អន្តរជាតិ

នាង Bianca Censori គូស្នេហ៍លោកKanye West បង្អួតរាងដ៏ស្រឡូននៅទីក្រុងប៉ារីសប្រទេសបារាំង

ប្រែសម្រួល៖ ស្រីស្រស់
នាង Bianca Censori បានគ្រងឈុតខាងក្នុងបង្អួតរាងកាយដ៏ស្រើបស្រាលហើយស៊ិចស៊ីបំផុតស្ទើរតែចេញដើមទ្រូងទាំងគូមកក្រៅនៅក្នុងការចូលរួមអាហារពេលល្ងាចជាមួយនិងលោក Kanye West នៅទីក្រុងប៉ារីសប្រទេសបារាំង។

Bianca Censori អាយុ ២៩ ឆ្នាំរូបនេះគឺជាប្រពន្ធរបស់លោក Kanye West ដែលគាត់តែងតែយកចិត្តនាងយ៉ាងខ្លាំងគឺគាត់មិនខ្វល់ពីការលេងខ្លួនដ៏សិចស៊ីបំផុតរបស់ប្រពន្ធគាត់ដែលបានគ្រងឈុតសម្លៀកបំពាក់ផ្នែកខាងក្នុងសុទ្ធតែម្តងដោយបង្ហាញឲ្យឃើញថាអាវទ្រនាប់របស់នាងគ្របតែត្រឹមក្បាលសុដន់តែប៉ុណ្ណោះ។

លោក Kanye West ក្នុងអាយុ ៤៧ ឆ្នាំ ជាតារារ៉េបបានបើករថយន្តទៅកាន់ភោជនីយដ្ឋានមួយកន្លែងសម្រាប់អាហារពេលល្ងាចជាមួយនិងភរិយារបស់គាត់។

គេសង្កេតឃើញថាក្រៅពីឈុតអាវទ្រនាប់បង្អួតសុដន់នាងBianca បានលាបសក់ពណ៌ផ្កាឈូកចុះដល់ស្មារបស់នាងដែលមើលទៅទំនងជារញ៉េរញ៉ៃបន្តិចហើយ។

នាងបានបង្ហាញរូបរាងចម្រុះពណ៌កាលពីដើមសប្តាហ៍នេះ ខណៈដែលនាងទៅលេងនៅប្រទេសបារាំងជាមួយស្វាមីរបស់នាង ប៉ុន្តែរូបរាងដ៏សិចស៊ីនេះ ត្រូវបានអ្នកគាំទ្រធ្វើការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។
Bianca ត្រូវបានគេមើលឃើញជាលើកដំបូងជាមួយនឹងសក់ពណ៌ស្កររបស់នាងនៅឯកម្មវិធី PROTOTYPES Menswear spring/summer ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃពុធ។

ឈុតសម្លៀកបំពាក់ម៉ូដែល risqué របស់នាងកាលពីយប់ថ្ងៃព្រហស្បតិ៍ហាក់ដូចជាមានតែមួយឈុតប៉ុណ្ណោះ។
នាងស្លៀកខោខ្លីពណ៌ត្នោតខ្ចី ដែលចុះដល់ជង្គង់ ប៉ុន្តែតាមពិតឈុតខោខ្លីនេះត្រូវបានគេរចនាឡើងដោយបន្ទះក្រណាត់ពណ៌ត្នោតខ្ចី ហើយវាមានចន្លោះកម្លាតរវាងបន្ទះក្រណាត់និមួយៗនៅពេលដែលវាត្រូវខ្យល់បក់នោះវានឹងប៉ើងឡើងធ្វើឲ្យគេមើលឃើញផ្នែកខាងក្នុងនៃរាងកាយដ៏សិចស៊ីរបស់នាងស្ទើរតែគ្មានសល់ នៅពេលនាងដើរទៅកាន់ភោជនីយដ្ឋាន។

ឈុតខោពាក់អៀមភ្ជាប់ដោយខ្សែតែមួយព្យួរឡើងលើដែលមើលពីក្រោយឃើញស្ទីលសម្លៀកពាក់បែបសិចស៊ីរបស់នាងស្ទើរតែចំហរគ្មានសល់ដែលយើងនឹកស្មានមិនដល់។
នាងបានប្រើឈុតស្បែកជើងកែងចំហពណ៌ត្នោតខ្ចីដែលត្រូវគ្នាជាមួយនឹងខ្សែជ័រថ្លា។
វាគឺជាការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់រូបនាងនៅក្នុងការស្លៀកសម្លៀកបំពាក់ដ៏សិចស៊ីដែលនាងបានបំពានលើក្រមសិលធម៍ពីបទបង្ហាញរូបកាយមិនសមរម្យនៅតាមទីសាធរណ:ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដែលនៅពេលនោះ នាងបានស្លៀកឈុតខោទ្រនាប់ដែលមើលទៅហាក់ដូចជាបញ្ចេញរូកាយតំបន់ខាងក្នុងចេញមកក្រៅស្ទើរតែទាំងអស់។

បើទោះបីជាស្វាមីដ៏ល្បីឈ្មោះរបស់នាងមិនត្រូវបានគេឃើញជូននាងធ្វើដំណើរទៅកាន់ភោជនីយដ្ឋានក៏ដោយក៏នាងបានធ្វើដំណើរទៅដោយខ្លួនឯង។គាត់បានរួមដំណើរជាមួយនាងក្នុងមួយថ្ងៃមុនគឺនៅក្នុងពេលដែលនាងបានបង្ហាញខ្លួនជាមួយនិងសក់ពណ៌ផ្កាឈូកនៅក្នុងកម្មវិធី PROTOTYPES Menswear spring/summer។

Bianca ហាក់ដូចជាបានជ្រើសរើសសក់ពាក់ ដោយចង់លេងម៉ូដសក់តាមវិធីចម្លែកដែលសក់របស់នាងត្រូវបានលាប ហើយម៉ូដសក់ខ្លីមួយចំនួនរបស់នាងបានក្លាយជាកំពូលម៉ូដែលសម្រាប់នាង។

ថ្វីបើតាមបច្ចេកទេសនាងបានបិទបាំងដើមទ្រូងកាន់តែច្រើនកាលពីថ្ងៃពុធជាមួយនឹងឈុតរាងកាយពណ៌ត្នោតខ្ចីក៏ដោយក៏គេនៅតែសង្កេតឃើញថាវាគ្រប់គ្រាន់សម្រាប់ការបង្ហាញរូបរាងដ៏សិចស៊ីដែលយ៉ាងហោចណាស់រូបរាងដ៏សិចស៊ីនៃពាក់កណ្តាលផ្នែកខាងលើរបស់នាង។

ជាធម្មតាលោក Kanye មានចរិតខុសពីប្រពន្ធរបស់គាត់ដែលគាត់ប្រើតែឈុតអាវយឺតពណ៌ស។
Kanye West ដែលជាតារារ៉េប Flashing Lights ដ៏ល្បីល្បាញបានបោះបង់ចោលរបាំងមុខដ៏ពេញនិយម បន្ទាប់ពីបានពាក់វាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគាត់ធ្លាប់បានពាក់របាំងមុខដែលជារបាំងសំណាញ់ពណ៌សដែលវាអាចជួយលាក់អត្តសញ្ញាណរបស់គាត់បានទាំងស្រុង៕