ព័ត៌មានជាតិ

ស្ថាប័នអយ្យការនិងសាលាដំបូងខេត្តបន្ទាយមានជ័យជួបប្រជុំមន្ត្រីនគរបាលយុត្តិធម៌២ប្រភេទ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាដំបូងនៃតុលាការនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានអញ្ជើញមន្ត្រីនគរបាលយុត្តិធម៌២ប្រភេទ(នគរបាលនិងកងរាជអាវុធហត្ថ) មកចូលរួមប្រជុំ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប។

ចំណែកលោកឧត្តមសេនីយ៍ត្រី បោន ហ៊ិន មេបញ្ជាការកងរាជរាជអាវុធហត្ថខេត្តបានបញ្ជូនលោកលោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង ជានាយសេនាធិការ កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកសេង លាង ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តនិងចូលរួមដោយចៅក្រម ព្រះរាជអាជ្ញារង ប្រធាន អនុប្រធានអាជ្ញាសាលា នាយករដ្ឋបាល ក្រឡាបញ្ជី ។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង នាយការិយាល័យជំនាញ លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ។

ឯកងរាជអាវុធហត្ថ មានលោកមេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ លោកមេបញ្ជាការរង ទទួលការងារសន្តិសុខ លោកនាយសេនាធិការរង ទទួលការងារសន្តិសុខ លោកប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស និងនាយការិយាល័យទាំងអស់ចំណុះមន្ទីរ ព្រមទាំងលោកប្រធាន-អនុប្រធាន មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងនាយការិយាល័យទាំងអស់ចំណុះមន្ទីរ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង០៩ ។

កិច្ចប្រជុំនេះ មានរបៀបវរ:ចំនួន៣ គឺ ៖ ១-ការបង្រ្កាបបទល្មើសពាក់ព័ន្ធនិងក្មេងទំនើង, ២-បញ្ហាគ្រឿងញៀន, ៣-សំណូមពរ និង ដំណោះស្រាយបញ្ហាប្រឈមផ្សេងៗ ៕