អន្តរជាតិ

អ្នកដំណើរម្នាក់ស្លាប់នៅលើយន្តហោះFiji Airways ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិក

ប្រែសម្រួល៖ ស្រីស្រស់
អ្នកដំណើរម្នាក់ដែលគេស្គាល់ថាជាពលរដ្ឋអាមេរិកបានស្លាប់នៅលើយន្តហោះជើងហោះហើរ Fiji Airways ដែលកំពុងធ្វើដំណើរឆ្ពោះទៅទីក្រុង San Francisco កាលពីថ្ងៃសៅរ៍ បើទោះបីជាក្រុមអាកាសយានិកព្យាយាមទាំងអស់សង្ឃឹមដើម្បីជួយសង្គ្រោះគាត់ក៏ដោយ។

ក្រុមហ៊ុនFiji Airways បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា អ្នកដំណើរបុរសអាយុ ៤១ ឆ្នាំ “មានស្ថានភាពសុខភាពមិនប្រក្រតី” ប្រហែលមួយម៉ោងកន្លះនៅមុនពេលចេរញដំណើរពី Nadi ប្រទេស Fiji ដែលត្រូវកំណត់ការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ San Francisco (SFO) នៅថ្ងៃសៅរ៍។

ក្រុមហ៊ុនអាកាសចរណ៍បានចែករំលែកថា៖ ទោះបីជាមានការខិតខំអស់ពីសមត្ថភាពពីបុគ្គលិករបស់យើង និងវេជ្ជបណ្ឌិតនៅលើយន្តហោះដែលបានផ្តល់ជំនួយសង្រ្គោះភ្លាមៗក៏ដោយ ក៏អ្នកដំណើរម្នាក់នោះបានស្លាប់រួចទៅហើយ។

អ្នកបើកយន្តហោះ Airbus “បានប្រកាសអាសន្នផ្នែកវេជ្ជសាស្រ្ត” នៅមុនពេលចុះចតដោយសុវត្ថិភាពនៅ SFO នៅវេលាម៉ោង 2:34 រសៀល នេះបើយោងតាមសារព័ត៌មាន Flight Aware ។

បុគ្គលិកប្រតិបត្តិការរបស់ក្រុមហ៊ុន Fiji Airways និងអ្នកឆ្លើយតបដំបូងកំពុងរង់ចាំយន្តហោះមកដល់ដើម្បីយកអ្នកដំណើរដែលបានស្លាប់រួចហើយនោះចេញពីយន្តហោះភ្លាមៗ។

ក្រុមហ៊ុនអាកាសចរណ៍បានកោតសសើរដល់ “អ្នកបម្រើការក្នុងកាប៊ីន និងវេជ្ជបណ្ឌិតជំនួយរបស់ក្រុមហ៊ុន Airbus ក្នុងសកម្មភាពការឆ្លើយតបរហ័សប្រកបដោយវិជ្ជាជីវៈនៅក្នុងគ្រាមានអាសន្នបែបនេះ”។

ក្រុមហ៊ុនអាកាសចរណ៍បានចេញសេចក្តីថ្លែងការណ៏មួយថា “យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព”។
ចំពោះស្ថានភាពជុំវិញការស្លាប់របស់អ្នកដំណើរនៅមិនទាន់ត្រូវបានគេបញ្ជាក់ឲ្យបានច្បាស់នៅឡើទេ។

អ្នកយកព័ត៌មានរបស់សារព័ត៌មានប៉ុស្តិ៍បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ San Francisco និងជួបសម្ភាសក្រុមហ៊ុន Fiji Airways។
សោកនាដកម្មនៅលើអាកាសបានកើតឡើងមួយខែបន្ទាប់ពីម្តាយរបស់ក្មេងប្រុសអាយុ ១៤ ឆ្នាំដែលបានស្លាប់នៅលើជើងហោះហើររបស់ក្រុម

ហ៊ុនអាកាសចរណ៍អាមេរិក បានប្រកាសថានាងកំពុងប្តឹងក្រុមហ៊ុនអាកាសចរណ៍ពីបទធ្វេសប្រហែស។

អ្នករស់នៅទីក្រុងញូវយ៉ក Melissa Arzu អះអាងថា ឧបករណ៍ជំនួយសង្គ្រោះបន្ទាន់ដែលក្រុមអ្នកបើក យន្តហោះប្រើនៅលើយន្តហោះ American Airlines Flight 614 ពីហុងឌូរ៉ាស ទៅកាន់ទីក្រុងម៉ៃអាមី ដើម្បីព្យាយាមជួយសង្គ្រោះកូនប្រុសរបស់នាង Kevin Greenidge គឺពិតជាបង្កឲ្យមានកំហុស។

នាងក៏អះអាងដែរថា ក្រុមអាកាសយានិកមានការយឺតយ៉ាវក្នុងការឆ្លើយតបដើម្បិជួយសង្គ្រោះក្មេងជំទង់ ម្នាក់នេះបន្ទាប់ពីគាត់បានបាត់បង់ស្មារតី៕