ព័ត៌មានជាតិ

ភាគីយល់ព្រមតាមដំណោះស្រាយលើការកាយទំនប់ស្ទាក់ទឹកដើម្បីបង្ហូរទឹកប្រើប្រាស់និងស្រោចស្រពស្រូវរវាងស្រុក២នៃខេត្ត២

ដោយ : បន្ទាយ
បន្ទាយមានជ័យ-សៀមរាប : ប្រជាពលរដ្ឋខ្លះក្នុងចំណោម ៨ភូមិនៅឃុំសំបួរស្រុកក្រឡាញ់ខេត្តសៀមរាបនិងប្រជាពលរដ្ឋខ្លះក្នុងចំណោម៤នៅឃុំប្រាសាទស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ទទួលយកលទ្ធផលនៃការសម្របសម្រួលស្តីពីការជីកកកាយទំនប់ស្ទាក់ទឹកឆ្លងស្ទឹងក្រឡាញ់ដែលខណ្ឌព្រំប្រទល់ខេត្ត ហើយបាននឹងកំពុងកសាងស្ពានថ្ម នៅត្រង់ចំណុចមុខវត្តគោកដូងសំរោងក្លាង ស្ថិតក្នុងភូមិសំរោង ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ  ឬតភ្ជាប់ទល់មុខគ្នាត្រង់ចំណុចភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

នេះបើតាមពលរដ្ឋ ព្រះសង្ឃនិងមេភូមិ មេឃុំអោយដឹងកាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៤ ។ប៉ុន្តែពលរដ្ឋត្រូវការបើកទំនប់ដើម្បីបង្ហូរយកទឹកទៅស្រោចស្រពផលដំណាំ និងការប្រើប្រាស់ជាប្រចាំនៅក្នុងភូមិដូចខាងលើនៃឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងនៅក្នុងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានបានបន្តថា: ចូលរួមសម្របសម្រួលដោះស្រាយនោះ រួមមានលោកមឿ សុភី អភិបាលរងស្រុកក្រឡាញ់ តំណាងលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ និងអាជ្ញាធរមូលដ្ឋានឃុំ មេភូមិ ព្រះភិក្ខុកល្យាណោ ព្រិល បញ្ញា ព្រះគ្រូចៅអធិការវត្តគោកដូងសំរោងក្លាង ព្រះសង្ឃ និងអាចារ្យ គណៈកម្មការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនផងដែរ ពោលគឺដំណោះស្រាយក្រោមគោលការណ៍ឈ្នះ-ឈ្នះ នោះទំនប់ស្ទាក់ទឹកដែលស្ថាបនាដើម្បីការដ្ឋានស្ពានឆ្លងទឹកមុខវត្តដើម្បីបង្ហូរទឹកទៅផ្នែកខាងក្រោមនៃអាងស្ទឹងក្នុងរយ:ពេលកំណត់មួយដែលឯកភាពគ្នា។

បន្ទាប់មកត្រូវបិទទំនប់បណ្តោះអាសន្នវិញ ហើយការដ្ឋានស្ពានត្រូវសម្រុកធ្វើ ព្រោះថា ការបិទទំនប់នោះអាចធ្វើតែក្នុងរដូវប្រាំងនិងដើមរដូវវស្សាដែលមិនទាន់មានភ្លៀងធ្លាក់ មានទឹកច្រើនក្នុងស្ទឹងប៉ុណ្ណោះ។ទោះយ៉ាងណា ការបិទក៏មិនត្រូវប្រើពេលយូរ អូសបន្លាយដែរ ត្បិតផ្នែកខាងក្រោមទំនប់នៃដងស្ទឹងត្រូវការទឹកទាំងមនុស្ស សត្វនិងដំណាំដាំដុះ។

ចំពោះ ពលរដ្ឋរស់នៅផ្នែកខាងក្រោមទំនប់នៃដងស្ទឹងក៏ត្រូវខិតខំបូមឬទទួលយកទឹកដែលបង្ហូរចុះសម្រាប់យកទៅប្រើប្រាស់ឬស្តុកទុកបម្រុងនិងបូមយកទៅស្រោចស្រពដំណាំស្រូវអោយបានប្រញាប់បំផុត ៕