។

បន្ថែមពីលើការព្រមានជាសាធារណៈ លោក Turner បាននិយាយថា “បន្ទាត់ក្រហម” នោះពិតជាអស្ចារ្យណាស់ ដែលពួកយើងត្រូវតែអនុវត្តបន្ថែមនូវការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ ការដាក់ទណ្ឌកម្ម ហើយថែមទាំងរកមើលថាតើយើងនឹងធ្វើអ្វីជាមួយសម្ព័ន្ធមិត្តរបស់យើង និងណាតូដើម្បីចេញសេចក្តីថ្លែងការណ៍ដ៏រឹងមាំបែបនេះ សម្រាប់រុស្ស៊ីឲ្យយល់ថា នេះមិនមែនជារឿងដែលអាចទទួលយកបាននោះទេ”។

.ផែនការទំនើបកម្ម
លោកក៏បានស្នើឲ្យអាមេរិកគួរតែវិនិយោគបន្ថែមទៀតក្នុងការធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលសព្វាវុធ ខ្លះត្រូវបានរក្សាទុកអស់ជាច្រើនទសវត្សរ៍មកហើយ។

“រដ្ឋបាល Biden មានការស្ទាក់ស្ទើរក្នុងការចាត់វិធានការណាមួយ។ ទោះយ៉ាងណាក៏ដោយ រុស្ស៊ីគឺជាអ្នកឈ្លានពានដែលបានកើតឡើងរួចទៅហើយឥឡូវនេះ សហរដ្ឋអាមេរិកត្រូវតែឈរជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីបញ្ឈប់ថ្ងៃសូន្យ ‘Day Zero’ ដើម្បីរក្សាលំហ។

ចំណែក រដ្ឋបាលលោក Biden ត្រូវពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលរដ្ឋមន្ត្រីការពារជាតិ Lloyd Austin បានអំពាវនាវម្តងហើយម្តងទៀតឲ្យមានការវិនិយោគលើផែនការទំនើបកម្មជាថ្មី។
មន្ទីរបញ្ចកោណត្រូវពិនិត្យឡើងវិញនូវសមត្ថភាពនុយក្លេអ៊ែរឆ្នាំ ២០២២ របស់ខ្លួនបានអំពាវនាវឲ្យអាមេរិកធ្វើបច្ចុប្បន្នភាពការផ្គត់ផ្គង់អាវុធចំណាស់ៗដើម្បីទប់ទល់នឹងសត្រូវប្រដាប់អាវុធនុយក្លេអ៊ែរធំពីរគឺរុស្ស៊ី និងចិន ជាលើកដំបូងដែលមិនធ្លាប់មាន។

នៅក្នុងរបាយការណ៍ឆ្នាំ ២០២២ បានបង្ហាញថាក្រុងម៉ូស្គូ និងក្រុងប៉េកាំងបាននឹងកំពុងកែលម្អ និងពង្រីកសមត្ថភាពនុយក្លេអ៊ែរ និងកាំជ្រួចផ្លោងរបស់ពួកគេ សហរដ្ឋអាមេរិកបានផ្តោតលើការជួសជុលឃ្លាំងដែលមានស្រាប់របស់ខ្លួន ជាជាងការអភិវឌ្ឍអាវុធថ្មី។

ឯកសារនេះបាននិយាយថា “នៅពេលមានការកើនឡើងហានិភ័យនុយក្លេអ៊ែរ យុទ្ធសាស្រ្តជួសជុលផ្នែកខ្លះលែងមានប្រយោជន៍ទៀតហើយ”។ “យើងត្រូវតែអភិវឌ្ឍថ្មី និងរៀបចំកន្លែងស្តុកដែលមានតុល្យភាព និងអាចបត់បែនបានដែលមានសមត្ថភាពរារាំងការគំរាមកំហែងឲ្យបានលឿន”។

រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងអាមេរិកបន្តិចដោយមានការប៉ាន់ប្រមាណថា ៥,៨៨៨
នៅក្នុងឃ្លាំងបើធៀបទៅនឹងការប៉ាន់ប្រមាណរបស់អាមេរិក ៥,២៤៤ នេះបើយោងតាមសមាគមគ្រប់គ្រងអាវុធដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។

ចំណែកចិនមាននុយក្លេអ៊ែរប្រហែល ៥០០ គ្រាប់ គិតត្រឹមឆ្នាំ ២០២៣ ហើយអ្នកជំនាញមន្ទីរប៉ង់តាហ្គោនបានព្យាករថាចំនួននេះនឹងលើសពី ១០០០ នៅឆ្នាំ ២០៣០។

ខ្វះភាពជាមេអ្នកដឹកនាំ

លោក Turner បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាវិធានការការទូតនិងត្រូវបានអនុវត្ត “ប៉ុន្តែសន្ធិសញ្ញាបែបនេះត្រូវចរចាតាមរយៈប្រើប្រាស់កម្លាំងអ្វីមួយដែលមើលទៅរដ្ឋបាល Biden ហាក់ដូចជាមិនអាចបង្ហាញបាន ដើម្បីចៀសវាងថ្ងៃសូន្យ” ។

គណបក្សសាធារណរដ្ឋមិនបានជំទាស់នោះទេដោយនិយាយថា “ថ្ងៃសូន្យត្រូវតែជៀសវាងឲ្យខាងតែបាន” ។
លោក Turner បានព្រមានថា “ដូចដែល Khrushchev អាចចាប់សហរដ្ឋអាមេរិកធ្វើជាចំណាប់ខ្មាំងជាមួយនឹងការគំរាមកំហែងនុយក្លេអ៊ែរពីគុយបា។ លោក Vladimir Putin នឹងយកទ្រព្យសម្បត្តិរបស់ពិភពលោកដើម្បីធ្វើជាចំណាប់ខ្មាំងប្រឆាំងនឹងការប៉ុនប៉ងបញ្ឈប់គាត់ពីការប្រមូលផ្តុំអំណាចដូចជំនាន់សហភាពសូវៀតឡើងវិញ” ។

គាត់បាននិយាយថា “លទ្ធផលគឺខុសគ្នានៅក្នុងវិបត្តិមីស៊ីលគុយបា ពីព្រោះយើងមានប្រធានាធិបតី Kennedyហើយយើងត្រូវការមេដឹកនាំដែលមានភាពជាអ្នកដឹកនាំលើស្ថាប័នរដ្ឋបាលដែលត្រូវការការពារពិភពលោកនិងអំពាវនាវដល់ពិភពលោកឲ្យដឹងច្បាស់អំពីផែលការដែលរុស្ស៊ីកំពុងធ្វើ និងឲ្យដឹងអំពីអ្វីដែលយើងគួរតែឆ្លើយតប”៕