ព័ត៌មានជាតិ

ប្រជុំត្រួតពិនិត្យសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំពង្រឹងទំនាក់ទំនងនិងសម្ព័ន្ធភាពខេត្តបន្ទាយមានជ័យ,កម្ពុជានិងខេត្តស្រះកែវ,ថៃ

ដោយ : បន្ទាយ
បន្ទាុយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកប្រជុំត្រួតពិនិត្យសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំពង្រឹងទំនាក់ទំនងនិងសម្ព័ន្ធភាពនៃប្រទេសជាប់ព្រំដែនកម្ពុជា-ថៃ ប្រចាំឆ្នាំ២០២៤ រវាងខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ។

កិច្ចប្រជុំបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំ “ខ”សាលាខេត្តបន្ទាយមានជ័យ។

សមាសភាពចូលរួមមានអនុប្រធាននិងសមាជិកគណ:បញ្ជាការកងឯកភាពខេត្តទាំងស៊ីវិល ទាំងកងកម្លាំងនិងជំនួយការផ្នែកច្បាប់និងទំនាក់ទំនងអន្តរជាតិផងដែរ ។

លោកអ៊ុ រាត្រី អភិបាល នៃគណ:អភិបាលខេត្តបន្ទាយមានជ័យបានណែនាំអោយមន្ត្រីនៃក្រុមលេខា មន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីព្រមទាំងអ្នកពាក់ព័ន្ធពិនិត្យ ពិភាក្សា កែលម្អអោយបានល្អ សមស្របនឹងការណែនាំរបស់ថ្នាក់លើនិងយោងឯកសារគតិយុត្តនានាដើម្បីអោយខ្លឹមសារពង្រាងនេះអាចអោយភាគីទាំងពីរអាចទទួលយកបាននិងថ្នាក់ដឹកនាំចុះហត្ថលេខានៅក្នុងកិច្ចប្រជុំរវាងខេត្តទាំង២នាពេលខាងមុខ ។

សូមរំលឹកថា កិច្ចព្រមព្រៀងឬអនុស្សរណ:យោគយល់គ្នារបស់ខេត្តសម្ព័ន្ធភាពឬមេត្រីភាពជាមួយខេត្តបន្ទាយមានជ័យ និងភាគីមិត្តតែងធ្វើ១ឆ្នាំម្តង ២ឆ្នាំម្តងឬ៥ឆ្នាំម្តងទៅតាមភាពជាក់ស្តែងដែលភាគីឯកភាពគ្នាក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិនិងសម្ព័ន្ធភាព។

សូមរំលឹកថា :កន្លងមកដល់បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យមានសម្ព័ន្អភាពឬមេត្រីភាពជាមួយខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ,ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ,ខេត្តវិញឡុង ខេត្តដុងថាប សាធារណរដ្ឋសង្គមនិយមវៀតណាម ខេត្តឆុងឈុងណាំដូ,ក្រុងខ្លះនៃសាធារណរដ្ឋកូរ៉េនៅកូរ៉េខាងត្បូង ៕