ប្រែសម្រួល៖រតនា
ទីភ្នា់ក់ងារប៉ូលិស ក្រុងញូវយ៉ក បានឲ្យដឹងថា កាលពីព្រឹកថ្ងៃអង្គារសប្តាហ៏ជនចំណាកស្រុកអេក្វាឌ័រម្នាក់ត្រូវបានចាប់ឃុំខ្លួនពីបទររំលោភក្មេងស្រីអាយុ ១៣ឆ្នាំ នៅក្នុងឧទ្យានជាតិ Queens ក្រុង ញូវយ៉ក សហរដ្ឋអាមេរិក។

ជនចំណាកស្រុកដែលបានចូលក្នុងទឹកដីអាមេរិកកាលពីឆ្នាំ២០២១ ត្រូវបានចាប់ឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់ប៉ូលិសកាលពីព្រឹកថ្ងៃអង្គារ។ ជននេះត្រូវបានចាប់ខ្លួនប្រាំថ្ងៃបន្ទាប់ពីក្មេងស្រីនិងក្មេងប្រុសអាយុ ១៣ ឆ្នាំត្រួវបានជនសង្ស័យរូបនេះប្រើកាំបិតជាមួយនិងដាវ “គំរាមហើយចាប់រំលោភជនរងគ្រោះ” នៅក្នុងឧទ្យាន Kissena កាលពីរសៀលថ្ងៃព្រហស្បតិ៍សប្តាហ៏មុន។
ប៉ូលិសបានតាមស្វែងរកចាប់ខ្លួនជនសង្ស័យកាលពីយប់ថ្ងៃចន្ទសប្តាហ៏នេះ។ យោងតាមរូបភាពវីដេអូរបស់ភ្នាក់ងារប៉ូលិសបានបង្ហាញឲ្យឃើញរូបថតរបស់ជនសង្ស័យដែលពួកគេកំពុងតាមប្រមាញ់។ ទីភ្នាក់ងារប៉ូលិសបានប្រកាសផ្តល់រង្វាន់ចំនួន ១០
០០០ដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនជនសង្ស័យ។
ជនសង្ស័យត្រូវបានអ្នកស្រុករស់នៅក្នុងជម្រកឃ្វីនដដែលស្គាល់ហើយបានទូរសព្ទទៅសមត្ថកិច្ចប៉ូលិស៩១១ដើម្បីឆ្លើយតបជាបន្ទាន់។
សមត្ថកិច្ច បាននិយាយថា”ជនសង្ស័យបានបង្ខំក្មេងជំទង់ទាំងពីរឲ្យចូលទៅក្នុងតំបន់ស្ងាត់ដាច់ស្រយាលក្នុងសួន Queens។បន្ទាប់មកជនសង្ស័យបានចងកដៃនឹងខ្សែស្បែកជើងនៅមុនពេលជននេះចាប់ក្មេងស្រីរំលោភ។
សមត្ថកិច្ចប៉ូលិសបាននិយាយថា ជនសង្ស័យបានយកទូរសព្ទរបស់ក្មេងជំទង់ទាំងពីរចេញ ហើយប្រាប់ពួកគេឲ្យរង់ចាំ២០នាទី បន្ទាប់មកជនសង្ស័យក៏រត់គេចខ្លួនបាត់ ។
ក្រោយមកកុមាររងគ្រោះបានរត់ទៅសាលាក្បែរនោះទាំងខ្លួនមានរបួសហើយពួកគេបានប្រាប់បុគ្គលិកនៅទីនោះឲ្យទូរសព្ទទៅលេខ ៩១១។
អំពើរំលោភផ្លូវភេទទាំងកណ្តាលថ្ងៃបានធ្វើឲ្យសមត្ថកិច្ចប៉ូលិសតាមស្វែងរកចាប់ខ្លួនជនល្មើសអស់ពេលជាច្រើនថ្ងៃ ខណៈពេលដែលអ្នកស្រុកនៅក្បែរនោះកំពុងរង់ចាំមើលលទ្ធផល។
Alankar Ngar បានប្រាប់សារព័ត៌មានប៉ុស្តិ៍កាលពីចុងសប្តាហ៍ថា “មនុស្សគ្រប់គ្នាមានភាពតានតឹងក្នុងអារម្មណ៏ចាប់តាំងពីមានហេតុការណ៏នេះកើតឡើងដោយសារតែយើងទាំងអស់គ្នាមានកូនតូចៗដែលកំពុងលេងនៅទីនោះហើយវាបានកើតឡើងនៅទីនោះ” ។
សួនឧទ្យាននេះ ជាធម្មតាមានកុមារ និងសិស្សានុសិស្សមកពីសាលារៀនក្បែរៗនោះ ដូចជាជនរងគ្រោះទាំងពីរនាក់មកលេងកម្សាន្ត។
ទីភ្នាក់ងារប៉ូលិស ក្រុងញូវយ៉ក បានបែងចែកអ្នកស៊ើបអង្កេតជាង ៦០ នាក់ដើម្បីតាមស្វែងរកចាប់ខ្លួនជនសង្ស័យ។ក្រោមកិច្ចសហការរបស់អ្នកស្រុករស់នៅក្នុងជម្រកឃ្វីនជនសង្ស័យត្រូវបានចាប់ឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសកាលពីព្រឹកថ្ងៃអង្គារ។
លោក Jeffrey Maddrey ប្រធាននាយកដ្ឋាន ប៉ូលិសញូវយ៉ក បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារសប្តាហ៏នេះថាអ្នកស្រុករស់នៅក្នុងជម្រកឃ្វីនបានសហការជាមួយប៉ូលិសឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចំណាកស្រុកសញ្ជាតិអេក្វាឌ័រ។ជនសង្ស័យត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសកាលពីព្រឹកថ្ងៃអង្គារសប្តាហ៏នេះក្រោមបទចោទរំលោភផ្លូវភេទលើអនិតិជន។ ជនសង្ស័យកំពុងរង់ចាំការកាត់ទោសរបស់តុលាការ៕
