ប្រែសម្រួល៖ រតនា
រដ្ឋអាជ្ញាសហព័ន្ធបានចាប់ខ្លួននិងចោទប្រកាន់មនុស្សបីនាក់ពីបទសមគំនិត, ផលិត, និងចែកចាយវីដេអូបង្ហាញអំពីសកម្មភាពធ្វើទារុណកម្មដ៏សាហាវទៅលើសត្វស្វា។
ជនសង្ស័យទាំងបីនាក់មានឈ្មោះដូចជាGiancarlo Morelli, Nicholas T. Dryden និង Cincinnati នៅរដ្ឋ New Jersey ត្រូវបានចាប់ខ្លួននៅក្នុងខែនេះ បន្ទាប់ពីបានសមគំនិតគ្នាបង្កើតទំនាក់ទំនងតាមរយៈអនឡាញឯកជនដើម្បីលក់វីដេអូស្តីអំពីសកម្មភាពធ្វើទារុណកម្មលើសត្វស្វានៅក្នុង ខែមីនា និងខែមេសា ឆ្នាំ ២០២៣ នេះបើយោងតាមរដ្ឋអាជ្ញាសហព័ន្ធ។
ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទលក់ និងចែកចាយរូបភាពវីដេអូស្តីពីទារុណកម្មលើសត្វស្វាដែលពួកគេបានផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ។
ការិយាល័យរដ្ឋអាជ្ញាអាមេរិកប្រចាំតំបន់ភាគខាងត្បូងនៃរដ្ឋ Ohio បានអះអាងថា Dryden ត្រូវបានចោទប្រកាន់ពីបទផលិតវីដេអូដែលគេហៅថា “ការបំផ្លាញជីវិតសត្វ” ។
“ការធ្វើទារូកម្មលើសត្វ” ដែលអ្នកខ្លះយល់ឃើញថាវាអាចដាស់អារម្មណ៏មនុស្សឲ្យមានការស្រើបស្រាលខាងផ្លូវភេទ នេះគឺជាសម្តីចេញពីមាត់ស្ត្រីម្នាក់ដែលកាន់ស្បែកជើងជាន់លើសត្វស្វា។
Morelli បានផ្តល់ប្រាក់តាមរយ:ដៃគូរបស់ខ្លួនឈ្មោះDryden អាយុ ២៧ ឆ្នាំឲ្យទៅកុមារៗនៅប្រទេសឥណ្ឌូនេស៊ីដើម្បីផលិតជាខ្សែវិដេអូអំពីរបៀបធ្វើទារុណកម្មលើសត្វស្វាស្របតាមការចង់បានរបស់ពួកគេ។
ខ្លឹមសារនៃការចោទប្រកាន់ចុះថ្ងៃទី ៧ ខែមិថុនា បានរៀបរាប់ថា Morelli បានផ្ញើប្រាក់តាមរយ: Dryden សម្រាប់ធ្វើការទូទាត់ថ្លៃឈ្នួលចាប់ពី ៤០ ដុល្លារទៅ ៣៧៩ ដុល្លារក្នុងម្នាក់ៗសម្រាប់ថ្លៃសេវាកម្មផលិតខ្សែវិដេអូប្រភេទនេះ។វីដេអូនេះមានរយៈពេលចាប់ពីពីវិនាទីទៅ៤២នាទី។
ចំពោះការប្រាស្រ័យទាក់ទងរបស់ជនល្មើសជាមួយក្មេងនៅក្នុងប្រទេសឥណ្ឌូនេស៊ី Dryden បានផ្ញើសារបំប្លែងថា “យកកូនស្វាដែលតូចបំផុត និងមានសុខភាពល្អបំផុត ហើយនៅពេលដែលអ្នកទទួលបានវា សូមប្រាប់ខ្ញុំឲ្យដឹងផង។ កុំឲ្យអតិថិជនរង់ចាំយូរពេក យើងត្រូវផ្គាប់ចិត្តពួកគេ»។
បទចោទប្រកាន់មួយទៀតបានដកស្រង់សម្តីថា៖ “ នេះជាវីដេអូដ៏ល្អបំផុតដែលអ្នកមិនដែលផលិត។ ខ្ញុំនឹងទិញមួយទៀតនៅថ្ងៃស្អែក” ។
ករណីនេះប្រសិនបើរកឃើញថាជនសង្ស័យពិតជាមានពិរិទ្ធភាពនោះពួកគេនឹងត្រូវមានទោសពីបទសមគំនិតដែលអាចជាប់ពន្ធនាគារអតិបរមាចំនួន៥ឆ្នាំ។ ចំណែកបទល្មើសផលិតនិងចែកចាយវីដេអូធ្វើទារុណកម្មលើសត្វព្រៃ ពួកគេអាចទទួលទោសរហូតដល់ទៅ៧ឆ្នាំ។
មេធាវីរបស់ Morelli មិនបានឆ្លើយតបទៅនឹងសំណើសុំការធ្វើអត្ថាធិប្បាយនេះទេ។ ចំណែកDryden និង Cincinnati គេនៅមិនទាន់ដឹងច្បាស់ថាអ្នកណាជាមេធាវីតំណាងឲ្យពួកគេនោះឡើង៕